ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ា​វ​! ការ​ប្រគំ​ភ្លេង​បែប​ក្លា​សិ​ក Accoustic ត្រូវ​យក​មក​ប្រឡង​ក្នុង X Factor Cambodia

4 ឆ្នាំ មុន
  • ភ្នំពេញ

កម្មវិធី​ប្រឡង​ចម្រៀង X Factor Cambodia ដែល​នាំ​មក​ជូន​ដោយ​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក (WURKZ) បាន​ជ្រើសរើស​ការ​ប្រគំ​ភ្លេង​បែប Acoustic ដើម្បី​ប្រកួត…

កម្មវិធី​ប្រឡង​ចម្រៀង X Factor Cambodia ដែល​នាំ​មក​ជូន​ដោយ​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក (WURKZ) បាន​ជ្រើសរើស​ការ​ប្រគំ​ភ្លេង​បែប Acoustic ដើម្បី​ប្រកួត និង​ជម្រុះ​បេក្ខជន​ទាំង ២៤​រូប​ក្នុង​ក្រុម​នីមួយ​ៗ នៅ​ក្នុង​វគ្គ Judge’s Houses កាលពី​ថ្ងៃអាទិត្យ​កន្លង​ទៅ ។ ក្រុម​នីមួយ​ៗ​ត្រូវ​ជម្រុះ​សមាជិក ២ នាក់ ហើយ​អ្នក​ជាប់​បន្ត​ទៅ​ប្រកួត​នៅ​វគ្គ Live Show ។

ចំណុច​ពិសេស​នៃ​ការ​ច្រៀង​បែប Acoustic ក្នុង​វគ្គ Judge’s Houses នេះ​គឺជា​ការ​ច្រៀង​ប​ន្ស៉ី​គ្នា​ជាមួយ​ភ្លេង ដែល​ត្រូវ​បាន​លេង​ដោយ​ប្រើ​ឧបករណ៍​ភ្លេង​មិន​បន្លឺ​សំឡេង​ខ្លាំង និង​គ្មាន​ប្រើ​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ជា​ជំនួយ ។

បេក្ខជន​ត្រូវ​ជ្រើសរើស​បទ​ចម្រៀង​ដោយ​ខ្លួនឯង និង​ត្រូវ​ប្រាកដ​ក្នុង​ចិត្ត​ថា សំឡេង​របស់​ពួក​គេ​ស៊ី​នឹង​ភ្លេង​ដែល​ឮ​តិច​ៗ​នោះ​ផង​ដែរ ព្រោះ​ការ​ប្រគំ​ភ្លេង​ប្រភេទ​នេះ​ងាយ​ត្រូវ​រង​ឥទ្ធិពល​ពី​បរិយា​កាស ដូច​ជា​សំឡេង​ខ្ទរ ឬ​ខ្យល់​ពី​បរិយាកាស ដែល​ពេល​ខ្លះ​នាំ​មក​នូវ​ភាព​រំខាន មិន​ងាយស្រួល​សម្រាប់​បេក្ខជន​ក្នុង​ការ​គ្រប់គ្រង​ស្ថានការណ៍ ។

មាន​តែ​បេក្ខជន ១៦ នាក់​ប៉ុណ្ណោះ ដែល​អាច​ទៅ​បន្ត​ក្នុង​វគ្គ Live Show នៅ​ថ្ងៃអាទិត្យ​ស​ប្តា​ហ៍​ថ្មី​នេះ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ