ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! លោកតា​វ័យ​៨១​ឆ្នាំ​ម្នាក់​ស្លា.ប់​ភ្លាម​ៗ​នៅ​លើ​ផ្លូវជាតិ​លេខ​៦

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​ប​ឋ​ឋ​ម​បាន​ឲ្យ​ដឹង​ថា លោកតា​វ័យ​៨១​ឆ្នាំ​ម្នាក់​ត្រូវ​បាន​រថយន្ត​បុក​ស្លាប់​ភ្លាម​ៗ ខណៈ​ពេល​បើក​ម៉ូតូ​ឆ្លងផ្លូវ ។ ហេតុការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​៤​និង​០៥​នាទី​ល្ងាច ថ្ងៃ​ទី​២៤ ខែសីហា​នេះ…

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​ប​ឋ​ឋ​ម​បាន​ឲ្យ​ដឹង​ថា លោកតា​វ័យ​៨១​ឆ្នាំ​ម្នាក់​ត្រូវ​បាន​រថយន្ត​បុក​ស្លាប់​ភ្លាម​ៗ ខណៈ​ពេល​បើក​ម៉ូតូ​ឆ្លងផ្លូវ ។ ហេតុការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​៤​និង​០៥​នាទី​ល្ងាច ថ្ងៃ​ទី​២៤ ខែសីហា​នេះ លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ក្នុង​ទីប្រជុំជន ត្រង់​ចំណុច​ចន្លោះ​បង្គោល​លេខ​០៣០១-០៣០២ ស្ថិត​ក្នុងភូមិ​ភ្នំ​ជញ្ជាំង ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍​ឯកមាស ប្ញ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ មិន សា​វី ភេទ​ប្រុស អាយុ​៨១​ឆ្នាំ នៅ​ភូមិ​ជប់ ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​(​គ្មាន​ពាក់មួក​សុវត្ថិភាព​) បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេរី​ចាស់ ធុន​សេ​១០០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ប​.​មាន​ជ័យ 1G.6751 ។ ចំណែក​រថយន្ត​ដែល​បុក​ម៉ាក​ហា​យ​ឡិន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2W-0241 អ្នកបើកបរ​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ (​រត់គេច​ខ្លួន​បាត់​)​។

លោក​អធិការ​បាន​បញ្ជាក់​ទៀត​ថា តាម​ការ​ឲ្យ​ដឹង​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​បើកបរ​ម៉ូតូ​តាម​ផ្លូវលំ​ក្នុង​ទិស​ខាងជើង​ទៅ​ត្បូង​ពេល​មក​ដល់​កន្លែង​កើតហេតុ​បាន​ឆ្លងផ្លូវ​ជាតិ​លេខ​៦ ស្រប​ពេល​នោះ​មាន​រថយន្ត​ម៉ាក​ហា​យ​ឡិន​ឌ័​រ​១​គ្រឿង​បាន​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​បុក​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ដួល​ខ្ទាត​បោក​ក្បាល​ទៅ​នឹង​ថ្នល់​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។

ចំពោះ​រថយន្ត និង​ម៉ូតូ​ខូចខាត​ស្រាល សព​ជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ចរាចរណ៍​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​ក្រោយ​ពី​ធ្វើការ​វាស់វែង​រួច ចំណែក​វត្ថុ​តាង​រថយន្ត និង​ម៉ូតូ​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ