ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មន្ត្រីជំនាញចុះពិនិត្យសំណង់​អគារ​មហា​កុដិ​…ក្រោយបារម្ភពីគុណភាព​

4 ឆ្នាំ មុន
  • បាត់ដំបង

​​ខេត្តបាត់ដំបង​ ៖ យោង​តាម​ប្រភព​ព័ត៌មាន​បាន​រាយ​ការ​ណ៍​ថា មន្ត្រី​ជំនាញ​បាន​ចុះ​ត្រូវ​ពិនិត្យ​សំណង់​អគារ​មហា​កុដិនៅ​ក្នុង​វត្ត​ពោធិ​វង្ស ​ស្ថិត​ក្នុង​សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង នៅ​រសៀល​ថ្ងៃ​ទី​២៧ សីហា នេះ ដែល​កំពុង​មានការ​រិះគន់​យ៉ាង​ខ្លាំង​អំពី​បញ្ហា​សាងសង់​…

​​ខេត្តបាត់ដំបង​ ៖ យោង​តាម​ប្រភព​ព័ត៌មាន​បាន​រាយ​ការ​ណ៍​ថា មន្ត្រី​ជំនាញ​បាន​ចុះ​ត្រូវ​ពិនិត្យ​សំណង់​អគារ​មហា​កុដិនៅ​ក្នុង​វត្ត​ពោធិ​វង្ស ​ស្ថិត​ក្នុង​សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង នៅ​រសៀល​ថ្ងៃ​ទី​២៧ សីហា នេះ ដែល​កំពុង​មានការ​រិះគន់​យ៉ាង​ខ្លាំង​អំពី​បញ្ហា​សាងសង់​ ហាក់​មិន​ត្រឹម​​ត្រូវ​តាម​លក្ខណ​:​បច្ចេក​ទេស ​។ សូមរំលឹកថា៖ បារម្ភ​ខ្លាំង​គុណភាព​សំណង់​អគារ​មហា​កុដិ​…​​​ចាក់​មិន​ត្រង់​ ហើយ​ត​ច្រើន​កំណាត់

ប្រភព​បាន​ឱ្យ​ដឹង​ថា ការ​ចុះ​ត្រួតពិនិត្យ​របស់​មន្ត្រី​ជំនាញ​ទាំងនោះ ​ក៏​មានការ​ចូលរួម​ពី​ចៅអធិការ​វត្ត ប្រធាន​គណ​:​កម្ម​ការ​វត្ត ពុទ្ធបរិស័ទ​មួយ​ចំនួន និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ​។ ប៉ុន្តែ​ប្រភព​មិន​ទាន់​មាន​ព័ត៌មាន​នៃ​ការ​វាយតំលៃ​បែប​ណា​ពី​មន្ត្រី​ជំនាញ ដែល​ពាក់ព័ន្ធ​នឹង​បច្ចេកទេស​នៃ​ការ​សាងសង់​អគារ​មហា
​កុ​ដ​ខាងលើ​នេះ​នៅឡើយ​ទេ តែ​គេ​ឃើញ​ក្រុម​ជាង​ប៉ុន្មាន​នាក់​បាន​ដើរ​ចេញពី​កន្លែង​ការដ្ឋាន​សំណង់​នោះ​យ៉ាង​រហ័ស​ភ្លាម​ៗ​ដែរ ពេល​ឃើញ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ដល់ទី​នោះ​ ព្រោះ​មិន​ហ៊ាន​ប្រឈម​មុខ​ខ្លាច​គេ​សួរ​នាំ​ដេញដោល ​។

សូម​រំលឹក​ថា សំណង់​អគារ​មហា​កុដិ​ដ៏​ធំ​មួយ​នេះ ត្រូវ​បាន​ពុទ្ធបរិស័ទ និង​អ្នកជំនាញ​ខាង​សំណង់​បាន​រិះគន់
​ចំ​ៗ​ថា ផ្នែក​ខ្លះ​នៃ​សំណង់​​ធ្វើ​ឡើង​ដោយ​មិន​ត្រឹមត្រូវ​តាម​លក្ខណ​:​បច្ចេកទេស ​។ កំហុស​ដែល​ធ្វើ​ឲ្យ​មានការ​រិះគន់​ទាំងនោះ មាន​ដូច​ជា ស​សរ​មួយ​ដើម​ចាក់​បណ្ដុះ​ឡើង​មាន​តំណរ​៣​កំណាត់​ទើប​រួច ហើយ​វៀច​វ៉​ចក្រ​ងិ​ក្រ​ង៉ក់ ធ្នឹម​ខ្លះ​ចាក់​ជួសមុខ​គ្នា និង​កន្លែង​ខ្លះ ​មាន​សភាព​វៀច​ប៉ោង ដែល​មើលទៅ​ដូច​កូន​ក្មេង​ធ្វើ​លេង​
។​ល​។ ដែល​ធ្វើ​ឲ្យ​មានការ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​គុណភាព​ ។

ប៉ុន្តែ​ជុំវិញ​នឹង​ការ​ព្រួយបារម្ភ​នេះ លោក​គ្រូ​ចៅអធិការ​វត្ត​និង​ប្រធាន​គណ​:​កម្ម​ការ​វត្ត​នេះ​ បាន​អះអាង​ជំនួស​ជាង​ថា «​អត់​មាន​បញ្ហា​អ្វី​ទេ​» បើ​ទោះជា​ព្រះ​អង្គ​បាន​ពិនិត្យ​ឃើញ​ផ្ទាល់​ភ្នែក ហើយ​ទ​ទួលស្គាល់​ថា ចំណុច​ទាំងនោះ​ ពិតជា​មិន​ប្រក្រតី​មែន​ តែ​ព្រះ​អង្គ​បាន​បន្ទោស​ខ្លះ​ៗ​ដែរ​ថា «នេះ​ជា​ការ​ធ្វេសប្រហែស​ និង​ភាព​ខ្ជីខ្ជារ​របស់​ពួក​ជាង ដែល​ធ្វើការ​មិន​យកចិត្តទុកដាក់» ​។

ទោះ​យ៉ាងណា គេ​កំពុង​តាមដាន និង​រង​់ចាំ​ការ​វាយតំលៃ​របស់​មន្ត្រី​ជំនាញ​ ដែល​បាន​ចុះ​ទៅ​ពិនិត្យ​សំណង់​នេះ​ផ្ទាល់ តើ​គេ​នឹង​វាយតំលៃ​បែប​ណា​ទៅ​លើ​សំណង់​អគារ​មហា​កុដិ​ដ៏​ធំ​សម្បើម​មួយ​ខ្នង​នេះ ឬ ក៏​មន្ត្រី​ជំនាញ​មើល​មិនឃើញ​កំហុស ហើយ​​​ពេញចិត្ត​ពេញ​ថ្លើម​នឹង​សំណង់​ ដែល​មាន​ស​សរ​វៀចវេ​ផ្ទុយ​ពី​ការ​មើលឃើញ និង​ការ​ភ័យ​ខ្លាច​របស់​ពុទ្ធបរិស័ទ​.​? (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ