ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​ពាណិជ្ជកម្ម​អាច​រក​ឃើញ​កិច្ចព្រមព្រៀង​ទេ?

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ចិន ៖ ភាព​ស្ងប់ស្ងាត់​មួយ​កើត​មាន​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ចិន បន្ទាប់​ពី​ព្យុះ​ដ៏​ខ្លាំង​មួយ​ព្រោះតែ​ម្ខាង​ៗ​កាលពី​ថ្ងៃ​ទី​២៣​សីហា សុទ្ធតែ​អះអាង​ពី​ការ​យក​ពន្ធគយ​បន្ថែម​ទៅ​វិញ​ទៅ​មក តែ​ចិន​និង​អា​មេ​រិ​ក​នា​ថ្ងៃ​ទី​២៦​សីហា​បាន​ស្រុះស្រួល​គ្នា​វិល​ទៅ​រក​ផ្លូវ​នៃ​ការ​ចរចា​បន្ត​ទៀត នាំ​ឲ្យ​តម្លៃ​ភាគហ៊ុន​ពិភពលោក​ហក់​ឡើង​វិញ​។ ក្នុង​កិច្ចប្រជុំ​កំពូល​G7​នៅ​ទីក្រុង​BIARRITZ​ប្រទេស​បារាំង ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​អះអាង​ថា យើង​នឹង​មានការ​ចរចា​ដែល​មាន​អត្ថន័យ​បំផុត​ពុំ​ធ្លាប់​មាន​។…

សហរដ្ឋអាមេរិក​-​ចិន ៖ ភាព​ស្ងប់ស្ងាត់​មួយ​កើត​មាន​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ចិន បន្ទាប់​ពី​ព្យុះ​ដ៏​ខ្លាំង​មួយ​ព្រោះតែ​ម្ខាង​ៗ​កាលពី​ថ្ងៃ​ទី​២៣​សីហា សុទ្ធតែ​អះអាង​ពី​ការ​យក​ពន្ធគយ​បន្ថែម​ទៅ​វិញ​ទៅ​មក តែ​ចិន​និង​អា​មេ​រិ​ក​នា​ថ្ងៃ​ទី​២៦​សីហា​បាន​ស្រុះស្រួល​គ្នា​វិល​ទៅ​រក​ផ្លូវ​នៃ​ការ​ចរចា​បន្ត​ទៀត នាំ​ឲ្យ​តម្លៃ​ភាគហ៊ុន​ពិភពលោក​ហក់​ឡើង​វិញ​។

ក្នុង​កិច្ចប្រជុំ​កំពូល​G7​នៅ​ទីក្រុង​BIARRITZ​ប្រទេស​បារាំង ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​អះអាង​ថា យើង​នឹង​មានការ​ចរចា​ដែល​មាន​អត្ថន័យ​បំផុត​ពុំ​ធ្លាប់​មាន​។ ចិន​ចង់បាន​កិច្ចព្រមព្រៀង​មួយ ហើយ​ខ្ញុំ​យល់​ថា​គេ​អាច​រក​ឃើញ​វា​។ ខ្ញុំ​យល់​ថា​នោះ​ជា​ការ​ជ្រើសរើស​របស់​ចិន​។ លោក​ហាក់​ផ្ដល់​ការ​សង្ឃឹម​ពី​ការ​បន្ធូរ​កណ្ដាប់ដៃ​ដែក ដែល​អាច​បំផ្លាញ​ដល់​កិច្ច​ដំណើរការ​នៃ​សេដ្ឋកិច្ច​ពិភពលោក ដែល​កំពុង​មានការ​យឺតយ៉ាវ​។

ចំណែក​ប្រមុខ​អ្នក​ចរចា​ចិន​លោក​LIU HE​វិញ​អះអាង​ថា ក្រុង​ប៉េ​កាំ​ង​ត្រៀម​ដោះស្រាយ​ដោយ​សន្សឹម​ៗ​នូវ​បញ្ហា តាម​រយៈ​ការ​ចរចា​និង​កិច្ច​សហប្រតិបត្តិការ​។ លោក​ថា​យើង​ប្រឆាំង​យ៉ាង​មុ​ឺ​ង​ម៉ាត់​ការ​បង្កើន​សង្គ្រាម​ពាណិជ្ជកម្ម​។ បណ្ដា​ទីផ្សារ​ហិរញ្ញវត្ថុ​បាន​សម្ដែង​ការ​សាទរ​ចំពោះ​សុទិដ្ឋិនិយម​ដែល​លេច​ចេញ​នា​ថ្ងៃ​ទី​២៦​សីហា ហើយ​តម្លៃ​ភាគហ៊ុន​ពិភពលោក​បាន​ងើបឡើង​វិញ​។

ទោះបី​យ៉ាងណា​ពុំ​ទាន់​មាន​កាលបរិច្ឆេទ​កំណត់​ណាមួយ​សម្រាប់​ការ​ចរចា​គ្នា​ជា​ថ្មី​នៅឡើយ​។ កាល​អំឡុង​ពេល​នៃ​ការ​ចរចា​នៅ​ទីក្រុង​សៀង​ហៃ​កាលពី​ដំណាច់ខែ​កក្កដា ភាគី​ទាំង​២​បាន​ព្រមព្រៀង​គ្នា​ថា​នឹង​ជួប​គ្នា​ជា​ថ្មី នា​ខែកញ្ញា​នៅ​សហរដ្ឋអាមេរិក តែ​ពុំ​មានការ​បញ្ជាក់​ច្បាស់​ជាង​នេះ​ឡើយ​៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ