ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ​ឡិច ចាន់​ត្រា សម្តែង​នៅ​អូស្ត្រាលី​លើក​​នេះ គឺ​បង្ហាញ​ពី​វប្បធម៌​ខ្មែរ

4 ឆ្នាំ មុន
  • ភ្នំពេញ

លោក អេ​ឡិច ចាន់​ត្រា និង​ក្រុមការងារ​បាន​ចេញ​ទៅ​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី ដោយ​សម្តែង​ខុស​ពី​ពេល​កន្លង​ទៅ ព្រោះ​លោក​បាន​រំលេច​នូវ​វប្បធម៌​ខ្មែរ​ស្រប​ពេល​ប្រឡង​បវរកញ្ញា​ខ្មែរ​-​អូស្ត្រាលី​ផង​ដែរ ។ ដូច្នេះ​ហើយ​ទើប​តារាចម្រៀង​សាច់​សខ្ចី​ថា នេះ​ជា​មោទនភាព​មួយ​ដែល​លោក​មានឱកាស​បាន​ចូលរួម ។…

លោក អេ​ឡិច ចាន់​ត្រា និង​ក្រុមការងារ​បាន​ចេញ​ទៅ​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី ដោយ​សម្តែង​ខុស​ពី​ពេល​កន្លង​ទៅ ព្រោះ​លោក​បាន​រំលេច​នូវ​វប្បធម៌​ខ្មែរ​ស្រប​ពេល​ប្រឡង​បវរកញ្ញា​ខ្មែរ​-​អូស្ត្រាលី​ផង​ដែរ ។

ដូច្នេះ​ហើយ​ទើប​តារាចម្រៀង​សាច់​សខ្ចី​ថា នេះ​ជា​មោទនភាព​មួយ​ដែល​លោក​មានឱកាស​បាន​ចូលរួម ។ អេ​ឡិច ចាន់​ត្រា មិនមែន​ទើបតែ​ហោះ​ទៅ​កាន់​ប្រទេស​អូស្ត្រាលី​ជា​លើក​ទី​១ នោះ​ទេ គឺជា​ច្រើន​ដង​មក​ហើយ តែ​ប្រជាប្រិយភាព​របស់​លោក​នៅ​តែ​ទាក់ទាញ​សម្រាប់ បងប្អូន​ខ្មែរ​រស់នៅ​ទីនោះ ។

សូ​ម្បី​តែ​ភរិយា​លោក ស៊ុ​ក សុភា ក៏​បាន​សរសើរ អេ​ឡិច ចាន់​ត្រា ថា លោក​ចេះ​គោរព​ចាស់ទុំ រួសរាយ​រាក់ទាក់ មិន​វាយឫក​នោះ​ទេ សមជា​តារា​ដែល​គេ​ឲ្យ​តម្លៃ ។ លោក អេ​ឡិច ចាន់​ត្រា ធ្លាប់​ប្រាប់​ឲ្យ​ដឹង​មុន​ពេល​ចាកចេញ​ទៅ​អូស្ត្រាលី ដែរ​ថា ក្នុង​ដំណើរ​ចេញ​ទៅ​លើក​នេះ មិនមែន​ចេញ​ទៅ​ច្រៀង​ដើម្បី​រៃ​អង្គាសប្រាក់ ដើម្បី​មនុស្សធម៌​ដូច​លើក​មុន​ៗ​ឡើយ ។

ហើយ​ក៏​មិនមែន​ជា​ការ​ចេញ​ទៅ​លំហែ​អារម្មណ៍​ឲ្យ​សប្បាយ​ដែរ តែ​សម្រាប់​ការ​ចាកចេញ​លើក​នេះ គឺ​ទទួល​បានការ​អញ្ជើញ​ពី​សមាគម​វប្បធម៌ និង​កីឡា​ខ្មែរ​នៅ​អូស្ត្រាលី សម្រាប់​ការ​សម្តែង ដើម្បី​លើក​ស្ទួយ​ពី​វប្បធម៌​ខ្មែរ និង​ចូលរួម​កម្មវិធី​ប្រលង​បវរកញ្ញា​ខ្មែរ​នៅ​អូស្ត្រាលី ក៏​ដូច​ជា សម្តែង​ជូន​បងប្អូន​ខ្មែរ​នៅ​ទីនោះ​បាន​រាំ​កម្សាន្ដ​សប្បាយ ។

ចំណែក​តារា​ប្រុស​-​ស្រី​ដែល​ចេញដំណើរ​ទៅ​ជាមួយ​គ្នា​នោះ​រួម​មាន ៖ ព្រះ​កាយ ច័ន្ទ , កញ្ញា វុ​ទ្ធ គ​ន្ធា , លោក សៅ ឧត្តម និង​តន្ត្រីករ​ល្បីឈ្មោះ​លោក សម ប៉ិ​ទី ជាដើម ។

បើ​គិត​រហូត​មក​ទល់​ពេល​នេះ លោក​បាន​ចាកចេញ​ទៅ​ប្រទេស​អូស្ត្រាលី មាន​រយៈពេល ប្រមាណ​ជិត​១​ខែ​មក​ហើយ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ