ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូ​តា បដិសេធ​រឿង​ដើរ​ចែក​ធៀប​ការ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកគាំទ្រ​កំពុង​តែ​តាមដាន​យ៉ាង​ប្រកិត​តែ​ម្តង នៅ​ពេល​លេច​ធ្លាយ​ពេញ​សង្គម​សិល្បៈ​ថា តារា​សម្តែង​ល្បីឈ្មោះ ម៉ាក សែន សូ​នី​តា ហៅ​តូ​តា ដែល​បាន​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​បុរស​ពោះម៉ាយ​ជា​ថៅកែ​ផលិតកម្ម​ថា…

រាជធានី​ភ្នំពេញ ៖ អ្នកគាំទ្រ​កំពុង​តែ​តាមដាន​យ៉ាង​ប្រកិត​តែ​ម្តង នៅ​ពេល​លេច​ធ្លាយ​ពេញ​សង្គម​សិល្បៈ​ថា តារា​សម្តែង​ល្បីឈ្មោះ ម៉ាក សែន សូ​នី​តា ហៅ​តូ​តា ដែល​បាន​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​បុរស​ពោះម៉ាយ​ជា​ថៅកែ​ផលិតកម្ម​ថា នា​ពេល​ថ្មី​ៗ​នេះ កំពុង​តែ​ដើរ​ចែក​ធៀប​ការ​យ៉ាង​តក់ក្រហល់​ទាំង​កណ្ដាល​វស្សា ជាមួយ​គូស្នេហ៍​របស់​នាង គឺ​លោក ប៉ុ​ល វិ​បូ ហៅ នី​ត ។

ដើម្បី​បន្សាប​ព័ត៌មាន​នេះ នាង​បាន​ចេញ​មក​មុខ​បញ្ជាក់​ច្បាស់​ៗ​តែ​ម្ដង ដើម្បី​កុំ​ឲ្យ​មាន​ច​ម្ង​ល់​ច្រើន​ទៀត ដោយ តូ​តា បាន​អះអាង​ថា ស្នេហា​របស់​នាង និង​លោក នី​ត គឺ​នៅ​តែ​ផ្អែមល្ហែម​ជាមួយ​គ្នា​គ្មាន​អ្វី​ដែល​រំខាន​នោះ​ទេ ការ​យល់ចិត្ត​គ្នា គោរព​គ្នា អធ្យាស្រ័យ​គ្នា នៅ​តែ​មាន​ដោយ​ចំណុច​អស់ទាំង​នេះ ហើយ​រុញ​ឲ្យ​ប្រទីប​ស្នេហ៍​រឹងប៉ឹង​តទៅ​មុខ ។

តារា​ញញឹម​ស្រស់ ហើយ​ក្លាយជា​ថៅកែ​ហាង​លក់​គ្រឿង​សមុទ្រ​នោះ ឱ្យ​ដឹង​ទៀត​ថា នាង​អត់​ទាន់​រៀប​ការ​ទេ​នោះ ជា​ការ​ភាន់ច្រឡំ តែ​អរគុណ​មហាជន​ដែល​ចង់​ឲ្យ​ចំណង​មួយ​នេះ​ឆ្លង​ដល់​ច្បាប់​ប្រពៃណី​មង្គលការ ។ នាង​សន្យា​ថា មិន​ឲ្យ​រំលង​ប្រពៃណី​សំពះ​ផ្ទឹម​ដែល​កូន​ខ្មែរ​គ្រប់​រូប​ទាំងប្រុស​ស្រី​ចង់បាន​ឡើយ គ្រាន់តែ​សុំ​បន្តពេល​មួយ​រយៈកាល​សិន ។

ពួក​យើង​បានដឹង​ឮ​ឲ្យ​តម្លៃ​ពី​ចាស់ទុំ​សងខាង​រួចរាល់​ប្រការ​មិន​ទាន់​រៀប​ការ គឺ​ចង់​សហការ​គ្នា​រកស៊ី​ទុកដាក់​មុខរបរ​ឲ្យ​រឹង​មាំ ព្រោះ​ពេល​នេះ​រវល់​ខ្លាំង​រក​ពេល​គិត​រឿង​ផ្ទាល់ខ្លួន​មិន​ទាន់​បាន ។ តូ​តា និង​គូរ​ស្នេហ៍​លោក ប៉ុ​ល វិ​បូ ជា​ថៅកែ​ផលិតកម្ម ដែល​ជា​បុរស​មាន​ឥទ្ធិពល​ម្នាក់​ត្រូវ​គេ​ដឹង​ថា ក្រៅ​ផលិតកម្ម ពួក​គេ​បាន​បើក​ជំនួញ​ជា​ច្រើន​រួម​គ្នា ក្នុង​នោះ​មាន​ភោជនីយដ្ឋាន​ជា​ច្រើន​កន្លែង និង​ជំនួញ​ដីធ្លី​ជា​ច្រើន​ថែម​ទៀត ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ