ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រា​បៀរ​កម្ពុជា បង្ហាញ​ឈ្មោះ​អ្នក​ឈ្នះ​រង្វាន់​កញ្ចប់​អាពាហ៍ពិពាហ៍​ដ៏​ច្រើន​សន្ធឹកសន្ធាប់

4 ឆ្នាំ មុន
  • ភ្នំពេញ

ស្រា​បៀរ​កម្ពុជា បាន​រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់​តាម​រយៈ​ការ​ចាប់ឆ្នោត​កញ្ចប់​អាពាហ៍ពិពាហ៍​របស់​ខ្លួន​ចំនួន​៤៩៥ គូ​បន្ថែម​ទៀត ដែល​មក​ពី​ខេត្ត​ក្រុង​នានា​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​២៤ ខែសីហា នៅ​លើ​កញ្ចក់​ទូរទស្សន៍​បាយ័ន ។ ហើយ​ការ​ប្រគល់​រង្វាន់​ទៅ​ដល់​អ្នក​ឈ្នះ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៥…

ស្រា​បៀរ​កម្ពុជា បាន​រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់​តាម​រយៈ​ការ​ចាប់ឆ្នោត​កញ្ចប់​អាពាហ៍ពិពាហ៍​របស់​ខ្លួន​ចំនួន​៤៩៥ គូ​បន្ថែម​ទៀត ដែល​មក​ពី​ខេត្ត​ក្រុង​នានា​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​២៤ ខែសីហា នៅ​លើ​កញ្ចក់​ទូរទស្សន៍​បាយ័ន ។ ហើយ​ការ​ប្រគល់​រង្វាន់​ទៅ​ដល់​អ្នក​ឈ្នះ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៥ ខែកញ្ញា នៅ​រោងចក្រ​ខ្មែរ​ប៊ែ​វើ​រី​ជី​ស ។

រង្វាន់​ដែល​នឹង​ត្រូវ​ផ្តល់​ជូន​រួម​មាន​ទឹកប្រាក់​៥០០០​ដុល្លារ ៩​រង្វាន់ ទឹកប្រាក់ ១០០០​ដុល្លារ​៣៦ រង្វាន់ ម៉ាស៊ីនបោកខោអាវ​៣៦​រង្វាន់ ម៉ាស៊ីនត្រជាក់​១៨០​រង្វាន់ និង​ទូរទស្សន៍ LG ៣២​អ៊ី​ញ ១៨០​រង្វាន់ ។

សូម​ជម្រាប​ជូន​ថា រង្វាន់​កញ្ចប់​អាពាហ៍ពិពាហ៍​លើក​ទី​៥​នេះ​ក៏​ជា​ការ​ចាប់ឆ្នោត​លើក​ចុង​ក្រោយ​ផង​ដែរ សម្រាប់​រដូវ​កាល​ឆ្នាំ​២០១៩​នេះ ។ ការ​ចាប់​រង្វាន់​កញ្ចប់​អាពាហ៍ពិពាហ៍​ស្រា​បៀរ​កម្ពុជា​នេះ គឺ​ធ្វើ​ឡើង​ក្នុង​គោលបំណង​លើកទឹកចិត្ត​ដល់​គូ​ស្វាមីភរិយា​ថ្មី ដែល​បាន​គាំទ្រ និង​និយម​ជាវ​ស្រា​បៀរ​កម្ពុជា​ក្នុង​ថ្ងៃ​ពិសេស​របស់​ខ្លួន ។

ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ ក្រុមហ៊ុន​ខ្មែរ​ប៊ែ​វើ​រី​ជី​ស ដែល​ជា​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុជា​ក៏​សូម​ថ្លែងអំណរគុណ​ដល់​អតិថិជន​ទាំងអស់​ដែល​តែងតែ​ទុកចិត្ត និង​គាំទ្រ​ផលិតផល​របស់​ក្រុមហ៊ុន ។ សូម​ពិនិត្យ​ឈ្មោះ​អ្នក​ឈ្នះ​រង្វាន់​នៅ​ខាងក្រោម​នេះ​៖ សូម​ទាក់ទង​មក​កាន់​លេខ 061 / 067 / 069 902 902 ដើម្បី​ទទួល​រង្វាន់ ! អត្ថបទសហការី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ