ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្អាត​ទឹក​ដក់​ក្រោយ​ភ្លៀង​នៅ​អង្គរ​កុំ​ឱ្យ​​ភ្ញៀវ​រអិល​ដួល

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ នៅ​តាម​គោលដៅ​ទេសចរណ៍​នានា ក្នុង​រមណីយដ្ឋាន​អង្គរ​នា រដូវវស្សា​មាន​ភាព​កាន់តែ​ស្រស់បំព្រង និង​ទាក់ទាញ​យ៉ាង​ខ្លាំង ជា​ពិសេស​ភាព​បៃតង​ដែល​នៅ​ជុំវិញ​។ ដោយឡែក ប្រាសាទអង្គរវត្ត​ដែល​ជា​គោលដៅ​ទេសចរណ៍​ត្រូវ​តែ​ទស្សនា​របស់​ភ្ញៀវ​ទេសចរ​នៅ​ពេល​ពួក​គេ​មក​ទស្សនា​ខេត្តសៀមរាប ក៏​កាន់តែ​មាន​ភ្ញៀវ​ទេសចរ​អញ្ជើញ​មក​ទស្សនា ច្រើន​ឡើង​ៗ…

ខេត្តសៀមរាប​៖ នៅ​តាម​គោលដៅ​ទេសចរណ៍​នានា ក្នុង​រមណីយដ្ឋាន​អង្គរ​នា រដូវវស្សា​មាន​ភាព​កាន់តែ​ស្រស់បំព្រង និង​ទាក់ទាញ​យ៉ាង​ខ្លាំង ជា​ពិសេស​ភាព​បៃតង​ដែល​នៅ​ជុំវិញ​។ ដោយឡែក ប្រាសាទអង្គរវត្ត​ដែល​ជា​គោលដៅ​ទេសចរណ៍​ត្រូវ​តែ​ទស្សនា​របស់​ភ្ញៀវ​ទេសចរ​នៅ​ពេល​ពួក​គេ​មក​ទស្សនា​ខេត្តសៀមរាប ក៏​កាន់តែ​មាន​ភ្ញៀវ​ទេសចរ​អញ្ជើញ​មក​ទស្សនា ច្រើន​ឡើង​ៗ ។

យោង​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​អាជ្ញាធរ​ជាតិ​អប្សរា កាលពី​ថ្ងៃ​ទី​២៧ សីហា ២០១៩ ផ្សាយ​ថា​ដើម្បី​សម្រួលការ​អញ្ជើញ​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត​ក្នុង​រដូវវស្សា​ឲ្យ​កាន់តែ​ប្រសើរ បញ្ចៀស​ទឹក​ដក់​លើ​ថ្ម បង្ការ​ការ​រអិល​ដួល ក្រុម​អនាម័យ​វី​ហ្គ្រី​ន​តែងតែ​បោសសម្អាត​ទឹក​ឱ្យ​ហូរ​ចេញ​ក្នុង​ពេល​មាន​ភ្លៀង ម្តង​ៗ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ