ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ី​រ៉​ង់​ស្នើ​អា​មេ​រិ​ក​ឲ្យ​ឈាន​មួយ​ជំហាន​មុន

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​អ៊ី​រ៉​ង់ ៖ ប្រធានាធិបតី​អ៊ីរ៉​ង់​លោក​ហា​សាន់​រ៉ូ​ហា​នី កាលពី​ថ្ងៃ​ទី​២៧​សីហា​បាន​ស្នើ​ដល់​អា​មេ​រិ​ក ឲ្យ​ឈាន​មួយ​ជំហាន​មុន​ដោយ​លុប​ចោល​រាល់​ទណ្ឌកម្ម​ប្រឆាំង​ប្រទេស​លោក ដែល​ការ​លើក​ឡើង​នោះ​កើត​មាន​បន្ទាប់​ពី​សេចក្ដីថ្លែងការណ៍ របស់​ប្រធានាធិបតី​អមេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ដែល​យល់​ថា ប្រាកដនិយម​ការ​ជួប​គ្នា​នា​ពេល​ខាង​មុខរប​ស់លោក​ជាមួយ​មេដឹកនាំ​អ៊ី​រ៉​ង់​។ ក្នុង​សុន្ទរកថា​មួយ​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍​រដ្ឋ​លោក​រ៉ូ​ហា​នី​ថ្លែង​ថា ដំណាក់កាល​ដំបូង​គឺ​ដក​បណ្ដា​ទណ្ឌកម្ម​។…

សហរដ្ឋអាមេរិក​-​អ៊ី​រ៉​ង់ ៖ ប្រធានាធិបតី​អ៊ីរ៉​ង់​លោក​ហា​សាន់​រ៉ូ​ហា​នី កាលពី​ថ្ងៃ​ទី​២៧​សីហា​បាន​ស្នើ​ដល់​អា​មេ​រិ​ក ឲ្យ​ឈាន​មួយ​ជំហាន​មុន​ដោយ​លុប​ចោល​រាល់​ទណ្ឌកម្ម​ប្រឆាំង​ប្រទេស​លោក ដែល​ការ​លើក​ឡើង​នោះ​កើត​មាន​បន្ទាប់​ពី​សេចក្ដីថ្លែងការណ៍ របស់​ប្រធានាធិបតី​អមេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ដែល​យល់​ថា ប្រាកដនិយម​ការ​ជួប​គ្នា​នា​ពេល​ខាង​មុខរប​ស់លោក​ជាមួយ​មេដឹកនាំ​អ៊ី​រ៉​ង់​។

ក្នុង​សុន្ទរកថា​មួយ​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍​រដ្ឋ​លោក​រ៉ូ​ហា​នី​ថ្លែង​ថា ដំណាក់កាល​ដំបូង​គឺ​ដក​បណ្ដា​ទណ្ឌកម្ម​។ គេ​ត្រូវ​ដក​ចេញ​បណ្ដា​ទណ្ឌកម្ម​ខុសច្បាប់ អ​យុ​ត្តិ​ធរ​និង​ខុសឆ្គង ប្រឆាំង​ប្រជាជាតិ​អ៊ី​រ៉​ង់​។

ទណ្ឌកម្ម​ទាំងនេះ​ត្រូវ​បាន​ស្ដារ​ឡើង​វិញ ក្រោយ​ពី​ការ​សម្រេច​កាលពី​ឆ្នាំ​២០១៨ របស់​ក្រុង​វ៉ា​ស៊ី​ន​តោន​ដកខ្លួន​ថយ​ចេញ​ជា​ឯកតោ​ភា​គិ ពី​កិច្ចព្រមព្រៀង​អន្តរជាតិ ស្ដី​ពី​នុយក្លេអ៊ែរ​អ៊ី​រ៉​ង់ ដែល​ចុះហត្ថលេខា​ក្នុង​ឆ្នាំ​២០១៥​នៅ​ក្រុង​វី​យែ​ន​។ ចាប់តាំងពី​ច្រើន​ខែ​មក​ហើយ​ភាព​តានតឹង​មានការ​កើនឡើង រវាង​ក្រុង​តេ​ហេ​រ៉​ង់​ និង​ក្រុង​វ៉ា​ស៊ី​ន​តោន​។ រួច​កាលពី​ថ្ងៃ​ទី​២៦​សីហា​ពេល​បិទ​កិច្ចប្រជុំ​កំពូល​G7​ នៅ​បារាំង ប្រធានាធិបតី​អា​មេ​រិ​កបាន​បញ្ចេញ​លទ្ធភាព​ទម្លុះ​វិបត្តិ​អ៊ី​រ៉​ង់ ដោយ​យល់​ថា​ប្រាកដនិយម ការ​ជួប​គ្នា​មួយ​ជាមួយ​លោក​រ៉ូ​ហា​នី​នា​ពេល​ខាង​មុខ​ ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ