ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ទីតាំងអគារឆេះ នៅមិនទាន់​កំណត់​ច្បាស់​​ពី​អត្ត​សញ្ញាណ…!?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទោះបីជាយ៉ាងណា ចំពោះ​ម្ចាស់​ទីតាំងអគារផលិតពូក-ខ្នើយ ដែលត្រូវបាន​ភ្លើង​​ឆេះ​ឡើង​សន្ធឹកនេះ ​​គេនៅ​ពុំទាន់​កំណត់​ដឹងពី​​​អត្តសញ្ញាណច្បាស់ ហើយក៏មិនមានប្រភពណាមួយអាចបង្ហាញ​និងបញ្ជាក់បាននៅ​ឡើយដែរ ។​ ប៉ុន្តែ​​ស្ថិតទីតាំង​​កើតហេតុដែលឆេះ​នោះ ​បានកត់សម្គាល់​ឃើញស្ត្រី​២នាក់…

រាជធានី​ភ្នំពេញ ៖ ទោះបីជាយ៉ាងណា ចំពោះ​ម្ចាស់​ទីតាំងអគារផលិតពូក-ខ្នើយ ដែលត្រូវបាន​ភ្លើង​​ឆេះ​ឡើង​សន្ធឹកនេះ ​​គេនៅ​ពុំទាន់​កំណត់​ដឹងពី​​​អត្តសញ្ញាណច្បាស់ ហើយក៏មិនមានប្រភពណាមួយអាចបង្ហាញ​និងបញ្ជាក់បាននៅ​ឡើយដែរ ។​ ប៉ុន្តែ​​ស្ថិតទីតាំង​​កើតហេតុដែលឆេះ​នោះ ​បានកត់សម្គាល់​ឃើញស្ត្រី​២នាក់ ដើរ​​ឆ្លេឆ្លា​ស្រែក​​​យំ​​​យ៉ាង​​ខ្លាំង ​សុំឱ្យ​មាន​ការ​​​ជួយសង្គ្រោះគាត់​ផង​ ។ កោះសន្តិភាព ​នៅមិនទាន់អាចសុំការ​បញ្ជាក់ពីស្ត្រីនោះ​បានទេ ។ គួររំរឹលកថា៖ លោកឧត្តមសេនីយ៍គន់ គីម៖ អគារនេះ​ នឹង​​ត្រូវ​តែ​​វាយ​​កម្ទេច​ទាំង​​ស្រុង

ទាក់ទិន​ករណី​ឆេះ​អគារ​នៅ​ក្នុងភូមិ​ចម្រើន​ផល​១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ខាងលើ បើ​យោង​ប្រភព​​ពី​កម្មករ​រោងចក្រ​បានឱ្យ​កោះសន្តិភាព​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ពួក​គេ​បានឮ​សូរ​សំឡេង​ផ្ទុះ​​ចេញ​ពី​កាប៊ី​ន​ភ្លើង​នៃ​រោងចក្រ ។

លុះ​មិន​បាន​ប៉ុន្មាន​នាទី​ផង ក៏​មានការ​ឆ្លង​ចរន្ត​ភ្លើង រួច​បង្ក​ជា​អណ្តាត​ភ្លើង​ឆេះ​ខ្សែភ្លើង​យ៉ាង​ខ្លាំង ហើយ​រាល​ដាល​ដល់​សម្ភារ​ដែល​មាននៅ​ក្នុង​រោងចក្រ ក៏​ឆេះ​ក្លាយជា​អគ្គិភ័យ​ខ្លាំង​ឡើង​ៗ​តែ​ម្តង បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​ក្រុម​កម្មករ កម្ម​ការ​នី​ រត់​ជាន់​ជើង​គ្នា​ប្រសាច ហើយ​រាយការណ៍​ជូន​​ដល់​អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​ចុះ​អន្តរា​គមន៍។

ក្រោយ​កើតហេតុ​បាន​បន្តិច​ កម្លាំង​អាជ្ញាធរ​ចម្រុះ ​មាន​នគរបាល កម្លាំង​អាវុធហត្ថ ប្រជា​ការពារ រួម​ជា​មួយ​រថយន្ត​ពន្លត់​អគ្គិភ័យ​ប្រមាណ​ជាង​៤០​គ្រឿង បាន​ធ្វើ​អន្តរាគមន៍​ទៅ​ដល់ទី​តាំង​កើតហេតុ​ជា​បន្តបន្ទាប់ ដើម្បី​បាញ់​ទឹក​ទប់ស្កាត់​អណ្តាតភ្លើង ។

ក្រោយ​ការ​ខិតខំ​អន្តរាគមន៍​ជាង​១​ម៉ោង​រួច​មក អណ្តាតភ្លើង​បាន​ថយកម្លាំង​ទៅ​វិញ​៥០​ភាគរយ តែ​មិន​បាន​ប៉ុន្មាន​ផង​ ស្រាប់តែ​អណ្តាតភ្លើងឆាបឆេះ​ជា​ថ្មី​រីក​រាលដាល​ចូល​ទៅ​អគារ​កម្ពស់​៦​ជាន់​របស់​រោងចក្រ ដែល​ជា​កន្លែង​ស្តុក​រាល់​ទំនិញ ​និង​ផលិតផល​ស​ម្រ​ច​មាន​ពូក​ និង​ភួយ បង្ក​ជា​អណ្តាតភ្លើង​ឆេះ​យ៉ាង​ខ្លាំង​លាយឡំ​ជាមួយ​ផ្សែង​ខ្មួលខ្មាញ់​ហុយ​ឡើង​លើ​អាកាស​ខ្មៅ យ៉ាង​សន្ធាប់​តែ​ម្តង ព្រោះ​សុទ្ធតែ​ផលិតផល​ពី​ជាតិ​កៅស៊ូ​ងាយ​ឆេះ ។ (សម្រួល​ដោយ​៖​ ស្រីណា)

ព័ត៌មានបន្ថែម​ កោះសន្តិភាព​នឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ