ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២នាក់ម្តាយកូន​​ជិះ​ម៉ូតូសុខៗ ស្រាប់តែ​…​បាន​សម្រេច​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ស្ត្រីជា​ម្តាយបានរងរបួសយ៉ាងដំណំ ចំណែកកូនស្រីម្នាក់បាន​រង​របួសស្រាល បន្ទាប់​ពីជនរងគ្រោះទាំង​២នាក់​ជិះម៉ូតូមួយគ្រឿង​ឌុប​គ្នាធ្វើ​ដំណើរ​តាមផ្លូវ ក៏ត្រូវក្រុមចោរធ្វើសកម្មភាពឆក់កាបូបបានសម្រេច បណ្តាលឲ្យដួល បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពី១១យប់​ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩…

រាជធានីភ្នំពេញ ៖ ស្ត្រីជា​ម្តាយបានរងរបួសយ៉ាងដំណំ ចំណែកកូនស្រីម្នាក់បាន​រង​របួសស្រាល បន្ទាប់​ពីជនរងគ្រោះទាំង​២នាក់​ជិះម៉ូតូមួយគ្រឿង​ឌុប​គ្នាធ្វើ​ដំណើរ​តាមផ្លូវ ក៏ត្រូវក្រុមចោរធ្វើសកម្មភាពឆក់កាបូបបានសម្រេច បណ្តាលឲ្យដួល បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពី១១យប់​ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចក្បែរវត្តកោះ ស្ថិតតាមបណ្ដោយមហាវិថីព្រះមុនីវង្សកែងផ្លូវ១០៩ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូន​ពេញ ។

ស្ត្រីជា​ម្តាយ​ មិនស្គាល់អត្តសញ្ញាណ បានរង​របួសបែកមុខ​បែកមាត់​ ​ចំណែក​​កូនស្រី មិនស្គាល់អត្តសញ្ញាណ​បានរង​របួសស្រាល ។ ជនរងគ្រោះទាំង​២នាក់ជិះ​ម៉ូតូ​មួយ​គ្រឿង​ ម៉ាក​ធូដេ ពណ៌បៃតង ពាក់កណ្ដាល ភ្នំពេញ ១GI-០៥២៤ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម្តាយនិងកូនស្រីបានជិះម៉ូតូមួយគ្រឿង​​ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែលេចមុខក្រុម​ជនសង្ស័យ​មានគ្នា៤ទៅ៥នាក់ជិះម៉ូតូ៣គ្រឿងមិនចាំម៉ាក តាមមក​ពីក្រោយ​រួចក៏បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីជនរងគ្រោះទាំង​ពីរនាក់ម្តាយនិង​កូនខាងលើបានសម្រេច ​ធ្វើ​ឱ្យ​ដួល​ម៉ូតូរងការខូចខាត។

តាម​ប្រភពដដែលបាន​បន្ត​ថា ខណៈនោះ​​បណ្តាល​ឱ្យ​ស្ត្រីជាម្តាយរងរបួសបែកមុខបែកមាត់ រីឯកូនស្រីរងរបួសស្រាល ដោយឡែកក្រុម​ជនសង្ស័យ​ក៏បានបន្ថែមល្បឿនជិះម៉ូតូគេចខ្លួនបាត់ស្រមោលភា្លមៗដោយសុវត្ថិភាព។

​បន្ទាប់ពី​កើតហេតុ ក៏មានរថយន្តសាមុយរបស់​មន្ទីរពេទ្យកាល់ម៉ែត្រ និងរថយន្តសង្គ្រោះបន្ទាន់របស់
គ្លីនិកឯកជន​បានមកដល់កន្លែងកើតហេតុ ប៉ុន្តែជនរងគ្រោះមិនព្រមឡើងលើ​រថយន្ត​សង្គ្រោះ​ដើម្បី​ទៅធ្វើការព្យាបាលនោះទេ ដោយរង់ចាំទាក់ទងទៅសាច់ញាតិអោយមកទទួលយកទៅព្យាបាល។ 

ពាក់ព័ន្ធនឹងករណី​ខាងលើនេះដែរ ជនរងគ្រោះក៏មិនបានបញ្ជាក់ច្បាស់ពីទ្រព្យសម្បត្តិនៅក្នុងកាបូបដែលត្រូវក្រុម​ជនសង្ស័យ​ធ្វើសកម្មភាពឆក់យកទៅបាត់​នោះដែរ គឺគ្រាន់តែប្រាប់ថាបាត់បង់ទូរស័ព្ទមួយគ្រឿងនិងលុយដុល្លារមួយចំនួនតែ​ប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ សាច់ញាតិ​របស់​ជនរងគ្រោះក៏បានមកដល់កន្លែងកើតហេតុ និង​បានជិះម៉ូតូរបស់ជនរងគ្រោះ និងដឹកជនរងគ្រោះតាមម៉ូតូកង់បីយកទៅព្យាបាលផងដែរ​ ដោយមិនបានទៅដាក់ពាក្យបណ្តឹង​នៅប៉ុស្តិ៍​នគរបាល​នោះទេ៕ (កែសម្រួលដោយ ៖ ធីតា​)   

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ