ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាប់​បុគ្គលិក​«​ខេ​ម​បូ​ឌា​ អ៊ែ​រ​ផត​»​សារ​ភាព​…​​ម្នាក់​ៗ​លួច​ប្រមាណ​១០០​លើក

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តសៀមរាប ៖ នៅ​ចំពោះ​មុខ​សមត្ថកិច្ច បុគ្គលិក​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​អ៊ែ​រ​ផត​ទាំង​៥​នាក់ បាន​ឆ្លើយ​សារ ភាព​ប្រហាក់​ប្រហែល​គ្នា​ថា ពួក​គេ​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​ដូច​ការ​ចោទប្រកាន់​នោះ​មែន ។ យោង​តាម​ចម្លើយ​គឺ ៖…

ខេត្តសៀមរាប ៖ នៅ​ចំពោះ​មុខ​សមត្ថកិច្ច បុគ្គលិក​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​អ៊ែ​រ​ផត​ទាំង​៥​នាក់ បាន​ឆ្លើយ​សារ ភាព​ប្រហាក់​ប្រហែល​គ្នា​ថា ពួក​គេ​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​ដូច​ការ​ចោទប្រកាន់​នោះ​មែន ។ យោង​
តាម​ចម្លើយ​គឺ ៖ ១-​ឈ្មោះ សុវណ្ណ វី​រៈ បាន​ធ្វើ​សកម្មភាព​លួច​ប្រមាណ​១០០​លើក ។ ២-​ឈ្មោះ រុណ រ៉ា ធ
្វើ​សកម្មភាព​លួច​ប្រមា​ណ​៤០​លើក ។ ៣-​ឈ្មោះ រិ​ទ្ធ សា​រៃ ធ្វើ​សកម្មភាព​លួច​ប្រមាណ​១០០​លើក ។ ៤-​ឈ្មោះសុខ សុ​ខន ចូលរួម​ធ្វើ​សកម្មភាព​លួច​ញឹកញាប់ (​បាន​ចំណែក​) និង៥-​ឈ្មោះ ឌុ​ល សុវណ្ណ ចូលរួម​ធ្វើ​សកម្មភាព (​បាន​ចំណែក​) ។ ជនសង្ស័យ​ខាងលើសារភាព​ទៀត​ថា នៅ​មាន​បក្សពួកចំនួន​៤​នាក់​ទៀត​ បាន​ចូលរួម​ធ្វើ​សកម្មភាព​ដែរ ដែល​ទាំង​៤​នាក់​នោះ ក្រុមហ៊ុន​បាន​និង​កំពុង​សហការ​ជាមួយ​សមត្ថកិច្ច​ស្វែងរក​ចាប់ខ្លួន ។

ជាមួយ​នេះ សមត្ថកិច្ច​បាន​ចាប់​យក​វត្ថុ​តាងសំខាន់​ៗ​ក្នុង​ការ​ធ្វើ​សកម្មភាព​លួច​ដូច​ជា ប៊ិកមាន​ចុង​ស្រួច​រឹង​ចំនួន​៤​ដើម ​សម្រាប់​ប្រើប្រាស់​ចាក់​ឆ្កឹះ​សោ ឬ​រូត​កាបូប​វ៉ា​លី​សយ​ក​លុយ និង​ទ្រព្យសម្បត្តិ​ភ្ញៀវ ។ វត្ថុ​តាង​ទាំង​អស់នេះ រួម​ទាំង​ជនសង្ស័យ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ។ ​

សូមរំលឹកថា នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត កាលពី​រសៀលថ្ងៃ​ទី​២៧ និង​ព្រឹក​ថ្ងៃ​ទី​២៨ ​សីហា បាន​ធ្វើការ​បង្ក្រាប​បទល្មើស​ជាក់ស្តែង​មួយ​ករណី គឺ​ឃាត់ខ្លួន​បុគ្គលិក​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​អ៊ែ​រ​ផត​ចំនួន​៥​នាក់ ​ពាក់ព័ន្ធ​នឹង​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​រូត​ឬ​ឆ្កឹះ​សោ​វ៉ា​លី​ស​ភ្លៀវ​លួច​យក​សម្ភារ​)​
ជា​ក្រុម ។

ជនសង្ស័យ​ទាំង​៥​នេះ​មាន ៖ ១-​ឈ្មោះ សុខ សុ​ខន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ទីលំនៅ​ភូមិ​ថ្នល់ សង្កាត់​ស្រងែ ក្រុង​សៀមរាប ២-​ឈ្មោះ សុវណ្ណ វី​រៈ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ទីលំនៅ​ភូមិ​រកា សង្កាត់​ក្របី​រៀល ក្រុង​សៀមរាប ៣-​ឈ្មោះ រុណ រ៉ា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ទីលំនៅ​ភូមិ​គោក​ត្នោត ឃុំ​គោក​ចក ក្រុង​សៀមរាប
៤-​ឈ្មោះ ឌុ​ល សុវណ្ណ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ទីលំនៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​គោក​ចក ក្រុង​សៀមរាប និង៥-​ឈ្មោះ រិ​ទ្ធ សា​រៃ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ទីលំនៅ​ភូមិ​គោក​ដូង សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ។

សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា ពាក់ព័ន្ធ​នឹង​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​លួច​រូត​ឬ​ឆ្កឹះ​សោ​វ៉ា​លី​ស​ជា​ក្រុម​)​នេះ កន្លង​ទៅ​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​អ៊ែ​រផត​ខេត្តសៀមរាប បាន​ទទួល​បណ្តឹង​ផ្ទាល់មាត់​ពី​ភ្ញៀវ​ដែល​ធ្វើ​ដំណើរ​ញឹក​ញ​ប់ ហើយ​ត្រូវ​ចោរ​ខ្វេះ​វ៉ា​លី​ស​លួច​យក​សម្ភារ ។ បណ្តឹង​ផ្ទាល់មាត់​នេះ ធ្វើ​ឲ្យ​ខាង​ក្រុមហ៊ុន​យក​ចិត្តទុក​ដាក់​ និង​តាមដាន​រាល់​សកម្មភាព​របស់​ជនល្មើស ។

ជាក់ស្តែង កាលពី​ថ្ងៃ​ទី​២៥ និង​២៦ ខែសីហា វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល នៅ​ក្នុង​ប្រអប់​យន្តហោះ​កន្លែង​ដាក់​សម្ភារ​ក្នុង​ព្រ​លាន​យន្តហោះ​សៀមរាប មាន​ភ្ញៀវ​បាត់បង់​សម្ភារ​ដូច​សព្វដង ទើប​ក្រុមហ៊ុន​ស្រាវ​ជ្រាវ​ឆែក​មើល​តាម​កាមេរ៉ា​សុវត្ថិភាព​របស់​ព្រ​លាន​យន្តហោះ រក​ឃើញ​និង​ថត​យក​បាន​នូវ​សកម្មភាព​ក្រុម​ចោរលួច​ជាក់ស្តែង ។

-​ថ្ងៃ​ទី​២៥ ខែសីហា វេលា​ម៉ោង​៣​និង​១០​នាទី​រសៀល ឈ្មោះ សុខ សា​ខន ឈ្មោះ រិ​ទ្ធ សា​រៃ និង ឈ្មោះ ឌុ​ល សុវណ្ណ ធ្វើ​សកម្មភាព​លួច​រូត​កាបូប​វ៉ា​លី​សយ​ក​ទ្រព្យសម្បត្តិ​របស់​ភ្ញៀវ
-​ថ្ងៃ​ទី​២៦ ខែសីហា វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល ឃើញ​ឈ្មោះ រុណ រ៉ា ឈ្មោះ សុវណ្ណ វី​រៈ និង​បក្សពួក​ម្នាក់​ទៀត​ពុំ​ស្គាល់ឈ្មោះ​ធ្វើ​សកម្មភាព​លួច​ដូច​គ្នា ។

ក្រោយ​ពី​ឆែក​ឃើញ​តាម​កាមេរ៉ា​ជាក់ស្តែង​ហើយ នៅ​ថ្ងៃ​ទី​២៧ ខែសីហា វេលា​ម៉ោង​១​រសៀល ខាង​ក្រុម​ហ៊ុន​ខេ​ម​បូ​ឌា​អ៊ែ​រ​ផត បាន​ចាប់​ឃាត់​និង​នាំ​ខ្លួន​បុគ្គលិក​ទាំង​៥​នាក់​ខាងលើ យក​ទៅ​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ខេត្តដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ