ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Arsenal បើកដៃ​ឱ្យ​ខ្សែបម្រើ​ឆ្លា​ប​ឆ្វេង​ដើរ​ចេញ​ទៅ Real Sociedad

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​កាំភ្លើង​ធំ Arsenal ពេញចិត្ត​នឹង​បើកដៃ​ឱ្យ​ខ្សែបម្រើ​ស្លាប​ឆ្វេង Nacho Monreal ទៅ​លេង​នៅ​ក្លិប…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​កាំភ្លើង​ធំ Arsenal ពេញចិត្ត​នឹង​បើកដៃ​ឱ្យ​ខ្សែបម្រើ​ស្លាប​ឆ្វេង Nacho Monreal ទៅ​លេង​នៅ​ក្លិប Real Sociedad នៅ​ស​ប្តា​ហ៍​នេះ ប្រសិនបើ​គេ​ចង់ទៅ​។

កីឡាករ Monreal អាយុ​៣៣​ឆ្នាំ នៅ​សល់​តែ​រដូវ​កាល​នេះ​ទេ ដែល​មាន​ជាប់​កុងត្រា​ជាមួយនឹង​ក្លិប​កាំភ្លើង​ធំ​។ គេ​ក៏​បានដឹង​ខ្លួន​ច្បាស់​ថា ក្លិប​កាំភ្លើង​ធំ​នឹង​មិន​ផ្តល់​កុងត្រា​សម្រាប់​បន្ត​ដែរ​។ លោក Unai Emery គ្រូបង្វឹក​ក្លិប Arsenal សប្បាយចិត្ត​ប្រសិនបើ Monreal នៅ​លេង​មួយ​រដូវ​កាល​នេះ​សិន មុន​នឹង​ចាកចេញ​ តែ​ប្រសិនបើ​គេ​ចង់​ចាកចេញ​នៅ​ស​ប្តា​ហ៍​ក្រោយ លោក​ក៏​មិន​ឃាត់​ដែរ​។

ខាង​ក្លិប Real Sociedad បាន​ផ្តល់​ជូន​នូវ​កុងត្រា​រយៈពេល​២​ឆ្នាំ ជាមួយនឹង​ការ​បន្ថែម​១២​ខែ​ទៀត ពេល​ដែល​កុងត្រា​ផ្លូវការ​ត្រូវ​បាន​បញ្ចប់​។ មុន​នឹង​អាច​យក Monreal ទៅ​បាន Sociedad ត្រូវ​ជះ​លុយ​៣​លាន ឱ្យមក​ក្លិប​កាំភ្លើង​ធំ ដែល​បាន​ទិញ​កីឡាករ​រូប​នេះ​កាលពី​៦​ឆ្នាំ​មុន​ពី Malaga ក្នុង​តម្លៃ​៨.៥​លាន​ផោន​។

នា​ពេល​នេះ Monreal គឺជា​កា​ពី​ទែន​ក្រុម​ម្នាក់​ក្នុង​ចំណោម​កា​ពី​ទែន​ផ្សេង​ទៀត​នៅ​ក្នុង​ក្លិប​កាំភ្លើង​ធំ​ តែ​ក្រោយ​ពី​ការ​ទិញ​យក Kieran Tierney ពី​ក្លិប Celtic ក្នុង​តម្លៃ​២៦​លាន​ផោន​មក អនាគត​របស់ Monreal ហាក់បីដូចជា​ងងឹតសូន្យ ​។

​បច្ចុប្បន្ន​នេះ Tierney មិន​អាច​មក​លេង​បាន​ទេ រហូត​ទាល់តែ​ខែតុលា ព្រោះតែ​គេ​ត្រូវ​សម្រាក​ក្រោយ​ការ​វះកាត់​ថ្ល​ន​។ ដូចនេះ Arsenal នៅ​សល់​តែ Sead Kolasinac ជា​កីឡាករ​ខ្សែការពារ​ខាងឆ្វេង ប្រសិនបើ Monreal សម្រេចចិត្ត​ថា​ចាកចេញ​មែនទែន​ ៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ