តើ​អ្នក​គួរ​ធ្វើ​ដូច​ម្តេច​ពេល​ដែល​ស្ត្រេ​សរឿង​លុយ?


អ្នកជំនាញ​ខាង​រៀបចំ​ផែនការ​ហិរញ្ញវត្ថុ​និយាយ​ថា អ្នក​គួរតែ​មើលទៅ​ការ​ព្រួយបារម្ភ​ពី​លុយ របស់​អ្នកជា​មុខសញ្ញា​ថា អ្នក​គួរតែ​មាន​សកម្មភាព ។

លុយ គឺជា​ផ្នែក​ដែល​ពាក់ព័ន្ធ​នឹង​អារម្មណ៍​សម្រាប់​មនុស្ស​ភាគច្រើន ដូច្នេះ​វា​មិន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ​ដែល​ពួក​គេ គិត​ពី​វា​ញឹកញាប់ ។ មាន​វិធី​ជា​ច្រើន​ដែល​អ្នក​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន ។ លោក​បាន​បន្ត​ថា អ្នក​គួរតែ​ចាប់ផ្តើម​ពី​ព័ត៌មាន​ពី​អ្នក​ដែល​មាន​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ ប្រសិនបើ​អ្នកមាន​សមត្ថភាព ឬ​ពី​ការ​ស្រាវជ្រាវ​ដោយ​ខ្លួនឯង ។ បន្ទាប់​ពី​នោះ អ្នក​ត្រូវ​តែ​ខិតខំ​កសាង​ទម្លាប់​សន្សំ​ដែល​អាច​រក្សា​អារម្មណ៍​ស្ងប់ស្ងាត់​បាន ។

ជា​ទូទៅ ការ​សន្សំ​លុយ​អាច​ជា​អ្វី​ដែល​ផ្តល់​កម្លាំង​ជំរុញ ឬ​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ខិត​ជិត​គោលដៅ​ហិរញ្ញវត្ថុ​របស់​ខ្លួន​។​«​ប្រាកដ​ណាស់ មនុស្ស​ភាគច្រើន​ខឹង​ខ្លួនឯង ឬ​ស្ត្រេ​ស​ពេល​ដែល​ពួក​គេ​មិន​អាច​សម្រេច​គោលដៅ ដែល​បាន​កំណត់​មក​បាន ប៉ុន្តែ​ការ​គ្រប់គ្រង​លុយ​ត្រូវការ​ការ​ហ្វឹកហាត់ ។

មុន​ពេលធ្វើការ​សម្រេចចិត្ត​អ្វីមួយ​ទាក់ទិន​នឹង​លុយ អ្នក​គួរតែ​សួរ​ខ្លួនឯង​ថា តើ​អ្នកមាន​សមត្ថភាព​ក្នុង​ការ​ទិញ​វា​ទេ ? តើ​វា​សម​ហេតុ​សម​ផល​ទេ ? តើ​វា​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍ល្អ​ទេ ? ប្រសិនបើ​អ្នក​មិន​អាច​ឆ្លើយ​ថា បាទ ឬ​ចាស​ទេ អ្នក​គួរតែ​ផ្អាក​សិន និង​ពិចារណា​ឡើង​វិញ ។ កត្តា​សំខាន់​ដែល​ជួយ​ឲ្យ​អ្នក​សន្សំ គឺ​កំណត់​គោលដៅ​ឲ្យ​បាន​ច្បាស់លាស់ ។

អ្នក​គួរតែ​ពិចារណា​មើល​ថា គោលដៅ​មួយ​ណា​ដែល​មាន​សារៈសំខាន់​ជាងគេ​សម្រាប់​អ្នក​ដោយ​មើល​លើ​ពេលវេលា និង​តម្លៃ​ព្រោះ​មនុស្ស​ម្នាក់​ៗ​មាន​គោលដៅ​ខុស​ៗ​គ្នា ដូច្នេះ​ការ​រស់នៅ​ដែល​មាន​ន័យ​ទាក់ទង​ទៅ​នឹង​គោលដៅ​ដែល​អ្នក​ចង់​សម្រេច​សម្រាប់​ខ្លួនឯង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

គួរ​យល់​ដឹង

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ