ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំភ្លឺ​អំពី​ប្រតិបត្តិការ​ពន្លត់ និង​សង្គ្រោះ​អគ្គិភ័យ​នៅ​អគារ​សិប្បកម្ម​ផលិត​ពូក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ធ្វើការ​សង្គ្រោះ​ជាតិ​អគ្គិភ័យ​រួច​មក អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ធ្វើការ​បំភ្លឺ​អំពី​ប្រតិបត្តិការ​ពន្លត់ និង​សង្គ្រោះ​ជាតិ​អគ្គិភ័យ​នៅ​អគារ​សិប្បកម្ម​ផលិត​ពូក​ដែល​ឆេះ​កាល​ពេល​កន្លង​មកនេះ ។ យោង​តាម​សេចក្តី​បំភ្លឺ​របស់​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគ​បាល​ជាតិ​ចេញផ្សាយ នៅ​ថ្ងៃ​ទី​២៨ សីហា បាន​ឲ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ធ្វើការ​សង្គ្រោះ​ជាតិ​អគ្គិភ័យ​រួច​មក អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ធ្វើការ​បំភ្លឺ​អំពី​ប្រតិបត្តិការ​ពន្លត់ និង​សង្គ្រោះ​ជាតិ​អគ្គិភ័យ​នៅ​អគារ​សិប្បកម្ម​ផលិត​ពូក​ដែល​ឆេះ​កាល​ពេល​កន្លង​មកនេះ ។ យោង​តាម​សេចក្តី​បំភ្លឺ​របស់​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគ​បាល​ជាតិ​ចេញផ្សាយ នៅ​ថ្ងៃ​ទី​២៨ សីហា បាន​ឲ្យ​ដឹង​ថា អ្នកនាំពាក្យ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ មាន​កិត្តិយស សូម​ជម្រាប​ជូន​សាធារណៈជន មេត្តា​ជ្រាប​អំពី​ប្រតិបត្តិការ​ក្នុង​ការ​ពន្លត់ និង​សង្គ្រោះ​អគ្គិភ័យ កាលពី​ថ្ងៃ​ទី​២៣ ខែសីហា​នេះ​នៅ វេលា​ម៉ោង​១៣​និង​២០​នាទី​រសៀល នៅ​អគារ​សិប្បកម្ម​ផលិត​ពូក ស្ថិត​នៅ​ក្រុម​ទី​៤ ភូមិ​ចម្រើន​ផល​១ សង្កាត់​បឹង​ទំពុន រាជធានី ភ្នំពេញ ។

មាន​ដូច​ខាងក្រោម ៖ ហេតុការណ៍​អគ្គិភ័យ​ឆេះ​អគារ​សិប្បកម្ម​៤​ផលិត​ពូក​ដែល​មាន​ទីតាំង​ដូច​បាន​បញ្ជាក់​ជូន​ខាងលើ​ត្រូវ​បាន​អន្តរាគមន៍​សង្គ្រោះ​យ៉ាង​សកម្ម​ពី​សំណាក់​នគរបាល​ពន្លត់​អគ្គិភ័យ ដោយ​មាន​កិច្ចសហការ​គាំទ្រ​យ៉ាង​សស្រាក់សស្រាំ​ពី​កងពលតូច​លេខ​៧០ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដោយ​ប្រើប្រាស់ រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៥០​គ្រឿង ។

សេចក្តី​បំភ្លឺ​បាន​បន្ត​ថា ជាមួយ​គ្នា​នោះ​ដែរ ថ្នាក់ដឹកនាំ​នៃ​អាជ្ញាធរ​ដែនដី និង​អង្គភាព​ជំនាញ​ពា ក់​ព័ន្ធ​គ្រប់​លំដាប់ថ្នាក់​បាន​យកចិត្តទុកដាក់​ដោយ​បាន​ចុះ​ផ្ទាល់ ដើម្បី​ពិនិត្យ និង​បញ្ជា​ដឹកនាំ​ការ​សង្គ្រោះ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ។ ក្នុង​កិច្ច​ប្រតិបត្តិការ​សង្គ្រោះ​អគារ​សិប្បកម្ម​ខាងលើ អង្គភាព​ពន្លត់​អគ្គិភ័យ​ប្រឈម​ទៅ​នឹង​កត្តា​អវិជ្ជមាន​ជា សត្យា​នុ​ម័ត​ចំនួន​០៣​គឺ ៖ ទី​១- ភូមិសាស្ត្រ​ស្មុគស្មាញ ច្រកចូល​សង្គ្រោះ​តូច​ចង្អៀត មិន​អាច​ចល័ត​រថយន្ត​ពន្លត់​អគ្គិ ភ័យ​បាន​ទាន់​ពេល ទី​២- ចំណុច​ចាប់ផ្តើម​នៃ​អគ្គិភ័យ គឺ​ស្ថិត​នៅ​ចំណុចកណ្តាល​នៃ​អត្រារ​សិប្បកម្ម​ដែល​ធ្វើ​ឲ្យ​ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ​ពិបាក​នឹង​ចូល​ទៅ​ពន្លត់​ដល់​គោលដៅ និង​ទី​៣- សម្ភារៈ​ដែល​ឆេះ​សុទ្ធសឹងតែ​ជា​សារធាតុ​ងាយ​ឆេះ មាន​ល្បឿន​លឿន​ខ្លាំង ពិបាក​ពន្លត់ និង​បង្ក​ឲ្យ​មាន​ផ្សែង​ដែល​ជា​សារធាតុពុល និង​ខ្វះ​អុកស៊ីហ្សែន ដូច​ជា ផ្លា​ស្លឹក​កាវ សាំង​ក្រអូប ក្រណាត់ សំឡី គរ​..​។​ល​។ តែ​ទោះជា​យ៉ាងនេះ​ក្តី ក៏​កងកម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​បាន​ទប់ស្កាត់​មិន​ឲ្យ​ឆេះ​រាលដាល ដល់​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​កន្លែង​កើតហេតុ​បាន​ឡើយ ។

ប្រភព​បាន​បន្ថែម​ថា ហេតុផល​ខាងលើ​បាន​បញ្ជាក់​អំពី​វិសាលភាព​នៃ​អគ្គិភ័យ​នេះ​ដែល​មាន​ឥទ្ធិពល​ពុំ​អាច​គ្រប់គ្រង​បាន បើ​ទោះបីជា​អង្គភាព​ពន្លត់​អគ្គិភ័យ​ប្រើប្រាស់​មធ្យោបាយ​យ៉ាងច្រើន និង​ខិតខំ​ប្រឹងប្រែង​អស់ពី​សមត្ថភាព​យ៉ាងណា​ក្តី ។ សេចក្តី​បំភ្លឺ​បាន​បញ្ជាក់​ថា​៖« ក្នុង​នាម​កងកម្លាំង​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​សុភ​វិនិច្ឆ័យ ផ្តល់​យុត្តិធម៌ និង​គាំទ្រ​លើកទឹកចិត្ត​ដល់​កងកម្លាំង​ពន្លត់​អគ្គិភ័យ និង​ប្តេជ្ញា​ប្រែក្លាយ​ការ​គាំទ្រ​លើកទឹកចិត្ត​របស់​សម្តេច​តេ​ជោ​ឲ្យ​ទៅ​ជា​កម្លាំង​មុត​ស្រួច​ក្នុង​ការ​បន្ត​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​អគ្គិភ័យ​ប្រកបដោយ​ភក្តីភាព​» ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ