ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្មក់​ចូលបារបារាំង​មួយកន្លែងក្នុង​សង្កាត់វត្ត​​ភ្នំ ប្រមូលទាំង​នារីជា​បុគ្គលិកនិង​ថៅកែ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​ផ្លូវភេទ​និង​ការពារ​អនីតិជន​បាន​ចុះ​ទៅ​ធ្វើការ​ឃាត់ខ្លួន​​ស្ត្រី​ធ្វើការ​ក្នុង​បារ​បារាំង​មួយ​កន្លែង​បង្កប់​នូវ​សេ​វាផ្លូវភេទ​បាន​ចំនួន​៨​នាក់​ រួម​នឹង​ថៅកែ​ហាង​ម្នាក់​ជា​ជនជាតិ​អូស្ត្រាលី​យក​ទៅ​សួរនាំ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​១០៤ នៅ​ចំណុច​បារ​បារាំង​យីហោ​…

រាជធានីភ្នំពេញ ៖ សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​ផ្លូវភេទ​និង​ការពារ​អនីតិជន​បាន​ចុះ​ទៅ​ធ្វើការ​ឃាត់ខ្លួន​​ស្ត្រី​ធ្វើការ​ក្នុង​បារ​បារាំង​មួយ​កន្លែង​បង្កប់​នូវ​សេ​វាផ្លូវភេទ​បាន​ចំនួន​៨​នាក់​ រួម​នឹង​ថៅកែ​ហាង​ម្នាក់​ជា​ជនជាតិ​អូស្ត្រាលី​យក​ទៅ​សួរនាំ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​១០៤ នៅ​ចំណុច​បារ​បារាំង​យីហោ​ បាន់ នី ស្ថិត​នៅ​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ។

ស្ត្រី​ទាំង​៨​នាក់​ដែល​បម្រើ​ការ​ក្នុង​បារបារាំង​ខាងលើ មិនត្រូវបានស្គាល់អត្ត​សញ្ញាណនោះទេ ​។ ចំណែក​ថៅកែ​បារបារាំង​ខាងលើ​ឈ្មោះ​ច​ន ភេទ​ប្រុស អាយុ​៧២​ឆ្នាំ ជា​ជនជាតិ​អូស្ត្រាលី​ ។​

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ការ​ជួញដូរ​ផ្លូវភេទ​និង​ការពារ​អនីតិជន​នៃ​អគ្គ​ស្នង​ការ​រាជ​ធានា​រី​ភ្ន​ពេញ​បាន​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ជា​យូរ​មក​ហើយ​នូវ​ទីតាំង​បារ​បារាំង​យីហោ ​បាន់​នី ខាងលើ​នេះ​ដែល​មាន​បង្កប់​នូវ​សេ​វាផ្លូវភេទនៅ​ខាង​ជាន់​លើ​ ​ទើប​​កម្លាំង​នាយកដ្ឋាន​ការ​ប្រឆាំង​ការ​ជួញដូរ​ផ្លូវភេទ ​បាន​ចុះ​​ប្រតិបត្តិការ​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ជា​បុគ្គលិក​ចំនួន​៨​នាក់​ រួម​នឹង​ថៅកែ​ម្នាក់​ជា​ជនជាតិ​អូស្ត្រាលី​យក​ទៅ​សួរនាំ​ ហើយ​ថែម​ទាំង​ដកហូត​បាន​វត្ថុ​តាង​ដូចជា​ស្រោមអនាម័យ​មួយ​ចំនួនផងដែរ​ ។

ក្រោយ​ពេល​កើតហេតុ​ នារី​ជា​បុគ្គលិកទាំង​៨​នាក់ ​រួម​នឹង​ថៅកែ​ជា​ជនជាតិ​អូស្ត្រាលី​ត្រូវ​បាន​សមត្ថកិច្ច
កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​កាន់​តុលាការ​ទៅ​តាម​នីតិ​វិធី ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ