ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​តែ​ដើរ​រក​ផ្សិត​សុខ​ៗ​ស្រាប់តែ​ប្រទះ​ឃើញ​ម្នាក់​ៗ​ស្ទើរ​គាំងបេះដូង

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍បឋម អ្នក​សារព័ត៌មាន​ម្នាក់​មាន​វិបត្តិ​ក្នុង​គ្រួសារ​សម្រេចចិត្ត​រត់ឡើង​ចង​.​ក​សម្លាប់​ខ្លួនឯង​នៅ​លើ​ដើមឈើ​ក្នុង​ព្រៃអង្គរ​វត្ត​ទៅ​នឹង​ខ្សែ​គោ​ពណ៌​ខៀវ កម្ពស់ ៦​ម៉ែត្រ​ពី​ដី សល់​តែ​ក្បាល ចំណែក​ដងខ្លួន​សព​នៅ​ខាងក្រោម ត្រូវ​បាន​ពលរដ្ឋ​អ្នក​ដើរ​រក​ផ្សិត​ប្រទះ​ឃើញ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក…

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍បឋម អ្នក​សារព័ត៌មាន​ម្នាក់​មាន​វិបត្តិ​ក្នុង​គ្រួសារ​សម្រេចចិត្ត​រត់ឡើង​ចង​.​ក​សម្លាប់​ខ្លួនឯង​នៅ​លើ​ដើមឈើ​ក្នុង​ព្រៃអង្គរ​វត្ត​ទៅ​នឹង​ខ្សែ​គោ​ពណ៌​ខៀវ កម្ពស់ ៦​ម៉ែត្រ​ពី​ដី សល់​តែ​ក្បាល ចំណែក​ដងខ្លួន​សព​នៅ​ខាងក្រោម ត្រូវ​បាន​ពលរដ្ឋ​អ្នក​ដើរ​រក​ផ្សិត​ប្រទះ​ឃើញ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៧ ខែសីហា​នេះ ស្ថិត​នៅ​ចំណុច​ព្រៃអង្គរ​វត្ត ស្ថិត​នៅ​ក្រុម​ទី​១៣ ភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ។

តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ប៉ុស្តិ៍​សង្កាត់​ស្ល​ក្រាម​បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​២៨​ខែសីហា​នេះ​ថា ជន​រង​គ្រោះ​ឈ្មោះ អេ​ម រ​ដ្ឋា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ អ្នក​សារ​ព​ត៌​មាន មានស្រុក​កំណើត​នៅ​ភូមិ​គោក​ភ្លូ ឃុំ​សា​រង្គ ស្រុក ស្វាយចេក ខេត្តបន្ទាយមានជ័យ ។ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​មន្ទា​យ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​-​ខេត្តសៀមរាប ។

តាម​ការ​បំ​ភ្លឹ​ពី​សាក្សី​ឈ្មោះ សៀ​ក គី​ម​សឿ​ន ឈ្មោះ ជា ស៊ីនួន និង ឈ្មោះ ស៊ី​ណាត ជា​អ្នក​ដើរ​រក​ផ្សិត​នៅ​ក្នុង​ព្រៃ​បាន​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​យើង​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៦​និង ៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៧ ខែសីហា​នេះ ខ្លួន​ទាំង​បី​នាក់​បាន​ដើរ​រក​ផ្សិត​នៅ​ក្នុង​ព្រៃអង្គរ រួច​ក៏​បាន​ប្រទះ​ឃើញ​សាកសព​ចង​.​ក ទៅ​នឹង​ដើមឈើ រួច​រត់​មក​រាយការណ៍​ជូន​សមត្ថកិច្ច​ឱ្យ​ចុះ​ទៅ​ជួយ​ពិនិត្យ​មើល ។

ប្រភព​បាន​បញ្ជាក់​ទៀត​ថា បើ​តាម​ការ​ពិនិត្យ​សាកសព​បន្ទាប់​ពី​កម្លាំង​ជំនាញ​បាន​ឡើង​កាត់​ខ្សែ​ទម្លាក់​មក​ដី រួច​នាំ​គ្នា​បាន​និយាយ​ថា សព​មាន​ភាព​ស្អុយរលួយ​នៅ​សល់​តែ​ឆ្អឹង និង​សំលៀក​បំពាក់​ប៉ុណ្ណោះ​នៅ​លើ​ដើមឈើ​នោះ​ហើយ ។ ក្រោយ​ពី​ពិនិត្យ រួច​សន្និដ្ឋាន​ថា សាកសព​នេះ​ពិតជា​ស្លាប់​ដោយសារ​ធ្វើ​អត្តឃាត ( ចង​.​ក ទៅ​នឹង​ខ្សែ​គោ ពណ៌​ខៀវ ពិតប្រាកដ​មែន​) ។

មូលហេតុ ក្រុម​គ្រួសារ​នៃ​សព​ធ្លាប់​មាន​ទំនាស់​ផ្ទៃក្នុង​ជា​ប្រចាំ ។ បច្ចុប្បន្ន​សាកសព​អ្នក​សារព័ត៌មាន​ត្រូវ​បាន​កម្លាំង​ជំនាញ​បាន​ធ្វើការ​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ