ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈើ​គ្រញូង​លោត​ឆត្រ​១០​កំណាត់​ត្រូវ​បាន​មន្ដ្រី​រដ្ឋបាល​ព្រៃឈើ​ក្រចេះ​បង្ក្រាប

13 ឆ្នាំ មុន

ខេត្ដក្រចេះ ៖ ឈើ​ប្រណីត​ប្រភេទ គ្រញូង​ចំនួន​១០​កំណាត់​ធំ​ៗ ដែល​គេ​លួចដឹក​តាម​រថយន្ដ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ រដ្ឋបាល​ព្រៃឈើ​ធ្វើការ​បង្ក្រាប​ព្រមទាំង​ឃាត់ខ្លួន​មនុស្ស​ចំនួន​៤​នាក់​ ផង​ដែរ ​។ មន្ដ្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បានឱ្យ​ដឹង​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​២៨ ឧសភា កំលាំង​ជំនាញ បាន​ធ្វើការ​ឃាត់​ស្ទាក់​ចាប់​បាន​រថយន្ដ​ដឹកឈើ​គ្រញូង​លោត​ឆត្រ​មួយ​គ្រឿង នៅ​លើ​កំណាត់ ផ្លូវជាតិ​លេខ​៧​ត្រង់​ចំណុច​ភូមិ​ចា​ហប ឃុំក្បាលដំរី ស្រុក​សំបូរ ខណៈ​ឈើ

ខេត្ដក្រចេះ ៖ ឈើ​ប្រណីត​ប្រភេទ គ្រញូង​ចំនួន​១០​កំណាត់​ធំ​ៗ ដែល​គេ​លួចដឹក​តាម​រថយន្ដ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ រដ្ឋបាល​ព្រៃឈើ​ធ្វើការ​បង្ក្រាប​ព្រមទាំង​ឃាត់ខ្លួន​មនុស្ស​ចំនួន​៤​នាក់​ផង​ដែរ ​។ មន្ដ្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បានឱ្យ​ដឹង​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​២៨ ឧសភា កំលាំង​ជំនាញ បាន​ធ្វើការ​ឃាត់​ស្ទាក់​ចាប់​បាន​រថយន្ដ​ដឹកឈើ​គ្រញូង​លោត​ឆត្រ​មួយ​គ្រឿង នៅ​លើ​កំណាត់ ផ្លូវជាតិ​លេខ​៧​ត្រង់​ចំណុច​ភូមិ​ចា​ហប ឃុំក្បាលដំរី ស្រុក​សំបូរ ខណៈ​ឈើ​ខុសច្បាប់ ទាំងនេះ​ត្រូវ​ជន​៤​នាក់​ដឹក​ចេញពី​ខេត្ដ​ស្ទឹងត្រែង​បំរុង​យក​ទៅ​លក់​បន្ដ​នៅ​ព្រំដែនប្រទេស​យួន ។

លោក​ព្រាប សុ​ទ្ឋា​រ៉ា នាយ​ផ្នែក​រដ្ឋបាលព្រៃឈើ​ក្រចេះ​បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៩ ឧសភា​ថា អនុវត្ដ​តាម​អនុសាសន៍​របស់ប្រមុខ​រាជរដ្ឋាភិបាល និង​បទបញ្ជា​ពី​ថ្នាក់លើកន្លង​មក​មន្ដ្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បាន​ចុះអនុវត្ដ​និង​បង្ក្រាប​នូវ​បទល្មើស​ព្រៃឈើ និងការ​ដឹក​លាក់​ទុក​ឈើ​ខុសច្បាប់​បានជា​បន្ដបន្ទាប់ ។ ដោយឡែក​នៅ​ក្នុង​ការ​ឃាត់​រថយន្ដ​ដឹកឈើ​ប្រណីត​ខុសច្បាប់​ខាងលើ​នេះ គឺ​សមត្ថកិច្ច​ធ្វើការ​ដកហូត​បាន​ឈើ​ប្រណីត ប្រភេទ​គ្រញូង​ចំនួន​១០​កំណាត់ និង​ដកហូតរថយន្ដ​១​គ្រឿង​ម៉ាក​កាម​រី​ស៊េរី​ឆ្នាំ​១៩៩១ ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ញ​២៧១២ ភព​២  ព្រមទាំង​ឃាត់ខ្លួន​មនុស្ស​ចំនួន​៤​នាក់ ដែល​កំពុង​ជិះ​ក្នុង​រថយន្ដ​នោះ ។

មនុស្សទាំង​៤​នាក់​នោះ​មាន​១-​ឈ្មោះ​វើ​យ ត្រោ អាយុ​២២​ឆ្នាំ ជា​អ្នកបើកបរមាន​ទីលំនៅ​ភូមិ ឫស្សី​ចារ ឃុំ​ថ្ម​គ្រែ ស្រុក​ចិត្រ​បុរី ២-​ឈ្មោះ​ឆុំ អា​វី អាយុ​២៥​ឆ្នាំ ៣-​ឈ្មោះ​ឆាន រ៉ា​វុ​ធ អាយុ ២១​ឆ្នាំ និង​៤-​ឈ្មោះ​ឆាន ប្រុស​ទូច អាយុ ១៧​ឆ្នាំ ទាំង​បី​នាក់​នេះ​មាន​ទីលំនៅ​ភូមិ ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ។ នៅ​ក្នុង​រថយន្ដ​ដឹកឈើ​របស់​ជន​ទាំង​៤នាក់​ខាងលើ គឺ​សុទ្ធតែ​ដាក់​ខោអាវ​ប៉ា​រ៉ា​នៅ នឹង​កៅអីអង្គុយ ព្រមទាំង​មាន​សំភារ​យោធា ដូច​ជា​មួក ខោអាវ និង​អង្រឹង​មួយ​ចំនួន​ទៀត ហើយ​ត្រូវ​បាន​មន្ដ្រី​ជំនាញ​ដកហូត​ទាំងអស់ ។ ជន​ទាំង​៤​នាក់ ត្រូវ​បាន​មន្ដ្រី​ជំនាញ ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ​កសាង​សំណុំរឿង​រួម​ទាំង​វត្ថុ​តាង​បញ្ជូន​ទៅ​កាន់​សាលាដំបូងខេត្ដ ។