ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ងាក​ទៅ​វិនិយោគ​នៅ​អាហ្វ្រិក​ទោះ​ជា​យឺត

4 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ ប្រមុខរដ្ឋ​និង​ប្រមុខ​រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​អាហ្វ្រិក បាន​មក​ចូលរួម​ក្នុង​សន្និសីទ​អន្តរជាតិ​ក្រុង​តូ​ក្យូ​ស្ដី​ពី​ការ​អភិវឌ្ឍន៍​អាហ្វ្រិក ហៅ​កាត់​ថា​TICAD​លើក​ទី​៧​ដែល​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​២៨​ដល់​៣០​សីហា​។ សន្និសីទ​នោះ​រៀបចំ​ធ្វើ​ក្រោម​ការ​ឧបត្ថម្ភ​របស់​ជប៉ុន អ​.​ស​.​ប UNDP ធនាគារពិភពលោក​និង​សហភាព​អាហ្វ្រិក ដោយ​សន្និសីទ​លើក​នេះ​ស្ថិត​ក្រោម​ប្រធានបទ…

ប្រទេស​ជប៉ុន ៖ ប្រមុខរដ្ឋ​និង​ប្រមុខ​រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​អាហ្វ្រិក បាន​មក​ចូលរួម​ក្នុង​សន្និសីទ​អន្តរជាតិ​ក្រុង​តូ​ក្យូ​ស្ដី​ពី​ការ​អភិវឌ្ឍន៍​អាហ្វ្រិក ហៅ​កាត់​ថា​TICAD​លើក​ទី​៧​ដែល​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​២៨​ដល់​៣០​សីហា​។

សន្និសីទ​នោះ​រៀបចំ​ធ្វើ​ក្រោម​ការ​ឧបត្ថម្ភ​របស់​ជប៉ុន អ​.​ស​.​ប UNDP ធនាគារពិភពលោក​និង​សហភាព​អាហ្វ្រិក ដោយ​សន្និសីទ​លើក​នេះ​ស្ថិត​ក្រោម​ប្រធានបទ ធនធានមនុស្ស បច្ចេកវិទ្យា​និង​ការ​កែប្រែ​ថ្មី​។

ជប៉ុន​ចាប់​បើក​ឲ្យ​មានការ​ជួប​គ្នា​កំពូល ជាមួយ​អាហ្វ្រិក​ចាប់ពី​ឆ្នាំ​១៩៩៣​មក ខណៈ​អាហ្វ្រិក​ទាក់ទាញ​ពួក​អ្នក​វិនិយោគ​តិចតួច​បំផុត​។ ប៉ុន្តែ​ចាប់តាំងពី​ចិន អា​មេ​រិ​ក អឺរ៉ុប​និង​តួ​ក​គី​សម្រុក​លើកគ្នា​ទៅ​បោះទុន​វិនិយោគ​នៅ​ទីនោះ​មក ជប៉ុន​ក៏​ទៅ​កាន់​ទីនោះ​ដណ្ដើម​ចំណែក​របស់​ខ្លួន​ដែរ។

ពេល​នេះ​អាជ្ញាធរ​ជប៉ុន បាន​លើកទឹកចិត្ត​ដល់​សហគ្រាស​ធំ​ៗ​របស់​ខ្លួន ឲ្យ​ទៅ​បោះទុន​វិនិយោគ​នៅ​ទីនោះ​ក្នុង​ទំហំ​ធំ​។ អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​JETRO ពេល​នេះ​មាន​វត្តមាន​ក្នុង​ប្រទេស​អាហ្វ្រិក​១៨៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ