ប្រធានាធិបតី Trump បានទៅដល់ប្រទេសបារាំងនៅព្រឹកថ្ងៃសៅរ៍ សម្រាប់ការចាប់ផ្តើមនៃកិច្ចប្រជុំកំពូល G-7 ។ លោក Trump ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ នៅពេលលោកជួបជាមួយមេដឹកនាំកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និង ចក្រភពអង់គ្លេស។
ប្រទេសចិនមិនមែនជាផ្នែកនៃ G-7 នោះទេ ប៉ុន្តែគេរំពឹងថា នឹងគ្របដណ្តប់ការសន្ទនានៅឆ្នាំនេះ បន្ទាប់ពីប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទាំងពីរនៅលើពិភពលោក បានបង្កើនសង្គ្រាមពាណិជ្ជកម្មរបស់ពួកគេយ៉ាងខ្លាំងកាលពីថ្ងៃសុក្រ។
លោក Trump បាននិយាយមុនពេលលោកចាកចេញទៅកាន់ប្រទេសបារាំងថា៖ “ខ្ញុំគិតថាពន្ធគយរបស់យើងគឺល្អសម្រាប់យើង។ យើងកំពុងទទួលបានលុយរាប់ពាន់លានដុល្លារ។”
ប្រទេសចិនកាលពីថ្ងៃសុក្រ បានបង្ហាញពន្ធសងសឹកលើទំនិញរបស់សហរដ្ឋអាមេរិក ដែលមានតំលៃប្រហែល ៧៥ ពាន់លានដុល្លារ។ លោក Trump បានឆ្លើយតបដោយប្រកាសថាលោកនឹងដំឡើងពន្ធដែលមានស្រាប់។ នៅព្រឹកថ្ងៃដដែល លោកបានបញ្ជាឱ្យក្រុមហ៊ុនអាមេរិកស្វែងរកជម្រើសក្នុងការផលិតទំនិញនៅក្នុងប្រទេសចិន ដោយជម្រុញឱ្យមានការផ្លាស់ប្តូរផលិតកម្មទៅកាន់សហរដ្ឋអាមេរិក។
សហព័ន្ធលក់រាយជាតិបានចេញសេចក្តីថ្លែងការណ៍មួយ ដោយនិយាយថា៖ «វាមិនសមហេតុសមផលទេ សម្រាប់អ្នកលក់រាយអាមេរិក ក្នុងការផ្លាស់ប្តូរចេញពីប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី ២ នៅលើពិភពលោក ដោយសារតែ ៩៥%នៃអ្នកប្រើប្រាស់ពិភពលោករស់នៅក្រៅសហរដ្ឋអាមេរិក។»
លោក Trump បានព្យាយាមម្តងហើយម្តងទៀត ដើម្បីបង្វែរការស្តីបន្ទោសចំពោះភាពច្របូកច្របល់សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ចំពោះលោក Jerome Powell ប្រធានសហព័ន្ធបម្រុង។ លោកប្រធានាធិបតីបាននិយាយថា៖ «ទេ! ខ្ញុំមិនសប្បាយចិត្តជាមួយ Jay Powell ទេ។ ខ្ញុំមិនគិតថាគាត់ធ្វើបានល្អទាល់តែសោះ។ ខ្ញុំមិនគិតថាគាត់ជាអ្នកពូកែដើរលើក្តារអុកទេ។
លោក Trump បានទទួលទានអាហារថ្ងៃត្រង់ជាមួយប្រធានាធិបតីបារាំង Emmanuel Macron កាលពីថ្ងៃសៅរ៍។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Trump បានលើកឡើងពី «នាក់ទំនងពិសេស» រវាងសហរដ្ឋអាមេរិកនិងបារាំង។ លោក Trump បានមានប្រសាសន៍ថា៖ «យើងនឹងសម្រេចបានច្រើននៅចុងសប្តាហ៍នេះហើយខ្ញុំទន្ទឹងរង់ចាំវា៕» កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ