ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​បុរស​និស្ស័យ​» មាន​ន័យ​យ៉ាងណា សម្រាប់​ទៀង មុំ​សុធា​វី ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​ស្រគតស្រគំ​ទៀង មុំ​សុធា​វី មិន​ដែល​ឃើញ​បង្ហាញ​ភាព​ស្និទ្ធស្នាល ផ្អែមល្ហែម​ជាមួយ​បុរស​ណា​ទេ ដោយ​ទៅ​ណា​មក​ណា​តែ​ជាមួយ​អ្នក​ម្តាយ​របស់​នាង​ប៉ុណ្ណោះ ។ ដូច្នេះ​ហើយ​ទើប​មានការ​ដេញដោល​សួរ​ច្រើន​ពេល​នាង​បង្ហាញ​ភាព​ស្និទ្ធស្នាល​ជាមួយ​បុរស​ម្នាក់​ក្នុងអំឡុងពេល​ដែល​នាង​កំពុង​តែ​កម្សាន្ត​នៅ​បរទេស​នេះ ។ ថ្មី​ៗ​កន្លង​មកនេះ​មហាជន…

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​ស្រគតស្រគំ​ទៀង មុំ​សុធា​វី មិន​ដែល​ឃើញ​បង្ហាញ​ភាព​ស្និទ្ធស្នាល ផ្អែមល្ហែម​ជាមួយ​បុរស​ណា​ទេ ដោយ​ទៅ​ណា​មក​ណា​តែ​ជាមួយ​អ្នក​ម្តាយ​របស់​នាង​ប៉ុណ្ណោះ ។ ដូច្នេះ​ហើយ​ទើប​មានការ​ដេញដោល​សួរ​ច្រើន​ពេល​នាង​បង្ហាញ​ភាព​ស្និទ្ធស្នាល​ជាមួយ​បុរស​ម្នាក់​ក្នុងអំឡុងពេល​ដែល​នាង​កំពុង​តែ​កម្សាន្ត​នៅ​បរទេស​នេះ ។

ថ្មី​ៗ​កន្លង​មកនេះ​មហាជន ពិសេស​អ្នកគាំទ្រ​មានការ​ចាប់អារម្មណ៍​នៅ​ពេល​តារាចម្រៀង​ល្បីឈ្មោះ​ទាំង​ក្នុង​ប្រទេស​និង​ក្រៅប្រទេស​ទៀង មុំ​សុធា​វី បង្ហោះ​រូប​ជាមួយ​បុរស​វ័យ​កណ្តាល​ម្នាក់​តាម​ហ្វេ​ស​ប៊ុ​ក​របស់​នាង ជាមួយ​ពាក្យ​ថា​«​និស្ស័យ​»​។ ភ្លាម​ៗ​នោះ​អ្នកគាំទ្រ​សុធា​វី ចូលរួម​អបអរសាទរ និង​ជូនពរ​នាង​ដ្បិត​យល់​ថា​នោះ​គឺជា​គូគាប់​ចិត្ត​របស់​នាង​ហើយ ។

គ្រាន់តែ​ទៀង មុំ​សុធា​វី បង្ហាញ​រូបភាព​ផ្អែមល្ហែម​ប៉ុន្មាន​សន្លឹក​នោះ មាន​ច​ម្ង​ល់​ជា​ច្រើន​លេចឡើង ខ្លះ​ឆ្ងល់​ថា​បុរស​រូប​នោះ​មាន​រូបមន្ត​ស្នេហ៍​បែប​ណា​បានជា​ឆក់​បេះដូង​តារា​ស្អាត​ស្រគត់ស្រគំ​រូប​នេះ​បាន ? ខ្លះ​ឆ្ងល់​ថា​បុរស​រូប​នោះ​ជា​អាណិកជន​ខ្មែរ​នៅ​អា​មេ​រិ​ក ឬ​បារាំង ឬ​ជា​អ្នក​ក្នុងស្រុក ?
សម្រស់​របស់​ទៀង មុំ​សុធា​វី កន្លង​មក​ទាក់ទាញ​ការ​ប្រលោម​ស្នេហ៍​ពី​បុរស​ជា​ច្រើន ប៉ុន្តែ​ពេល​នេះ​នាង​បាន​បង្ហាញ​បុរស​ម្នាក់ ទំនង​ចង់​បញ្ជាក់​ថា​នាង​ជា​ផ្កា​មាន​ម្ចាស់​ហើយ កុំ​ឲ្យ​មាន​អ្នក​តាម​ទាក់ទាញ​ស្នេហ៍​នាង​ទៀត ។

នារី​ស្អាត​ពី​ខេត្តតាកែវ​ទៀង មុំ​សុធា​វី គឺជា​តារាចម្រៀង​ដែល​មាន​ទឹកដម​សំឡេង​ពីរោះ​ស្រទន់ ច្រៀង​បាន​ទាំង​បទ​មរតក​ដើម​បទ​ប្រពៃណី និង​បទ​សម័យ​ទំនើប ។ នាង​និយម​តែង​កាយ​បែប​សុភាព​តាំងពី​ដើម​មក ។ ជនរួមជាតិ​ខ្មែរ​យើង​នៅ​ក្រៅប្រទេស​ស្គាល់​នាង​ច្បាស់​ណាស់ ដ្បិត​នាង​ច្រើន​តែ​ច្រៀង​ឲ្យ​ផលិតកម្ម​នៅ​ក្រៅប្រទេស ហើយ​នាង​ក៏​មានឱកាស​ទៅ​សម្ដែង​ជា​ច្រើន​លើក​ដែរ ។ ក្រៅពី​នេះ​នាង​ជា​តារាចម្រៀង​ប្រចាំ​ព្រះ​បរមរាជវាំង និង​ការទូត​ផ្សេង​ៗ ដោយ​អាច​ច្រៀង​ជា​ភាសាបរទេស​បាន​ច្រើន ដូច​ជា​ថៃ វៀតណាម ហ្វី​៊​លី​ពី​ន និង​ចិន ជាដើម ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ