ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាល់​កៅឆាយ​រដូវ​កាល​ថ្មី​របស់ Ronaldo ជា​បាល់​អក​សឺ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Sport Bible បានឱ្យ​ដឹង​ថា គ្រាប់​បាល់​ដំបូង​របស់​កីឡាករ​ជើង​ខ្លាំង Cristiano Ronaldo ត្រូវ​បាន​អាជ្ញាកណ្តាល​សម្រេច​ថា ជា​គ្រាប់​បាល់​អក​សឺ (Offside)…

តាម​ប្រភព​ព័ត៌មាន Sport Bible បានឱ្យ​ដឹង​ថា គ្រាប់​បាល់​ដំបូង​របស់​កីឡាករ​ជើង​ខ្លាំង Cristiano Ronaldo ត្រូវ​បាន​អាជ្ញាកណ្តាល​សម្រេច​ថា ជា​គ្រាប់​បាល់​អក​សឺ (Offside) ក្រោយ​ពី​ពិនិត្យ​តាម​រយៈ​កាមេរ៉ា ។

ការ​ប្រកួត​រវាង​ក្លិប​សេះបង្កង់ Juventus និង​ក្លិប Parma បាន​ចេញ​ជា​លទ្ធផល​មក 1-0 ដែល​ជា​ខាង​សេះបង្កង់​ជា​អ្នក​ឈ្នះ​។ កា​ពី​ទែន​ក្រុម Giorgio Chiellini របស់ Juventus បាន​ស៊ុត​មួយ​គ្រាប់​ជូន​ក្រុម​ក្នុង​នាទី​ទី​២១​។

នៅ​នាទី​ទី​៣៣ Ronaldo បាន​ស៊ុត​មួយ​គ្រាប់​ទៀត ក្រោយ​ពី​ទទួល​បាល់​ពី Luigi Sepe ហើយ​គិត​ថា​ខ្លួន​បាន​កៅឆាយ​គ្រាប់​បាល់​ប្រចាំ​រដូវ​កាល​ហើយ ។ តែ​ក្រោយមក​អាជ្ញាកណ្តាល​បាន​ប្រកាស​ថា វា​ជា​គ្រាប់​បាល់​មិន​យក​ជា​ការ ក្រោយ​ពី​ពិនិត្យ​ឱ្យ​ច្បាស់​តាម​រយៈ​កាមេរ៉ា VAR​។
អតីត​កីឡាករ​ក្លិប​បិសាច​ក្រហម Manchester United និង​ក្លិប​អធិរាជ​ស Real Madrid សង្ឃឹមថា​អាច​នឹង​សាង​មុខមាត់​ល្បី​នៅ​រដូវ​កាល​ថ្មី​នេះ​បន្ត​ទៀត ។ គេ​បាន​ឡើង​ប្រកួត កាលពី​រដូវ​កាល​មុន​ចំនួន​៤៣​ដង និង​រក​គ្រាប់​បាល់​ជូន​ក្លិប​បាន​២៨​គ្រាប់ ។

កីឡាករ​អាយុ​៣៤​ឆ្នាំ​រូប​នេះ បាន​ជួយ​ក្លិប​ឱ្យ​ឈ្នះ​បាន​ពាន Serie A និង Italian Super Cup កាលពី​រដូវ​កាល​មុន​។ តែ​ក្រោយមក គេ​ក៏​បាន​បង្ហើប​ថា អាច​នឹង​ចូល​និវត្តន៍​នៅ​ឆ្នាំ​ក្រោយ​។ គេ​បាន​ប្រាប់​ថា ការ​មក​លេង​នៅ Juventus មិនមែន​ដោយសារ​លុយ​ទេ ព្រោះ​គេ​ក៏​អាច​រស់​ដោយ​មិនបាច់​ពឹង​លើ​បាល់ទាត់​បាន​ដែរ​។ គេ​ថា គេ​គ្រាន់តែ​ចង់​នៅ​ក្លិប​ដែល​ល្បី​តែ​ប៉ុណ្ណោះ​៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ