ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​រៀល​ងើបឡើង​បន្តិច​ធៀប​នឹង​ដុល្លារ​សិង្ហ​បុរី

4 ឆ្នាំ មុន

ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​នៅ​ថ្ងៃ​ទី​២៦ ខែសីហា​នេះ មាន​កម្លាំង​ខ្លាំង​ជាង​ប្រាក់​ដុល្លារ​សិង្ហ​បុរី​បន្តិច នេះ​បើ​ប្រៀបធៀប​កាលពី​ថ្ងៃ​ចុង​ស​ប្តា​ហ៍​មុន ។ ធនាគារជាតិ​ឱ្យ​ដឹង​ថា ថ្ងៃនេះ ១ ដុល្លារ​សិង្ហ​បុរី ទិញ​ចូល​តែ​២៩៤០​រៀល…

ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​នៅ​ថ្ងៃ​ទី​២៦ ខែសីហា​នេះ មាន​កម្លាំង​ខ្លាំង​ជាង​ប្រាក់​ដុល្លារ​សិង្ហ​បុរី​បន្តិច នេះ​បើ​ប្រៀបធៀប​កាលពី​ថ្ងៃ​ចុង​ស​ប្តា​ហ៍​មុន ។ ធនាគារជាតិ​ឱ្យ​ដឹង​ថា ថ្ងៃនេះ ១ ដុល្លារ​សិង្ហ​បុរី ទិញ​ចូល​តែ​២៩៤០​រៀល លក់​ចេញ ២៩៧០​រៀល​ប៉ុណ្ណោះ ដែល​កាលពី​ថ្ងៃ​ទី​២៣ ទិញ​ចូល ២៩៤៨​រៀល លក់​ចេញ​រហូត​ដល់​ទៅ​២៩៧៧​រៀល​ឯណោះ ។

ក្រៅពី​ហាងឆេង​ខាងលើ​ថ្ងៃនេះ​ធនាគារជាតិ​ក៏​បានឱ្យ​ដឹង​ពី​អត្រា​ប្តូរ​ប្រាក់​បណ្តា​ប្រទេស​ផ្សេង​ៗ​ជាមួយ​ប្រាក់​រៀល​ទៀត​ថា ៖ ១​យន់​ចិន ទិញ​ចូល ៥៧៦​រៀល លក់​ចេញ ៥៨២​រៀល​, ១ ដុល្លារ​ហុងកុង​ទិញ​ចូល ៥២១​រៀល លក់​ចេញ ៥២៦​រៀល​,១០០ យេ​ន​ជប៉ុន ទិញ​ចូល ៣៨៨៦​រៀល លក់​ចេញ ៣៩២៥​រៀល ។

ចំពោះ​ប្រាក់​វុន​កូរ៉េ ១០០​វុន ទិញ​ចូល ៣៣៦​រៀល លក់​ចេញ ៣៣៩​រៀល​, ១ បាត​ថៃ ទិញ​ចូល ១៣៣​រៀល លក់​ចេញ ១៣៥​រៀល ។ ដោយឡែក​ប្រភព លី ហួរ គឺ ១​ដុល្លារ​អា​មេ​រិ​ក ទិញ​ចូល ៤០៨០​រៀល លក់​ចេញ ៤០៩៥​រៀល និង​មាសគីឡូ ១​តម្លឹង​ទិញ​ចូល ១៨៣០ ដុល្លារ​អា​មេ​រិ​ក លក់​ចេញ ១៨៥០​ដុល្លារ​អា​មេ​រិ​ក ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ