ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ព្រៃ​អា​ម៉ា​ហ្សូ​ន ​ប្រេ​សី​ុ​ល​សុខចិត្ត​ទទួល​ជំនួយ

4 ឆ្នាំ មុន

ប្រទេស​ប្រេ​ស៊ី​ល ៖ ប្រទេស​ប្រេ​ស៊ី​ល​ទីបំផុត​កាលពី​ថ្ងៃ​ទី​២៧​សីហា ប្រកាស​បើកចំហ​ទទួល​ជំនួយ​​ហិរញ្ញវត្ថុ​បរទេស ដើម្បី​តស៊ូ​ប្រឆាំង​ភ្លើង​ឆេះ​ព្រៃ​តំបន់​អា​ម៉ា​ហ្សូ​ន​តែ​ក្នុង​លក្ខខណ្ឌ​ត្រួត​ពិនិត្យ​បណ្ដា​មូលនិធិ បន្ទាប់​ពី​បដិសេធ​នា​ពេល​មុន​នេះ​ជំនួយ​២០​លាន​ដុល្លារ​របស់​G7​។ ក្រោយ​ពី​បណ្ដា​ប្រទេស​នៃ​ក្រុម​G7​ប្រកាស​ផ្ដល់​ជំនួយ​២០​លាន​ដុល្លារ​មក អ្នកនាំពាក្យ​ម្នាក់​របស់​វិមាន​ប្រធានាធិបតី​ប្រេ​ស៊ី​ល​ថ្លែង​ថា ចំណុច​សំខាន់​គឺថា​ទឹកប្រាក់​នោះ ពេល​ចូល​ដល់​ប្រេ​សី​ុ​ល​មិន​ប្រើ​ដើម្បី​ប្រឆាំង​នឹង​អធិបតេយ្យភាព​ប្រេ​សី​ុ​ល…

ប្រទេស​ប្រេ​ស៊ី​ល ៖ ប្រទេស​ប្រេ​ស៊ី​ល​ទីបំផុត​កាលពី​ថ្ងៃ​ទី​២៧​សីហា ប្រកាស​បើកចំហ​ទទួល​ជំនួយ​​ហិរញ្ញវត្ថុ​បរទេស ដើម្បី​តស៊ូ​ប្រឆាំង​ភ្លើង​ឆេះ​ព្រៃ​តំបន់​អា​ម៉ា​ហ្សូ​ន​តែ​ក្នុង​លក្ខខណ្ឌ​ត្រួត​ពិនិត្យ​បណ្ដា​មូលនិធិ បន្ទាប់​ពី​បដិសេធ​នា​ពេល​មុន​នេះ​ជំនួយ​២០​លាន​ដុល្លារ​របស់​G7​។

ក្រោយ​ពី​បណ្ដា​ប្រទេស​នៃ​ក្រុម​G7​ប្រកាស​ផ្ដល់​ជំនួយ​២០​លាន​ដុល្លារ​មក អ្នកនាំពាក្យ​ម្នាក់​របស់​វិមាន​ប្រធានាធិបតី​ប្រេ​ស៊ី​ល​ថ្លែង​ថា ចំណុច​សំខាន់​គឺថា​ទឹកប្រាក់​នោះ ពេល​ចូល​ដល់​ប្រេ​សី​ុ​ល​មិន​ប្រើ​ដើម្បី​ប្រឆាំង​នឹង​អធិបតេយ្យភាព​ប្រេ​សី​ុ​ល និង​ថា​ការ​គ្រប់គ្រង​មូលនិធិ​ត្រូវ​ស្ថិត​ក្រោម​ការ​ទទួលខុសត្រូវ​របស់​យើង​។

ការ​ផ្លាស់​ប្ដូរ​ជំហរ​នោះ​កើត​មាន​ខណៈ​ភ្លើង​ឆេះ​ព្រៃ​អា​ម៉ា​ហ្សូ​ន​បង្ក​ការ​ក្ដៅក្រហាយ​ជា​អន្តរជាតិ​ហើយ​គំរាមកំហែង​ដល់​កិច្ចព្រមព្រៀង​ផ្លាស់​ប្ដូរ​សេរី សហភាព​អឺរ៉ុប​-MERCOSUR​ដែល​ចរចា​គ្នា​ចាប់តាំងពី​២០​ឆ្នាំ​មក​ហើយ​។ ប្រធានាធិបតី​ប្រេ​ស៊ី​ល​លោក​JAIR BOLSONARO​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧​សីហា​ធ្លាប់​បាន​លើក​លក្ខខណ្ឌ ពី​ការ​ទទួល​ជំនួយ​របស់​G7​ទៅ​នឹង​ការ​ដក​ចេញ​ពាក្យ​ប្រមាថ​នានា របស់​សម​ភាគី​បារាំង​លោក​អេ​ម​ម៉ា​នុយ​អែ​ល​ម៉ា​ក្រុ​ន ដែល​នាំ​ឲ្យ​មានការ​កើនឡើង​នៃ​សង្គ្រាមប៉ាកា​រវាង​ប្រេ​ស៊ី​ល​និង​បារាំង​។

អំពី​ការ​ចោទប្រកាន់​លោក​ពី​សំណាក់​លោក​ម៉ា​ក្រុ​ន​ថា​លោក​ជា​អ្នក​កុហក​ពី​ការ​សន្យា​នានា​លើ​បរិស្ថាន លោក​BOLSONARO​ពោល​ថា លោក​ម៉ា​ក្រុ​ន​សូម​លោក​ដក​ពាក្យ​ប្រមាថ​ទាំងនេះ​ចំពោះ​រូប​ខ្ញុំ​ចេញ​។ លោក​ថា​ដំបូង​លោក​ម៉ា​ក្រុ​ន​ចាត់​ទុក​រូប​ខ្ញុំ​ជា​មនុស្ស​កុហក ហើយ​បន្ទាប់​មក​និយាយ​ថា​អធិបតេយ្យភាព​របស់​យើង​លើ​តំបន់​អា​ម៉ា​ហ្សូ​ន​ជា​បញ្ហា​បើកចំហ​មួយ​។ លោក​បន្ត​ថា​អធិបតេយ្យភាព​របស់​ប្រេ​ស៊ី​ល​លើ​៦០%​នៃ​តំបន់​អា​ម៉ា​ហ្សូ​ន មិន​អាច​មើល​ស្រាល​បាន​ទេ​។

លោក​ថ្លែង​បែប​នេះ​ក្នុង​ពេល​ជួប​ជាមួយ​អភិបាល​រដ្ឋ​៩​នៃ​តំបន់​អា​ម៉ា​ហ្សូ​ន ដែល​គាំទ្រ​ប្រធានា​ធិបតី​លើ​បញ្ហា​អធិបតេយ្យភាព ដោយ​ទាមទារ​ជំនួយ​អន្តរជាតិ​សម្រាប់​អា​ម៉ា​ហ្សូ​ន​។

នា​ថ្ងៃ​ចុង​ក្រោយ​នៃ​កិច្ចប្រជុំ​កំពូល​G7 លោក​ម៉ា​ក្រុ​ន​បាន​លើក​ពី​លក្ខន្តិកៈ​អន្តរជាតិ​មួយ​សម្រាប់​ព្រៃ​អា​ម៉ា​ហ្សូ​ន ក្នុង​ករណី​បណ្ដា​មេដឹកនាំ​តំបន់​ធ្វើការ​សម្រេច​ចិត្តអាក្រក់​នានា​លើ​តំបន់​អា​ម៉ា​ហ្សូ​ន ដែល​សំខាន់​បំផុត​សម្រាប់​ភព​ផែនដី​។ ពាក្យពេចន៍​ទាំងនោះ​ហើយ​របស់​លោក​ម៉ា​ក្រុ​ន​ទើប​ប្រេ​សី​ុ​ល​មាន​ប្រតិកម្ម​តប​ដោយ​ខឹងសម្បា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ