ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ល្បី​ៗ​ត្រៀម​សម្តែង​ឲ្យ​កក្រើក​ដើម្បី​ពលករ​នៅ​កូរ៉េ

4 ឆ្នាំ មុន

ការ​ប្រគំ​តន្ត្រី Live Band ដ៏​អស្ចារ្យ ដោយ​សិល្បៈករ​ល្បី​ៗ​មាន​ទាំង​លោក​ព្រាប​សុវត្ថិ​ផង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៣ ខែកញ្ញា​ខាង​មុខ​នេះ នៅ​បរទេស​កូរ៉េ​ខាងត្បូង ដើម្បី​ផ្តល់​ភាព​សប្បាយ​រីករាយ​ដល់​កម្មករ​កម្ពុជា​ដែល​ធ្វើការ​នៅ​ទីនោះ ។ អ្វី​ដែល​កាន់តែ​ពិសេស…

ការ​ប្រគំ​តន្ត្រី Live Band ដ៏​អស្ចារ្យ ដោយ​សិល្បៈករ​ល្បី​ៗ​មាន​ទាំង​លោក​ព្រាប​សុវត្ថិ​ផង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៣ ខែកញ្ញា​ខាង​មុខ​នេះ នៅ​បរទេស​កូរ៉េ​ខាងត្បូង ដើម្បី​ផ្តល់​ភាព​សប្បាយ​រីករាយ​ដល់​កម្មករ​កម្ពុជា​ដែល​ធ្វើការ​នៅ​ទីនោះ ។ អ្វី​ដែល​កាន់តែ​ពិសេស គឺ​ការ​ប្រគំ​តន្ត្រី​លើក​នេះ Live Band ដោយ​ក្រុម​ចចក​សមុទ្រ ដែល​ជា​ក្រុម​ល្បីល្បាញ​នៅ​កម្ពុជា ។

លោក ឡេ​ង ណា​វ៉ា​ត្រា បាន​ប្រកាស​ជា​សាធារណៈ​ថា ដើម្បី​ឲ្យ​ការ​ប្រគំ​តន្ត្រី​នៅ​ក្នុង​ប្រទេស​កូរ៉េ ទទួល​បានការ​ចាប់អារម្មណ៍​ជាង​មុន លោក​សម្រេច​អញ្ជើញ​ក្រុម​ចចក​សមុទ្រ​យក​ទៅ​កាន់​ឧបករណ៍​តន្ត្រី​ដោយ​ផ្ទាល់ ដោយ​មិន​តម្រូវ​ឲ្យ​សិល្បករ​បកស្រាយ​ចម្រៀង​ដោយ​ការ​ចាក់​សាច់ភ្លេង​ទៀត​ទេ ។ លោក​ថា ការ​ប្រគំ​តន្ត្រី Live Band និង​ចាក់​ភ្លេង​មាន​ភាព​រស់​រវើក​មិន​ដូច​គ្នា​ទេ ដោយ​ការ​ប្រគំ​តន្ត្រី​មាន​ភ្លេង​នឹង​ជួយ​ឲ្យ​ការ​សម្ដែង​របស់​ក្រុម​សិល្បករ និង​ពិធីករ​មាន​ភាព​រលូន និង​ទាក់ទាញ​ជាង ។

ការ​ប្រគំ​តន្ត្រី​ដែល​ក្រុមហ៊ុន​របស់​លោក​នឹង Live Band នេះ​រៀបចំ​ឡើង នៅ​ក្រុង​អាន់​សាន់ នៅ​ថ្ងៃ​ទី​១៣ ខែកញ្ញា ដោយ​ការ​ប្រគំ​តន្ត្រី​លើក​នេះ គឺ​លោក​នឹង​ធ្វើ​ឲ្យ​កក្រើក​តែ​ម្ដង ។ តារា ល្បី​ៗ​ដែល​លោក​យក​ទៅ​នៅ​ក្នុងឆ្នាំនេះ រួម​មាន​លោក ព្រាប សុវត្ថិ កូនប្រុស​ទាំង​៣​របស់​លោក​ព្រាប សុវត្ថិ លោក ប៉ែន ចំ​រ៉ុ​ង លោក​ខេ​ម កញ្ញា អ៊ី​វ៉ា និង​គូ​ម៉ា និង​តារា​ល្បី​ៗ​ជា​ច្រើន​ផ្សេង​ទៀត ។

ការ​ប្រគំ​លោក​ថា សម្ដែង​តែ​មួយ​ពេល​ប៉ុណ្ណោះ ដោយ​លោក​ប្រកាស​ថា បងប្អូន​ពលករ​ខ្មែរ​នៅ​ក្នុង​ប្រទេស​កូរ៉េ​នឹង​កាន់តែ​សប្បាយ​រីករាយ​ជាមួយនឹង​ការ​ប្រគំ​តន្ត្រី Live Band ដោយ​ផ្ទាល់ ហើយ​លេង​ដោយ​ក្រុម​ចចក​សមុទ្រ​ដ៏​ល្បីល្បាញ​ទៀត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ