ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ឡានបុក​គេ​​​រត់​..រត់​ទាល់តែ​ស្លា.ប់​១​របួសធ្ងន់​២ ​​ទើបឈ្ងៀម

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​​គ្រោះថ្នាក់ចរាចរណ៍មួយ ​​បណ្តាល​ឱ្យម្នាក់​​​​ស្លាប់​​​នៅនឹង​កន្លែង​ ឯ២នាក់ទៀត​រង​របួស​ធ្ងន់​​ កើតឡើង​​កាលពីវេលា​ម៉ោង​ជិត​៦​យប់​ថ្ងៃ​ទី​២៦​ សីហា​ ស្ថិតតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៨​ ក្នុង​ភូមិ​ទំ​នប់​ដាច់​ ឃុំ​អូរ​បី​ជាន់…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​​គ្រោះថ្នាក់ចរាចរណ៍មួយ ​​បណ្តាល​ឱ្យម្នាក់​​​​ស្លាប់​​​នៅនឹង​កន្លែង​ ឯ២នាក់ទៀត​រង​របួស​ធ្ងន់​​ កើតឡើង​​កាលពីវេលា​ម៉ោង​ជិត​៦​យប់​ថ្ងៃ​ទី​២៦​ សីហា​ ស្ថិតតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៨​ ក្នុង​ភូមិ​ទំ​នប់​ដាច់​ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ​ ។

បើមន្ត្រី​នគរបាល​ចរាចរណ៍​ថា ​មុន​ពេលកើតហេតុ គឺអ្នកបើក​​ឈ្មោះពូ ​បើក​​រថយន្ត​ម៉ាកហាយ​ឡិន​ឌ័​រ​ ពណ៌​ទឹកប្រាក់​ ​ជ្រុកបុក​រថយន្ត​របស់​មន្ត្រីរាជការ​ម្នាក់​នៅ​មុខ​សាលា ក្រុង​ប៉ោយ​ប៉ែ​ត​ ​ហើយពេលនោះ ត្រូវមន្ត្រី​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​​ជិះរថយន្ត​ដេញ​តាម​ជន​បង្ក​នោះ​ដែល​ព្យាយាម​​បើក​​គេច​ ។

ប្រភពបន្តថា ពេលនោះ បុរសម្នាក់ទៀតឈ្មោះ នួន នី​គី​ដា បានឃើញ​ហេតុ​ការណ៍នោះ​ដែរ​ ក៏​​បើក​រថយន្ត​​​​ដេញ​តាម​ជន​បង្ក​រហូត​ តាម​ផ្លូវ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៨​ ។ ​ប៉ុន្តែ​ជន​បង្ក​មិន​ព្រម​ឈប់​ទៀត ទាល់​តែមានគ្រោះថ្នាក់​បែបនេះតែម្តង​​ ។

​មន្ត្រី​នគរបាល​ចរាចរណ៍​ជើង​គោក​ស្រុក​អូរ​ជ្រៅ​ថា ​ជន​រង​គ្រោះ​ដែល​ស្លាប់​ក្នុង​ឡាន​មានឈ្មោះ ពូ អាយុ​ប្រហែល​២៧​ឆ្នាំ​រ ស់នៅ​ភូមិ​ក្បាលស្ពាន​១​សង្កាត់​.​ក្រុង​ប៉ោយ​ប៉ែ​ត​ ។ ​​(សម្រួលដោយ៖ ស្រីណា)

ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ