ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ណា​ខ្លាំង​ខាង​ខុស​រួចខ្លួន​…​អ្នក​ខ្សោយ​ចាប់​ទៅ​តុលាការ

4 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង​ ៖ មជ្ឈដ្ឋាន​នានា​បាននិងកំពុង​​រិះគន់​ថា សព្វថ្ងៃ​នៅ​ខេត្តកោះកុង​ ដី​ព្រៃ​និង​ភ្នំ​ដែល​សុ​ទ្ធ​សឹង​ស្ថិត​ក្នុង​តំបន់​ការពារ​ដោ​យ​បរិស្ថាន ដូច​​ជា​ដី​ព្រៃ​ស្ថិត​ក្នុង​តំបន់​ឧទ្យា​នជាតិ និង​ចំណុច​មួយទៀត ​នៅ​ក្រុង​ខេមរៈ​ភូមិន្ទ​ភ្នំ​មួយ​ ស្ថិត​ក្នុង​អនុក្រឹត្យ​លេខ​៨០ ដែនជម្រកសត្វព្រៃ​តា​តៃ…

ខេត្តកោះកុង​ ៖ មជ្ឈដ្ឋាន​នានា​បាននិងកំពុង​​រិះគន់​ថា សព្វថ្ងៃ​នៅ​ខេត្តកោះកុង​ ដី​ព្រៃ​និង​ភ្នំ​ដែល​សុ​ទ្ធ​សឹង​ស្ថិត​ក្នុង​តំបន់​ការពារ​ដោ​យ​បរិស្ថាន ដូច​​ជា​ដី​ព្រៃ​ស្ថិត​ក្នុង​តំបន់​ឧទ្យា​នជាតិ និង​ចំណុច​មួយទៀត ​នៅ​ក្រុង​ខេមរៈ​ភូមិន្ទ​ភ្នំ​មួយ​ ស្ថិត​ក្នុង​អនុក្រឹត្យ​លេខ​៨០ ដែនជម្រកសត្វព្រៃ​តា​តៃ កំពុង​ត្រូវ​ក្រុម​ឈ្មួញ​ជីក​យក​អាច់​ដី​លក់​ស្ទើរ​រាប​ដល់​ដីស្ទើរបាត់ភ្នំ មិន​ទាន់​ឃើញ​មាន​ស្ថាប័ន​មាន​សមត្ថកិច្ច​ណាមួយ​ ចាប់​ជន​ប្រ​ព្រឹត្តបទល្មើស​មក​ផ្តន្ទាទោស​ឡើយ ប៉ុន្តែ​បើ​ពលរដ្ឋ​ក្រីក្រ​យក​កាំបិត​ទៅ​កាប់​ឆ្ការព្រៃ​ក្បែរ​ផ្ទះ​វិញ សមត្ថកិច្ច​ចុះ​ចាប់​លឿន​ណាស់ ។

ជាក់ស្តែង​ កាលពី​ពេល​ថ្មី​ៗ​នេះ​ ពលរដ្ឋ​ម្នាក់​ឈ្មោះចេត ប៊ុន អាយុ៦៤ឆ្នាំ រស់នៅ​ឃុំ​ដង​ពែង ស្រុកស្រែ​អំបិល​ត្រូវ​បាន​សមត្ថកិច្ច​បរិស្ថាន​ចាប់ខ្លួន កាលពីថ្ងៃទី១១ សីហា ២០១៩ ​បញ្ជូន​មក​សាលាដំបូង​ពី​បទ​កាប់​ឆ្កា​ព្រៃ​គ្មាន​ច្បាប់ ហើយ​ត្រូវ​បាន​អ្នក​ភូមិ​លើកគ្នា​រាប់​សិប​នាក់​ មក​ធ្វើការ​តវ៉ា​ពេញ​មុខ​សាលាដំបូង​
ខេត្ត ចំណែកអ្នកជីកដី​រំលាយភ្នំអត់បញ្ហា ។ (សម្រួលដោយ៖ ស្រីណា​)

ព័ត៌មានបន្ថែម កោះសន្តិភាពមាន​ផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ