ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង​ស្រី​ម្នាក់​សល់​២​ខែ​ទៀត​ភ្ជាប់​ពាក្យ តែ​អនិច្ចា​គូស្នេហ៍​ស្លា.ប់​ចោល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កញ្ញា សួង ស៊ី​ធឿ​ន ដែល​ជា​តារា​សម្តែង​ចាប់ផ្តើម​មានកេរ្តិ៍ឈ្មោះ​រហូត​មាន​ផលិតកម្ម​នានា​ហៅ​ថត​នោះ ស្រាប់តែ​នាង​ជួប​បញ្ហា​ផ្លូវចិត្ត​នឹក​ស្មាន​មិន​ដល់​ដោយសារ​តែ​បុរស​ជា​គូស្នេហ៍​របស់​នាង​ដែល​តែងតែ​បង្ហាញមុខ​លើ​បណ្តាញ​សង្គម​យ៉ាង​ស្និត​ស្នាល​នោះ​បាន​បាត់បង់​ជីវិត​ចោល​នាង​ទៅ​ហើយ ។ កាន់តែ​ខ្លោចចិត្ត​ថែម​ទៀត​នោះ គឺ​អ្នក​ទាំង​២​ត្រូវ​បាន​ចាស់ទុំ​ដឹង​ឮ…

រាជធានី​ភ្នំពេញ ៖ កញ្ញា សួង ស៊ី​ធឿ​ន ដែល​ជា​តារា​សម្តែង​ចាប់ផ្តើម​មានកេរ្តិ៍ឈ្មោះ​រហូត​មាន​ផលិតកម្ម​នានា​ហៅ​ថត​នោះ ស្រាប់តែ​នាង​ជួប​បញ្ហា​ផ្លូវចិត្ត​នឹក​ស្មាន​មិន​ដល់​ដោយសារ​តែ​បុរស​ជា​គូស្នេហ៍​របស់​នាង​ដែល​តែងតែ​បង្ហាញមុខ​លើ​បណ្តាញ​សង្គម​យ៉ាង​ស្និត​ស្នាល​នោះ​បាន​បាត់បង់​ជីវិត​ចោល​នាង​ទៅ​ហើយ ។

កាន់តែ​ខ្លោចចិត្ត​ថែម​ទៀត​នោះ គឺ​អ្នក​ទាំង​២​ត្រូវ​បាន​ចាស់ទុំ​ដឹង​ឮ ហើយ​អនាគត​ពួក​គេ​នឹង​រៀប​ការ បន្ទាប់​ពី​សន្យា​ថា​នឹង​ភ្ជាប់ពាក្យ​នៅ​ខែវិច្ឆិកា​ខាង​មុខ ។ ព្រហ្ម​លិខិត​ពិតជា​មិន​មេត្តា​មែន ដោយ​តារា​សម្តែង​ស្រី សួង ស៊ី​ធឿ​ន ទទួល​ដំណឹង​ថា គូស្នេហ៍​ដ៏​ផ្អែមល្ហែម​របស់​នាង​បាន​បាត់បង់​ជីវិត​កាលពី​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៩ ដោយសារ​តែ​គ្រោះថ្នាក់​ចរាចរណ៍ ។

នៅ​សល់​ប្រមាណ​ជាង​២​ខែ​ទៀត​ប៉ុណ្ណោះ សួង ស៊ី​ធឿ​ន ត្រូវ​ភ្ជាប់ពាក្យ​ជា​ផ្លូវការ​ជាមួយ​លោក សូ តារា ដែល​ជា​គូស្នេហ៍ ។ មុន​ភ្ជាប់ពាក្យ​តារា​ស្រី​រូប​នេះ បាន​បង្ហាញ​រូបភាព​ផ្អែមល្ហែម​ដោយ​បើក​ចំហរ​រហូត​ធ្វើ​ឲ្យ​មានការ​កោតសរសើរ​ខ្លាំង​ពី​ស្នេហា​របស់​ពួក​គេ ។

ប៉ុន្តែ​ពិតជា​មិន​គួរ​ឲ្យ​ជឿ​ដែល​អនាគត​គូ​ដណ្តឹង​របស់​នាង​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​ក្រោយ​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កាលពី​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៩ មកនេះ ហើយ​ហេតុការណ៍​នេះ​ក៏​បាន​ធ្វើ​ឲ្យ​បុរស​ម្នាក់​ផ្សេង​ទៀត​ស្លាប់​បាត់បង់​ជីវិត​ផង​ដែរ ។

អ្នក​ជិតដិត​នឹង​គូ​ដណ្តឹង សួង ស៊ី​ធឿ​ន មិន​អស់ចិត្ត​ថា សូ តារា ជា​មនុស្ស​ល្អ សុភាព​រាបសា ស្គាល់​ចាស់ទុំ តែ​មិន​គួរ​អាយុ​ខ្លី​ត្រូវ​ស្លាប់​ទាំង​វ័យក្មេង​ដូច​ច្នេះ​សោះ ។ ដោយឡែក​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់ សួង ស៊ី​ធឿ​ន បាន​បង្ហោះ​សារ​ខ្លី​ថា «​កុំ​ខ្លាច​ណា​បង អូន​នៅ​ជិត​បង ខែ​១១ យើង​ភ្ជាប់ពាក្យ​ហើយ​» ។ សារ​នេះ កាន់តែ​ធ្វើ​ឲ្យ​គេ​ខ្លោចចិត្ត​អាណិត​នាង ដែល​កន្លង​មក​នាង​តែង​ធ្វើ​ដំណើរ​កម្សាន្ត និង​ជួបជុំ​ជាមួយ​គូស្នេហ៍​យ៉ាង​សប្បាយ​រីករាយ និង​ផ្អែមល្ហែម តែ​បែរជា​ត្រូវ​បែក​គ្នា​ទាំង​វ័យក្មេង​ដូចនេះ​សោះ ។

សូម​រំឭក​ថា តារា​រះ​ថ្មី​រូប​នេះ​ធ្លាប់​សម្តែង​រឿង «​កំណត់ហេតុ​នាង​នាថ​», រឿង​«​ទារុណកម្ម​ខ្មោច​» និង​រឿង «​ឯណា​ខ្មោច​» ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ