ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កេ​ន​យ៉ា ​ក្លាយជា​ប្រទេស​នាំ​ប្រេង​ចេញ​ដែរ

4 ឆ្នាំ មុន

ប្រទេស​កេ​ន​យ៉ា ៖ កាលពី​ថ្ងៃ​ទី​២៦​សីហា​ប្រធានាធិបតី​កេ​ន​យ៉ា​លោក​UHURU KENYATTA ក្នុង​ពិធី​សម្ពោធ​នាំ​ប្រេង​ចេញ​ជា​លើក​ដំបូង​របស់​ប្រទេស​លោក​ថ្លែង​ថា ប្រទេស​របស់​យើង​ពេល​នេះ​បាន​ចូល​ក្នុង​រង្វង់​បណ្ដា​ប្រទេស​នាំ​ប្រេងកាត​ចេញ​ដែរ​ហើយ ដែល​នោះ​ជា​ការ​សម្រេច​ក្ដី​សង្ឃឹម​មួយ​។ វា​ជា​ពេលវេលា​ពិសេស​កំណត់​ពីរ​បត់​មួយ​នៃ​ភ័ព្វវាសនា​របស់​ប្រជាជាតិ​យើង​។ នេះ​ជា​ការ​នាំ​ប្រេង​ឆៅ​ចេញ​លើក​ដំបូង​របស់​ប្រជាជាតិ​យើង រួច​ក៏​ជា​ឱកាស​ប្រវត្តិសាស្ត្រ​មួយ​របស់​ប្រជាជាតិ​យើង​ដែរ​។…

ប្រទេស​កេ​ន​យ៉ា ៖ កាលពី​ថ្ងៃ​ទី​២៦​សីហា​ប្រធានាធិបតី​កេ​ន​យ៉ា​លោក​UHURU KENYATTA ក្នុង​ពិធី​សម្ពោធ​នាំ​ប្រេង​ចេញ​ជា​លើក​ដំបូង​របស់​ប្រទេស​លោក​ថ្លែង​ថា ប្រទេស​របស់​យើង​ពេល​នេះ​បាន​ចូល​ក្នុង​រង្វង់​បណ្ដា​ប្រទេស​នាំ​ប្រេងកាត​ចេញ​ដែរ​ហើយ ដែល​នោះ​ជា​ការ​សម្រេច​ក្ដី​សង្ឃឹម​មួយ​។ វា​ជា​ពេលវេលា​ពិសេស​កំណត់​ពីរ​បត់​មួយ​នៃ​ភ័ព្វវាសនា​របស់​ប្រជាជាតិ​យើង​។ នេះ​ជា​ការ​នាំ​ប្រេង​ឆៅ​ចេញ​លើក​ដំបូង​របស់​ប្រជាជាតិ​យើង រួច​ក៏​ជា​ឱកាស​ប្រវត្តិសាស្ត្រ​មួយ​របស់​ប្រជាជាតិ​យើង​ដែរ​។

យោង​តាម​រដ្ឋមន្ត្រី​ប្រេង​កេ​ន​យ៉ា​លោក​JOHN MUNYES​ថា ការ​នាំ​ប្រេង​ចេញ​ដំបូង​គឺ​ក្នុង​ត​មៃ្ល​៦០​ដុល្លារ​ក្នុង​១​ធុង ហើយ​ប្រេង​របស់​យើង​គេ​ត្រូវការ​ខ្លាំង​ណាស់​។ មាន​ក្រុមហ៊ុន​អន្តរជាតិ​យ៉ាងតិច​៨​បាន​ស្នើ​ទិញ​ប្រេងកាត​យើង រួច​ក្រុមហ៊ុន​ចិន​ជា​អ្នក​នាំ​ចេញ​ប្រេង​ឆៅ​របស់​យើង​មុនគេ​ផ្ដល់​ឲ្យ​ម៉ា​ឡេ​ស៊ី​។

នាវា​ដឹក​ប្រេង​មួយ​បាន​បញ្ចូល​ប្រេង​២០០.០០០​ធុង​នៅ​កំពង់​ផែ​ក្រុង​មុម​បា​សា សម្រាប់​នាំ​ទៅ​កាន់​ម៉ា​ឡេ​ស៊ី​។ ប្រេង​ឆៅ​នោះ​បូម​ចេញពី​ទីតាំង​ប្រេង​មួយ​ស្ថិត​នៅ​TURKANA ជា​តំបន់​មួយ​នា​ភាគ​ពាយ័ព្យ​ប្រទេស ដែល​សម្បូរ​ប្រេងកាត​ហើយ​អាច​ផ្គត់ផ្គង់​ប្រេង​ពេញ​សមត្ថភាព​ក្នុង​ឆ្នាំ​២០២២​។ ពេល​នោះ​កេ​ន​យ៉ា​នឹង​ជា​អ្នក​នាំ​ចេញ​ប្រេង​១០០.០០០​ធុង​ក្នុង​មួយ​ថ្ងៃ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ