ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំគ្នា​គាស់យក​មនុស្ស​​ចេញ​ពី​រថយន្ត​ ក្រោយគ្រោះថ្នាក់លើផ្លូវជាតិលេខ​៤

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​រង​របួសធ្ងន់​​ដោយ​កៀប​ជាប់​ក្នុង​កាប៊ី​ន​រថយន្ត​ ​ត្រូវបាន​សមត្ថកិច្ច និង​ប្រជា​ពលរដ្ឋនាំគ្នាគាស់យកចេញ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​​បាន​រង​របួសស្រាល ខណៈ​ពេល​បើកបរ​រថយន្ត​មួយ​គ្រឿង​ទៅ​បុកជាមួយ​​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ទៀត​ចតនៅតាម​ចិញ្ចើម​ផ្លូវយ៉ាង​ពេញទំហឹង ហើយត្រូវបានគេ​​សង្ស័យថា បុរស​​ដែលរងគ្រោះ​ខាងលើនេះ​​​បើកបរ​​រថយន្តទាំង​ងងុយដេក​ផងដែរ​។ គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​ឈាន​ចូល​ថ្ងៃ​ទី​២៦…

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​រង​របួសធ្ងន់​​ដោយ​កៀប​ជាប់​ក្នុង​កាប៊ី​ន​រថយន្ត​ ​ត្រូវបាន​សមត្ថកិច្ច និង​ប្រជា​ពលរដ្ឋនាំគ្នាគាស់យកចេញ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​​បាន​រង​របួសស្រាល ខណៈ​ពេល​បើកបរ​រថយន្ត​មួយ​គ្រឿង​ទៅ​បុកជាមួយ​​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ទៀត​ចតនៅតាម​ចិញ្ចើម​ផ្លូវយ៉ាង​ពេញទំហឹង ហើយត្រូវបានគេ​​សង្ស័យថា បុរស​​ដែលរងគ្រោះ​ខាងលើនេះ​​​បើកបរ​​រថយន្តទាំង​ងងុយដេក​ផងដែរ​។

គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៩ ​តាម​ប​ណ្តោ​យផ្លូវ​ជា​តិ​លេខ៤​ ខាងលិច​សាលា​ង្កា​ត់​កន្ទោក ខណ្ឌ​កំ​បូល​។

​ភាគី​ខាង​​រថយន្ត​មួយគ្រឿង​ ម៉ាក​​​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​ ភ្នំពេញ​៣E-៦៤៧២ បើកបរ​ដោយ​បុរសម្នាក់មិនស្គាល់​អត្ត​សញ្ញាណ រង​របួសធ្ងន់​ដោយកៀបជាប់​ក្នុង​កាប៊ីន​រថយន្ត (ត្រូវ​បាន​គេសង្ស័យ​ថា បើកបររថយន្ត​ទាំងងងុយដេក) ចំណែក​អ្នក​រួម​ដំណើរជា​ប្រពន្ធ​ដែលរងរបួសស្រាល មិនស្គាល់​អត្ត​សញ្ញាណនោះទេ ។​

ចំណែកភាគី​​​​​​​ខាង​​រថយន្ត​​មួយ​​គ្រឿងទៀត​​ជា​ប្រភេទ​កុងតឺន័រ​ ពាក់​ស្លាក​លេខ ​ភ្នំពេញ ​៣D-៤៣៣៣ អ្នកបើកបរ​មិនស្គាល់​អត្តសញ្ញាណ​ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ​គេ​ឃើញ​​ប្តីប្រពន្ធ​២នាក់​ជិះ​ក្នុង​រថយន្ត​​មួយ​​គ្រឿង​​​ធ្វើ​ដំណើរក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​រថយន្ត​ខាងលើ​នេះ​រ៉េ​ចង្កូត​ទៅ​បុក​​​រថយន្ត​​មួយ​​គ្រឿងទៀត​​ជា​ប្រភេទ​កុងតឺន័រ​ ​ដែល​ឈប់​ចត​នៅ​តាម​ចិញ្ចើម​ផ្លូវ​យ៉ាង​ពេញទំហឹង​ ប​ណ្តោ​ល​អោយ​អ្នកបើកបរ​​ជា​ប្តី​បាន​រង​របួសធ្ងន់​ដោយ​កៀប​ជាប់​ក្នុងកាប៊ីន​​រថយន្ត ចំណែក​ស្ត្រី​ជា​ប្រពន្ធ​​បាន​រង​របួសស្រាល​។

ក្រោយ​កើតហេតុ​ គេ​ឃើញ​មាន​សមត្ថកិច្ច​ និង​​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ជួយ​គាស់​កាប៊ី​ន​រថយន្ត​ ​ដើម្បីទាញ​យកជនរងគ្រោះ​ចេញ និង​​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ទាំង​ពីរ​នាក់​​ប្តីប្រពន្ធ​ផង​ដែរ ​ចំណែក​រថយន្ត​ទាំង​ពី​រ​គ្រឿង ត្រូវបាន​​សមត្ថកិច្ច​ធ្វើការ​វាស់វែងរួច​​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំ​បូល ​រង់​​ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ