ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ធុំក្លិនស្អុយ​ក៏​ទៅអើតមើល​…ផ្អើល​បន្ទប់​ជួល​ ហើយនាងបន្សល់ទុក​សំបុត្រ​១​​ច្បាប់​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ក​ម្មការី​នី​កាត់ដេរ​ម្នាក់បាន​យក​ក្រមា​​ចងកភ្ជាប់​នឹង​ចំរឹង​បង្អួច​បន្ទប់​ជួល​របស់​ខ្លួន បណ្តាល​អោយ​ស្លាប់​បាត់បង់​ជី​វិត​រហូត​ដល់​ហើម​ស្អុយ​​ទើប​ដឹង​ ដោយ​បន្សល់​ទុក​នូវ​សំបុត្រ​មួយ​ច្បាប់ សុំ​ទោស​ម៉ែ និង​បង​ៗ​ ព្រមទាំង​លា​ប្តី​ជាទី​ស្រលាញ់ ។ ​ហេតុការណ៍​​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៦​ព្រឹក​ថ្ងៃ​ទី​២៥​…

រាជធានី​ភ្នំពេញ ​៖ ​ក​ម្មការី​នី​កាត់ដេរ​ម្នាក់បាន​យក​ក្រមា​​ចងកភ្ជាប់​នឹង​ចំរឹង​បង្អួច​បន្ទប់​ជួល​របស់​ខ្លួន បណ្តាល​អោយ​ស្លាប់​បាត់បង់​ជី​វិត​រហូត​ដល់​ហើម​ស្អុយ​​ទើប​ដឹង​ ដោយ​បន្សល់​ទុក​នូវ​សំបុត្រ​មួយ​ច្បាប់ សុំ​ទោស​ម៉ែ និង​បង​ៗ​ ព្រមទាំង​លា​ប្តី​ជាទី​ស្រលាញ់ ។

​ហេតុការណ៍​​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៦​ព្រឹក​ថ្ងៃ​ទី​២៥​ ខែ​សីហា ឆ្នាំ​២០១៩ នៅ​ចំណុច​បន្ទប់​ជួល​លេខ​១២​ជាន់​ទី​២ ភូមិ​ចុង​ថ្នល់​ខាងកើត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

តាម​ប្រភពពីនគរបាល​បាន​ឱ្យ​ដឹងថា ជនរងគ្រោះដែលស្លាប់​ឈ្មោះ​ប៊ុ​ន សុខា ភេទស្រី អាយុ​៣៣​ឆ្នាំ ជាក​ម្មការី​នី​កាត់ដេរ​ ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ​ និង​មានស្រុក​កំណើត​នៅ​ភូមិ​រៀវ ឃុំ​មង់​រៀវ​ ស្រុក​ត្បូងឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ​។

​ទាក់ទិន​នឹង​ករណី​ស្ត្រីម្នាក់​ចងក​សម្លាប់​ខ្លួនខាងលើនេះ​ គេ​ពុំ​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​ឡើយ ​ប៉ុន្តែ​​បើ​តាម​​ប្រភពពី​ក្រុម​គ្រួសារ​បានអោយ​ដឹង​ថា ស្ត្រីរងគ្រោះ​​​ខាងលើ​ក៏​មាន​ជំងឺ​ប្រចាំ​កាយដូចជា​ ក្រពះ ​ពោះវៀន និង​គ្រុនឈាមផងដែរ​ ។

​តាមប្រភពពី​​នគរបាល​​បាន​អោយ​ដឹង​ថា ស្ត្រី​​រងគ្រោះ​​​ខាងលើ​ត្រូវបានគេសង្ស័យ​ថា ​​​បាន​យក​​ក្រមាចង.ក​ភ្ជាប់​ទៅ​នឹង​ចំរឹង​បង្អួចបន្ទប់​ជួល​របស់​ខ្លួន​តាំងពី​ថ្ងៃ​សុក្រ ទី​២៣ សីហា មក​ម្ល៉េះ ​លុះ​​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែសីហា ដែល​ជា​ថ្ងៃអាទិត្យ​ឈប់​សំរាក ហើយ​អ្នក​រស់នៅ​ក្បែរ​ខាង​បាន​ធុំ​​ក្លិនស្អុយ ក៏​​ទៅ​អើត​មើល​ក្នុង​បន្ទប់​នោះ ស្រាប់តែ​​ប្រទះ​​ឃើញស្ត្រីរងគ្រោះ​ចងក​សម្លាប់​ខ្លួន ​ទើប​បង្ក​ការ​​ភ្ញាក់ផ្អើល​ដល់​នគរបាល​ជំនាញ​បានចុះ​​ទៅ​ពិនិត្យ​កន្លែងកើតហេតុ​ ហើយ​រក​ឃើញ​សំបុត្រ​មួយ​ច្បាប់​ដែល​មាន​ខ្លឹមសារ​ថា ​«​អោយ​ខ្ញុំ​សុំ​ទោស​ម៉ែ សុំ​ទោស​បង​ៗ​ អគុណ​សំរាប់​​ក្តី​ស្រលាញ់​អ្នក​ទាំងអស់​គ្នា កូនស្រី​ម្នាក់​នេះ​មិនល្អ​ទេ​»​។

តាមប្រភពដដែលបាន​បន្ត​ថា ​​ខ្លឹមសារនៅក្នុង​សំបុត្រ​នោះ​ក៍បាន​អោយ​ដឹង​ទៀត​ថា​ «​អោយ​អូន​សុំ​ទោស​បង​ជា​ប្តី ណាស់​តែ​អូន​ទេ​ដែរ​មិនល្អ​អោយ​អូន​សុំ​ទោស បើ​មាន​ជាតិ​ក្រោយ​ពិត អូន​សង​បង​វិញ​»​។​

ទោះបីជា​យ៉ាងណា ខ្លឹមសារ​នៅ​ក្នុង​សំបុត្រ​​នោះ​មិន​បាន​​ប​​ញ្ជា​ក់​អោយ​បាន​ច្បាស់​ពី​មូលហេតុ ដែល​ធ្វើ​អោយ​​ស្ត្រីរងគ្រោះ​​គិត​ខ្លី​បែប​នេះ​ឡើយ​។

នៅ​ព្រឹកថ្ងៃកើតហេតុ​​នោះដែរ​ នគរបាល​ជំនាញ​ព្រមទាំង​គ្រូពេទ្យ​ និង​តុលាការ​ក៏​បាន​អោយ​ដឹង​ថា ​ស្ត្រី​ខាងលើ​​នេះ​​បាន​ចងក​ធ្វើ​អត្តឃាត​ដោយ​ខ្លួនឯង​ ។ បន្ទាប់ពីពិនិត្យ​រួច សព​ស្ត្រីរងគ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​និង​ប្តី​ដឹកយក​​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ