ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​ឈ្នួល​អប្ប​រមាក​ម្មករ​ឆ្នាំ​២០២០​អាច​នឹង​ដឹង​នៅ​មុន​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អះអាង​ថា ប្រាក់ ឈ្នួល​អប្ប​រមាក​ម្មករ​និ​យោ​ជិ​ក​សម្រាប់​ឆ្នាំ​២០២០ វិស័យ​កាត់ដេរ និង​សម្លៀក​បំពាក់ និង​ផ​លិ ត​ស្បែកជើង​អាច​នឹង​ដឹង​លទ្ធផល​នៅ​មុន​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អះអាង​ថា ប្រាក់ ឈ្នួល​អប្ប​រមាក​ម្មករ​និ​យោ​ជិ​ក​សម្រាប់​ឆ្នាំ​២០២០ វិស័យ​កាត់ដេរ និង​សម្លៀក​បំពាក់ និង​ផ​លិ ត​ស្បែកជើង​អាច​នឹង​ដឹង​លទ្ធផល​នៅ​មុន​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ ។

ក្រោយ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​អាណត្តិ​ទី​១ នា​ព្រឹក​ថ្ងៃ​ទី​២៩ សី​ហាន​នេះ នៅ​ទីស្តីការក្រសួង​លោក​រដ្ឋមន្ត្រី​អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​នៅ​ថ្ងៃនេះ​មាន​របៀប​សំខាន់​ទី​១ គឺ​ការ​ជ្រើសរើស​អនុប្រធាន​មក​ពី​ភាគី​និ​យោគ​អនុប្រធាន​មក​ពី​ភាគី​សហជីព ហើយ​លទ្ធ​ផ​ភាព​ភាគី​នីមួយ​ៗ បាន​បោះ​ឆ្នោត​ជ្រើសរើស រួច ហើយ គឺ​ជ្រើសរើស​លោក ណា​ង សុធី អនុប្រធាន​មក​ពី​ភាគី​និយោជក និង​លោក សោម អូន អនុប្រធាន​មក​ពី​ភាគី​សហជីព ។

លោក​បញ្ជាក់​ថា ៖«​អី​ញ្ចឹ​ង​ទេ​មក​ដល់​ពេល​នេះ​ក្បាលម៉ាស៊ីន​របស់​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បរ​មា​មាន​លក្ខណៈ​ពេល​លេញ​ដែល​អាច​ដំណើរការ​បាន​ដោយសារ​សមាជិក​មាន​ភាព​ស្មើគ្នា​ពី​ភាគី​នីមួយ​ៗ ។ អី​ញ្ចឹ​ង​ទេ​នេះ​ជា​យន្តការ​ត្រីភាគី​ក្នុង​ការ​ផ្តល់​យោបល់​ពី​ប្រាក់​ឈ្នួល​អប្បរ​មា​ទើប​ធ្វើការ​សម្រេច​ជា​ចុង​ក្រោយ​» ។ លោក​រដ្ឋមន្ត្រី​ក៏​បាន​ឲ្យ​ដឹង​ថា ក្នុង​កិច្ចប្រជុំ​នេះ​ដែរ ភាគី​ក៏​ពិភាក្សា​ពី​ព័ត៌មាន​ទាក់ទង និង​ទិន្នន័យ​មួយ​ចំនួន​ទាក់ទង និង​ការ​វិនិច្ឆ័យ​ចំពោះ​ការ​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បរ​មា​នេះ​ផង​ដែរ ក្នុង​នោះ​មាន​លក្ខណៈ​វិនិច្ឆ័យ​ទាំង​៤ លើ​បញ្ហា​សេដ្ឋកិច្ច និង​លក្ខណៈ​វិនិច្ឆ័យ​ទាំង​៣ ពាក់ព័ន្ធ​នឹង​សង្គម​ដែល​បង្ហាញ​។

លោក​រដ្ឋមន្ត្រី​ក៏​បាន​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​ថ្ងៃនេះ គឺជា​លើក​ដំបូង ហើយនឹង​មាន​កិច្ចប្រជុំ​បន្ត ទៀត ប៉ុន្តែ​ខ្ញុំ​បាន​ក៏​បាន​ដាក់​ទិស​ដៅ​ថា លទ្ធផល​នៃ​ការ​ចរចា​ប្រាក់​ឈ្នួល អ​ប្បរមា​សម្រាប់​ឆ្នាំ​២០២០ វិស័យ​កាត់ដេរ និង​ស្បែកជើង​នឹង​ចេញ​នៅ​មុន​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ដូច​រាល់​ឆ្នាំ​អ៊ី​ញ្ចឹ​ង ។ ប៉ុន្តែ​រឿង​នេះ​មិន​ទាន់​សម្រេច​ទេ ព្រោះថា ប្រសិនបើ​មិន​ទាន់​ត្រូវ​គ្នា គឺ​នៅ​បន្ត​ចរចា​គ្នា​ទៀត ។ លោក​បញ្ជាក់​ថា ៖« ខ្ញុំ​នៅ​តែ​ប្រកាន់​យក​យុទ្ធសាស្ត្រ​ដដែល គឺ​បើ​ប្រជុំ​មិន​ទាន់​ត្រូវ​គ្នា គឺ​ត្រូវ​ប្រជុំ​បន្ត​រហូត​ដល់​ត្រូវ​គ្នា ឬ​នៅ​សល់​តួលេខ​បន្តិចបន្តួច​ទើប​យក​មក​ពិភាក្សា​សម្រេច​ចុង​ក្រោយ ។ យើង​ពិភាក្សា​គ្នា ដើម្បី​ទទួល​បាន​សុខដុមរ​នី​យ​កម្ម​ផ្នែក​វិជ្ជាជីវៈ​នៅ​កម្ពុជា​»​។

យ៉ាងណា​ក្តី លោក​រដ្ឋមន្ត្រី​បាន​អះអាង​ថា ការ​ចរចា​ប្រាក់​ឈ្នួល​អប្ប​រមាក​ម្មករ​សម្រាប់​ឆ្នាំ​២០២០​នេះ​នឹង​មាន​ភាពល្អ​ប្រសើរ​ជាង​ឆ្នាំ​២០១៩ ប៉ុន្តែ​មិន​ទាន់​ដឹង​តួលេខ​នោះ​ទេ ។ គួរ​ឮ​កថា​ក្រសួង​ការងារ​កំណត់​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​សម្រាប់​ឆ្នាំ​២០១៩ គឺ​១៧៧​ដុល្លារ ហើយ​សម្តេច​តេ​ជោ ហ៊ុន សែន យក​ថវិកាជាតិ​បន្ថែម​ទៀត​៥​ដុល្លារ​ទៀត ។ ដូច្នេះ​ប្រាក់​ឈ្នួល​កម្មករ​សម្រាប់​ឆ្នាំ​២០១៩ គឺ​១៨២​ដុល្លារ និង​ត្រូវ​បើក​ជា​២​ដង​ក្នុង​មួយ​ខែ ។ ប្រាក់​ឈ្នួល​អប្បបរមា​ក្នុង​ឆ្នាំ​២០១៨​នេះ គឺ​១៧០​ដុល្លារ​ក្នុង​មួយ​ខែ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ