ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​បរាជ័យ​ច្រើន​តែ​មិន​បាន​កំណត់​ទិស​ដៅ​ជីវិត​ច្បាស់លាស់

4 ឆ្នាំ មុន

បុគ្គល​ណា​មិន​មាន​ទិស​ដៅ​នៃ​ជីវិត​ច្បាស់លាស់ បុគ្គល​នោះ​ច្រើន​តែ​បរាជ័យ​នៅ​លើ​ផ្លូវ​ជីវិត ព្រោះតែ​មិនដឹង​ថា ជីវិត​ខ្លួនឯង​រស់នៅ​ដើម្បី​អ្វី ហើយ​មិនដឹង​ថា តម្លៃ​និង​ខ្លឹមសារ​ជីវិត​នេះ​វា​ស្ថិត​នៅ​ត្រង់​ណា ហេតុនេះ​ហើយ​មនុស្ស​យើង​ម្នាក់​ៗ​ត្រូវ​ចេះ​រៀន​កំណត់​ទិស​ដៅ​សម្រាប់​ជីវិត​ទុក​ឲ្យ​ហើយ ដើម្បី​ធ្វើ​ឲ្យ​ដំណើរ​ជីវិត​របស់​យើង​មាន​លំនឹង​ពិតប្រាកដ ហើយ​ដើម្បី​ធ្វើ​ឲ្យ​ដំណើរ​ជីវិត​ប្រព្រឹត្ត​ទៅ​បាន​ល្អ ។…

បុគ្គល​ណា​មិន​មាន​ទិស​ដៅ​នៃ​ជីវិត​ច្បាស់លាស់ បុគ្គល​នោះ​ច្រើន​តែ​បរាជ័យ​នៅ​លើ​ផ្លូវ​ជីវិត ព្រោះតែ​មិនដឹង​ថា ជីវិត​ខ្លួនឯង​រស់នៅ​ដើម្បី​អ្វី ហើយ​មិនដឹង​ថា តម្លៃ​និង​ខ្លឹមសារ​ជីវិត​នេះ​វា​ស្ថិត​នៅ​ត្រង់​ណា ហេតុនេះ​ហើយ​មនុស្ស​យើង​ម្នាក់​ៗ​ត្រូវ​ចេះ​រៀន​កំណត់​ទិស​ដៅ​សម្រាប់​ជីវិត​ទុក​ឲ្យ​ហើយ ដើម្បី​ធ្វើ​ឲ្យ​ដំណើរ​ជីវិត​របស់​យើង​មាន​លំនឹង​ពិតប្រាកដ ហើយ​ដើម្បី​ធ្វើ​ឲ្យ​ដំណើរ​ជីវិត​ប្រព្រឹត្ត​ទៅ​បាន​ល្អ ។

លោក​អ្នក​ជោគជ័យ​បាន​ពោល​ថា ទិស​ដៅ​ជីវិត​ដែល​ប្រព្រឹត្ត​ទៅ​បាន​ល្អ​ប្រសើរ លុះត្រាតែ​អ្នក​នោះ គឺជា​អ្នកមាន​នូវ​សតិ សម្បជញ្ញៈ ភ្ញាក់រលឹក​ជា​និច្ច ដើម្បី​ទប់ស្កាត់​ចំពោះ​អារ​ម្មរណ៍​មិនល្អ​ណាមួយ​ដែល​កើតឡើង ហើយ​ចូល​មក​បៀតបៀន​នៅ​ក្នុង​ខួរក្បាល​របស់​យើង ដោយ​សេចក្តី​អំណត់​អត់ធ្មត់​យ៉ាង​ក្រៃ​លែង មិន​ត្រូវ​មួម៉ៅ ក្តៅក្រហាយ ទៅ​តាម​អារម្មណ៍​នោះ​ៗ​ឡើយ ត្រូវ​ចេះ​រៀបចំ​អារម្មណ៍​របស់​ខ្លួន​ឲ្យ​បាន​ស្ងប់រម្ងាប់​ចាក់​គ្រឿង​សៅហ្មង​ទាំងឡាយ ព្រោះថា​កាលបើ​អារម្មណ៍ល្អ​កើត​មាន​ហើយ ការ​កំណត់​ទិស​ដៅ​នៃ​ជីវិត​រមែង​មាន​ប្រសិទ្ធភាព​ខ្ពស់ ។

បើ​និយាយ​ពី​ទិស​ដៅ​ពិតប្រាកដ​របស់​ជីវិត ដែល​រស់នៅ​គ្រប់​សម័យកាល មិនមែន​បញ្ចប់​ត្រឹមតែ​ភាព​សប្បាយ​ហ៊ឺហា មាន​លុយ​ចាយ មាន​បាយ​ហូប មាន​ឡាន​ជិះ មានផ្ទះ​សម្បែង មានការ​ងារ​ល្អ​ៗ​ធ្វើ​នោះ​ទេ គឺ​ត្រូវ​តែ​មាន​ខ្លឹមសារ​នៃ​ជីវិត​ផង​ទើប​ប្រសើរ ។

អ្វី​ទៅ​ជា​ខ្លឹមសារ​នៃ​ជីវិត? ខ្លឹមសារ​នៃ​ជីវិត​គឺ មាន​សីល ប្រព្រឹត្ត​តែ​សេចក្តី​ល្អ សន្សំ​បុណ្យ​កុសល​ឱ្យ​បាន​ញឹក​ៗ​ញយ​ៗ នេះឯង​ហើយ​ជា​ទិស​ដៅ​ពិតប្រាកដ​របស់​ជីវិត​ប្រព្រឹត្ត​ទៅ​បាន​ល្អ​ប្រសើរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ