ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេក្របី​វ័ធ​មនុស្ស​ស្លា.ប់និងរបួស​ហើយ​រត់​បាត់​​…​ប៉ូលិស​​ចាប់​កូន​វា​ចង​​ទុក

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

​ខេត្តស្ទឹងត្រែង​ ៖ ជា​រឿងអកុសល់​ដែលមិនធ្លាប់កើតមានឡើយ​​ ខណៈឃើញ​​មន្ត្រី​នគរ​បាល​ស្រុក​​បាន​ចាប់​កូន​ក្របី​មួយ​ក្បាល​ ដឹក​​តាម​ម៉ូតូ​មករក្សា​ទុក​ ក្រោយពីមេវា​បានវ័ធបុរស​​ចំណាស់​ម្នាក់​ស្លាប់​នៅនឹង​កន្លែង​ ឯ​ម្នាក់​ទៀត​រង​របួស​ ធ្ងន់ ​ស្ថិតក្នុង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ ។…

​ខេត្តស្ទឹងត្រែង​ ៖ ជា​រឿងអកុសល់​ដែលមិនធ្លាប់កើតមានឡើយ​​ ខណៈឃើញ​​មន្ត្រី​នគរ​បាល​ស្រុក​​បាន​ចាប់​កូន​ក្របី​មួយ​ក្បាល​ ដឹក​​តាម​ម៉ូតូ​មករក្សា​ទុក​ ក្រោយពីមេវា​បានវ័ធបុរស​​ចំណាស់​ម្នាក់​ស្លាប់​នៅនឹង​កន្លែង​ ឯ​ម្នាក់​ទៀត​រង​របួស​ ធ្ងន់ ​ស្ថិតក្នុង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ ។ ទាក់ទិន​ហេតុការណ៍​នេះ នគរបាល​អធិការដ្ឋាន​ស្រុក​ថា​ឡាបរិ​វ៉ា​ត់​ខេត្ត ឱ្យ​ដឹង​ កាលពីព្រឹក​ថ្ងៃ​ទី​២៨​ សីហា​ ​​ថា ពិតជាបានចាប់​​​កូន​ក្របី​មួយ​ក្បាល​ ដែល​ទើប​និង​កើត​​រយៈពេល​២​ថ្ងៃ​​មិន​ទាន់​ជ្រុះ​ទង​ផ្ចិត​ផង ហើយ​​​បច្ចុប្បន្ន​កូន​ក្របី​នោះ​ សមត្ថកិច្ច​បាន​ប្រគល់​ទៅឱ្យ​​ក្រុម​គ្រួសារ​អ្នកស្លាប់​​រក្សា​ទុក ​តែ​មិនដឹង​ថា​ កូន​ក្របីនោះ​អាច​រស់​ឬងាប់ទេ​ ព្រោះ​វា​ទើបនឹង​កើត​ ។

មន្ត្រី​ដដែល​បន្ត​ថា​ រហូត​មកទល់​ថ្ងៃ​ទី​២៨​ សីហា​ ​នេះ​ នៅ​មិនទាន់​រក​ឃើញ​មេក្របី​ ដែលបាន​​វ​័ធ​​មនុស្ស​ស្លាប់នៅឡើយដែរ​។ ​ហើយ​សមត្ថកិច្ច​ ក៏​កំពុង​បន្ត​ស្វែង រក​និង​ស្រាវជ្រាវ​រក​ម្ចាស់​ក្របី​មក​ទទួលខុស​ត្រូវ​ ​សម្រាប់​គ្រួសារ​ជន​រងគ្រោះ​ ព្រោះ​ការ​ចិញ្ចឹមសត្វ​​មិន​មានការ​គ្រប់គ្រងល្អ ​។

បើតាម​​​​អ្នក​ភូមិ​ឱ្យ​ដឹងដែរ​ថា ​មេក្របី​ខាង​លើ​មិនដឹង​​ជា​របស់​អ្នក​ប្រាកដ​ទេ ដោយធ្លាប់មានមនុស្ស​ផ្សេងទៀត ក៏​ត្រូវ​ក្របី​នោះ​ដេញ​វ័ធ​ដែរ​ តែគេច​ផុត​ដោយសារ​រត់ឡើង​លើ​ដើម​ឈើ​ទាន់ ​។ ​អ្នក​ភូមិ​បន្ត​ថា ​ក្របី​មេ​នោះ​ គ្មាន​ខ្សែ​ជាប់​ច្រមុះ​ឡើយ​ ហើយ​វា​ស្ទើ​រក្លាយជា​ក្របីព្រៃ​ទៀត ​។​

សូមរំលឹកថា កាលពីថ្ងៃទី២៥ សីហា កន្លងម​ក មេក្របីខាងលើ បានវ័ធបុរស​​​ឈ្មោះ​ជួន សី អាយុ៥៨ឆ្នាំ
រស់​នៅ​ភូមិ​អូរ​ត្រែ​ល ឃុំ​ថា​ឡា​បរិ​វ៉ា​ត់ រួម​និង​កូនប្រុស​របួសធ្ងន់​ ខណៈពួក​គាត់​នាំ​គ្នា​ទៅ​បេះ​ត្រួយ​បន្លែ​ផ្សែផ្សំ​អោយ​កូន​ស្រី​យក​ទៅ​លក់​នៅ​ផ្សារ​ទីរួមខេត្ត​ដូច​សព្វដង​ ។

តែ​ជា​អកុសល ខណៈ​កំពុង​បេះ​ត្រួយ​បន្លែ​ ស្រាប់​តែត្រូវ​មេក្របី​បោល​ចេញពី​ក្នុង​ព្រៃ​ សំដៅ​បុក​កូនប្រុស​របស់​ខ្លួន ​បណ្តាល​អោយរ​បួស​ រួច​បន្តរ​ត់ទៅ​វ័ធ​បុរស​ចំណាស់​នោះ​ដោយ​ប្រើ​ស្នែង​គាស់​ជន​រង​គ្រោះ​ហើប​ពី​ដី​រួច​ទម្លាក់​មក​វិញ​ត្រូវ​ឆ្អឹងជំនីរ​ផ្នែក​ខាងស្តាំ​ និង​ត្រគៀក​ខាងស្តាំ​ស្លាប់​មួយ​រំពេច​តែ​ម្តង​ ។ (សម្រួល​ដោយ៖ ​ស្រីណា)

អត្ថបទសរសេរ ដោយ