ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក (WURKZ) និង​ក្រុម​ជម្រើសជាតិ ចុះ​ចែក​អំណោយ​ដល់​​កុមារ​កំព្រា

4 ឆ្នាំ មុន
  • ភ្នំពេញ

សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក (WURKZ) ដែល​ជា​ម្ចាស់​ឧបត្ថម្ភ​ដល់​ការ​ប្រកួត​ជម្រុះ​ឆ្ពោះទៅ​កាន់ FIFA World Cup 2022 បាន​រួម​គ្នា​ចុះ​ជួប…

សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក (WURKZ) ដែល​ជា​ម្ចាស់​ឧបត្ថម្ភ​ដល់​ការ​ប្រកួត​ជម្រុះ​ឆ្ពោះទៅ​កាន់ FIFA World Cup 2022 បាន​រួម​គ្នា​ចុះ​ជួប និង​ចែក​អំណោយ​ដល់​មជ្ឈមណ្ឌល​កុមារ​កំព្រា​ព្រៃ​ជ្រុំ ស្ថិត​នៅ​ភូមិ​យុទ្ធ​សាមគ្គី ឃុំ​ព្រៃ​ជុំ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃ​ទី ២៧ ខែសីហា​មកនេះ ។

ជា​ការ​ឆ្លើយ​តប​ដល់​កង្វះខាត​គ្រឿង​បរិភោគ​ផ្សេង​ៗ​នៅ​ក្នុង​មជ្ឈមណ្ឌល ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ឧបត្ថម្ភ​ភេសជ្ជៈ​ដែល​មាន​ដូច​ជា ទឹ​ក្រូច​អាយ​ស៍ ទឹក​ផ្លែ​ឈើ​ជូ​ប និង​ទឹកបរិសុទ្ធ​កម្ពុជា​ផង​ដែរ។

គួរ​បញ្ជាក់​ដែរ​ថា ការ​ផ្តល់​អំណោយ​ពី​សំណាក់​ភាគី​ទាំង​ពីរ គឺ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ចូលរួម​ចំណែក​ក្នុង​ការងារ​សង្គម និង​សាង​ទំនាក់ទំនង​ជាមួយ​សហគមន៍​ក្នុង​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ​ផង​ដែរ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ