ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​បន្ទប់ទឹក​១​ភ្លែត​សោះ​សម្រេច​បាត់​… លុះ​ឆែក​​​កាមេរ៉ា​ទើប​ស្គាល់​មុខ​ច្បាស់​​​​ដូច​ថ្ងៃ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្ត្រី​ជា​ជនសង្ស័យ​ម្នាក់​ត្រូវ​នគរបាល​ប្រាប់​ថា គឺជា​មុខសញ្ញា​ចាស់​ដែល​មាន​ជំនាញ​ខ្លាំង​ណាស់​ខាង​ចូល​បន្លំ​លួច​នៅ​កន្លែង​លក់ដូរ និង​លូក​ហោ​ប៉ាវ​យក​លុយ​នៅ​តាម​ទីផ្សារ និង​ទីប្រជុំជន​នានា ពេល​នេះ​បាន​ចូល​ទៅ​លួច​យក​កាបូប​លុយ​នៅ​ក្នុងផ្ទះ​មួយ​កន្លែង​បាន​សម្រេច រួច​ក៏​គេចខ្លួន​បាត់​ស្រមោល ខណៈ​ម្ចាស់​ជាប់រវល់​ចូល​បន្ទប់ទឹក…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្ត្រី​ជា​ជនសង្ស័យ​ម្នាក់​ត្រូវ​នគរបាល​ប្រាប់​ថា គឺជា​មុខសញ្ញា​ចាស់​ដែល​មាន​ជំនាញ​ខ្លាំង​ណាស់​ខាង​ចូល​បន្លំ​លួច​នៅ​កន្លែង​លក់ដូរ និង​លូក​ហោ​ប៉ាវ​យក​លុយ​នៅ​តាម​ទីផ្សារ និង​ទីប្រជុំជន​នានា ពេល​នេះ​បាន​ចូល​ទៅ​លួច​យក​កាបូប​លុយ​នៅ​ក្នុងផ្ទះ​មួយ​កន្លែង​បាន​សម្រេច រួច​ក៏​គេចខ្លួន​បាត់​ស្រមោល ខណៈ​ម្ចាស់​ជាប់រវល់​ចូល​បន្ទប់ទឹក លុះ​ពេល​ចេញ​មក​វិញ​បន្ទាប់​ពី​បាត់​កាបូប​លុយ​បុរស​ជា​ម្ចាស់ផ្ទះ​បាន​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព ទើប​ស្គាល់​មុខ​ចោរ​ស្រី​ខាងលើ​យ៉ាង​ច្បាស់ និង​បាន​តាម​រក​ដែរ ប៉ុន្តែ​រក​មិនឃើញ​សោះ​។

សេចក្តីរាយការណ៍​បន្ត​ថា លុះដល់​ម៉ោង​៩​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៩ ក៏​ប្រទះ​ឃើញ​ស្ត្រី​រូប​នោះ​បម្រុង​ចូល​លួច​ទ្រព្យ​ស​ម្ប​ត្ត​ផ្ទះ​អ្នក​ភូមិ​ព្រៃ​ទា​១ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏​ចាប់ខ្លួន​ប្រគល់​ជូន​ន​គេ​បាល​តែ​ម្ដង​។

នគរបាល​បាល​បាន​ឲ្យ​ថា ស្ត្រី​ខាងលើ​នេះ​មានឈ្មោះ កង សុ​វ៉ា​រី អាយុ​៣៥​ឆ្នាំ ជា​មុខសញ្ញា​ចាស់ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត​​នៅ​ក្នុងភូមិ​ចំការ​អង្គ ឃុំ​គុ​ស ស្រុក​ត្រាំកក់ ខេត្តតាកែវ ។ ចំណែក​បុរស​ម្ចាស់​កាបូប​ឈ្មោះ ឌុ​យ រតនា អាយុ​៣២​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ និង​មានស្រុក​កំណើត នៅ​ស្រុក​អង្គរ​ជ័យ ខេត្តកំពត ហើយ​នៅ​ក្នុង​កាបូប​មាន​លុយ​ទាំង​ប្រាក់​រៀល និង​ដុល្លារ​សរុប​ជាង​៣០០​ដុល្លារ រួម​ជាមួយនឹង​ឯកសារ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​។

ប្រភព​ដដែល​បន្ត​ថា មុន​កើតហេតុ ស្ត្រី​ជា​សង្ស័យ​បាន​ធ្វើ​សកម្មភាព​ចូល​ទៅ​លួច​កាបូប​ជន​រង​គ្រោះ​ខាងលើ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែសីហា​ខណៈ​ដែល​ជន​រង​គ្រោះ​កំពុង​ចូល​បន្ទប់ទឹក ជន​សង្ស័យ​ក៏​ចូល​ទៅ​លួច​យក​កាបូប​លុយ​ទៅ​បាត់​។ លុះ​ជន​រង​គ្រោះ​ចេញ​មក​វិញ ស្រាប់តែ​បាត់​កាបូប​តែ​ម្តង បុរស​រង​គ្រោះ​ក៏​បាន​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព ទើប​ស្គាល់​មុខ​ជនសង្ស័យ ហើយ​បាន​តាម​រក​ភ្លាម​ៗ​ដែរ ប៉ុន្តែ​រក​មិនឃើញ​នោះ​ទេ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា លុះដល់​ព្រឹក​ថ្ងៃ​ទី​២៩ ខែសីហា​នេះ ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​ដើរ​ចូល​ផ្ទះ​លក់ដូរ​មួយ​កន្លែង​ទៀត​នៅ​ជាប់​ផ្ទះ​គាត់​នោះ​ផង​ដែរ ទើប​ចាប់​ឃាត់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​សាកសួរ និង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​។

ក្រោយ​ពេល​សួរនាំ​ស្ត្រី​សង្ស័យ​រូប​នោះ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​លួច​យក​កាបូប​លុយ​នោះ​មែន ហើយ​បាន​យក​លុយ​ទៅ​សង​គេ​អស់ហើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ