ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡើង​ក្រឡាប់​ធ្លាក់​ប្រឡាយ​ហើយ ចុះ​មនុស្ស​វិញ​យ៉ាងណា​ទៅ​វិញ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​មួយ​គ្រឿង​បាន​បើក​ជែង​ម៉ូតូ​កង់​​បី​​មួយ​គ្រឿង ហើយ​ក៏​បាន​ទាញ​ចង្កូតមកវិញ ស្រាប់តែ​ជ្រុល​​ធ្លាក់​មហាវិថី​ឈ្នះ​ឈ្នះ បណ្តាល​អោយ​ក្រឡាប់​ដេក​ស្តូក​នៅ​ក្នុង​ប្រឡាយ ទឹក​។ ​គ្រោះថ្នាក់​ច​រា​រណ៍​​ខាងលើ​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ទី​២៦ ខែសីហា នៅ​តាម​មហាវិថី​ឈ្នះ​ឈ្នះ​ក្នុងភូមិ​ត្រពាំង​ពោធិ៍…

រាជធានី​ភ្នំពេញ ​៖ រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​មួយ​គ្រឿង​បាន​បើក​ជែង​ម៉ូតូ​កង់​​បី​​មួយ​គ្រឿង ហើយ​ក៏​បាន​ទាញ​ចង្កូតមកវិញ ស្រាប់តែ​ជ្រុល​​ធ្លាក់​មហាវិថី​ឈ្នះ​ឈ្នះ បណ្តាល​អោយ​ក្រឡាប់​ដេក​ស្តូក​នៅ​ក្នុង​ប្រឡាយ ទឹក​។

​គ្រោះថ្នាក់​ច​រា​រណ៍​​ខាងលើ​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ទី​២៦ ខែសីហា នៅ​តាម​មហាវិថី​ឈ្នះ​ឈ្នះ​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​គោក​រការ ខណ្ឌ​ព្រែក​ព្នៅ ។

​រថយន្ត​​មួយគ្រឿង​ដែល​ក្រឡាប់​ខាងលើ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ​ជា​ប្រភេទ​រថយន្ត​ឃ្លុប​ដឹក​ទំនិញ ពាក់​ស្លាក​លេខ ភ្នំពេញ​ ៣D-៣៩៩៤​ បើកបរ​ដោយ​បុរស​ម្នាក់​មិន​បាន​ប្រាប់​អោយ​ស្គាល់​ពី​អត្តសញ្ញាណ​ឡើយ ។

​តាម​ប្រភពពី​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​​​មួយ​គ្រឿង​ខាងលើ​បាន​ធ្វើ​ដំណើរ​តាម​មហាវិថី​ឈ្នះ​ឈ្នះ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ​លុះ​​ពេល​មក​ដល់​កន្លែង​កើតហេតុ ក៏​បាន​បើក​ជែង​ម៉ូតូ​កង់​​បី​​ឥណ្ឌា​មួយ​គ្រឿង ហើយ​ទាញ​ចង្កូត​មក​វិញ​ក៏បាន​ជ្រុល​​ធ្លាក់​ផ្លូវ បណ្តាល​អោយ​ក្រឡាប់​ដេក​ស្តូក​នៅ​ក្នុង​ទឹកប្រឡាយ​តែ​ម្តង​។

​តាមប្រភពពី​​អ្នកបើកបរ​រថយន្ត​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​​បាន​បើករថយន្ត​ចេញពី​ផ្លូវជាតិ​លេខ​៤ ក្នុង​សង្កាត់​ចោម​ចៅ​ទី​៣ គោលបំណង​ទៅ​ដឹក​ទំនិញ​រោងចក្រ នៅ​ខេត្តកំពង់ឆ្នាំង លុះ​​នៅ​ពេល​បើក​ជែង​រ៉ឺម៉កកង់បី​ឥណ្ឌា​​ផុត​ហើយ ក៏​ទាញ​ចង្កូត​មក​ស្តាំ​វិញ​ ព្រមទាំង​ទាញ​ចង្កូត​អោយ​ត្រ​ឡប់​វិញ ស្រាប់តែ​គាំងចង្កូតក៏​​ជ្រុល​ធ្លាក់​ទៅ​ក្នុង​ទឹកប្រឡាយ​​ក្រឡាប់តែម្តង​ ។ ​បន្ទាប់​ពី​កើតហេតុ​ ​គាត់​​បាន​លូន​ចេញពី​ក្នុង​រថយន្ត​ទាំងទទឹក​ជោក​ ​តែ​​ពុំ​មាន​រង​របួសអ្វី​​ឡើយ​ ។​

ក្រោយពេលកើតហេតុ ​ដោយសារ​តែ​ពុំ​បង្ក​អោយ​មនុស្ស​​ណាម្នាក់​រង​របួស ទើប​ម្ចាស់​រថយន្ត​ក៏​បាន​ហៅ​រថយន្ត​មក​ស្ទូ​ច​លើកយក​ចេញ​ពីទឹកប្រឡាយ រួច​បញ្ជូន​ទៅ​ជួសជុល​ដោយ​ខ្លួនឯង​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ