ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ ប្រពន្ធដើម​និង​ប្រពន្ធចុង​អាច​ទៅ​ផ្ទះ​វិញ​បាន ក្រោយ​ឃាត់​ខ្លួន១​​យប់…

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បន្តលើករណីឃាតកម្មបាញ់សម្លាប់លោកគ្រូបង្រៀន នៅព្រឹកថ្ងៃទី​២៩ សីហា នេះ ស្ត្រីជាប្រពន្ធដើមនិងស្ត្រីប្រពន្ធចុង ​ត្រូវបាន​សមត្ថ​កិច្ចរៀបចំឯកសារ និងអនុញ្ញាត​ឱ្យ​ពួក​គេទាំង២នាក់អាច​ត្រឡប់​ទៅផ្ទះ​បាន ក្រោយពី​សមត្ថកិច្ច​បានសុំគោល​ការណ៍​​ព្រះរាជអាជ្ញាអម…

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បន្តលើករណីឃាតកម្មបាញ់សម្លាប់លោកគ្រូបង្រៀន នៅព្រឹកថ្ងៃទី​២៩ សីហា នេះ ស្ត្រីជាប្រពន្ធដើមនិងស្ត្រីប្រពន្ធចុង ​ត្រូវបាន​សមត្ថ​កិច្ចរៀបចំឯកសារ និងអនុញ្ញាត​ឱ្យ​ពួក​គេទាំង២នាក់អាច​ត្រឡប់​ទៅផ្ទះ​បាន ក្រោយពី​សមត្ថកិច្ច​បានសុំគោល​ការណ៍​​ព្រះរាជអាជ្ញាអម សាលា ដំបូងរាជធានីភ្នំពេញ ក្នុង​ការ​ឃាត់​ខ្លួនមួយ​យប់ ដើម្បី​សាកសួរលើករណី​នេះ ​នៅអធិការដ្ឋានខណ្ឌ សែន សុខ ។​ ​សូមរំលឹកថា៖ ទាំង​ដើម​ទាំង​ចុង​កំពុង​សួរ​នៅ​ខណ្ឌ​…​ករណី​​លោកគ្រូ​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​ស្លាប់

លោកវរសេនីយ៍ឯក ហួង ម៉េង​វ៉ាង អធិការនគរបាល​ខណ្ឌសែនសុខ​បានឱ្យកោះសន្តិភាពដឹង និង​​​បដិ​សេធ ចំពោះ​ការ​​​ដឹង​​ពី​​អត្តសញ្ញាណ​ខ្មាន់កាំភ្លើង​ ខណៈកម្លាំង​​​កំពុង​ធ្វើការ​ស្រាវជ្រាវបន្ត​ ។ លោកអធិការ​បន្តថា ករណីនេះ​ លោកកំពុង​​អង្កេតបន្តនទៀត ព្រោះនៅ​តំបន់​​​កន្លែងកើតហេតុ គឺ​​មាន​សភាព​​​ងងឹត​ពេក ដូច្នេះ ពិបាក​បន្តិច​ តែយ៉ាងណា​នោះ រឿង​នេះ​គឺ​បានផ្តើម​ចេញ​ពី​​ស្នេហាត្រីកោណ ។

​ប្រភព​គួរឱ្យទុក​ចិត្តមួួយ​បានបង្ហើប​ថា ​ខ្មាន់កាំភ្លើង​ត្រូវ​បាន​សមត្ថ​កិច្ច​​​​ដឹង​ពី​តម្រុយ​​និង​​​ស្គាល់​​អត្តសញ្ញាណ​រួច​ហើយ​​ គ្រាន់តែមិន​ទាន់អាចបង្ហាញប៉ុណ្ណោះ ។ (សម្រួលដោយ៖ ស្រីណា​)

ព័ត៌មានបន្ថែម កោះសន្តិភាពនឹងផ្សាយជូនបន្ត ។ សូមរំលឹកថា៖ ប្រពន្ធក៏យំសង្សារក៏យំ…អ្វីទៅ?​ទើប​​គ្រូ​បង្រៀន​​ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់?

អត្ថបទសរសេរ ដោយ