ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ការពារ​រារាំង​បញ្ចៀស​អន្តរាយ​ដល់​អាយុជីវិត

4 ឆ្នាំ មុន

នៅ​ក្នុង​គម្ពីរ​ធម្មបទ​មាន​និយាយ​អំពី​ឧបាយ​ជា​គ្រឿង​ការពារ​មិន​ឱ្យ​យមបាល​មក​យក​ជីវិត​ដោយ​ព្រះ​បរម​សាស្តា​ទ្រង់​សម្តែង​យ៉ាងនេះ​ថា កាលនោះ​មាន​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ​អាយុវឌ្ឍន​កុមារ ក្មេង​នេះ​ហើយ​ដែល​ព្រាហ្ម​ណ៍​ម្នាក់​បាន​ទស្សន៍​ទាយ​ទុក​ថា នៅ​សល់​តែ​៧​ថ្ងៃ​ទៀត កុមារ​នេះ​នឹង​ត្រូវ​ស្លាប់​ហើយ ។ មាតាបិតា​នៃ​កុមារ​កាលបើ​បានឮ​យ៉ាងនេះ​ហើយ​ក៏​មាន​សេចក្តី​តក់ស្លុត​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ហើយ​បាន​ដើរ​សួរ​រក​នូវ​ហេតុ​ដែល​ជា​គ្រឿង​ការពារ​មរណភ័យ​នោះ គឺ​ការ​ការពារ​មិន​ឱ្យ​កូន​ស្លាប់ ។…

នៅ​ក្នុង​គម្ពីរ​ធម្មបទ​មាន​និយាយ​អំពី​ឧបាយ​ជា​គ្រឿង​ការពារ​មិន​ឱ្យ​យមបាល​មក​យក​ជីវិត​ដោយ​ព្រះ​បរម​សាស្តា​ទ្រង់​សម្តែង​យ៉ាងនេះ​ថា កាលនោះ​មាន​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ​អាយុវឌ្ឍន​កុមារ ក្មេង​នេះ​ហើយ​ដែល​ព្រាហ្ម​ណ៍​ម្នាក់​បាន​ទស្សន៍​ទាយ​ទុក​ថា នៅ​សល់​តែ​៧​ថ្ងៃ​ទៀត កុមារ​នេះ​នឹង​ត្រូវ​ស្លាប់​ហើយ ។ មាតាបិតា​នៃ​កុមារ​កាលបើ​បានឮ​យ៉ាងនេះ​ហើយ​ក៏​មាន​សេចក្តី​តក់ស្លុត​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ហើយ​បាន​ដើរ​សួរ​រក​នូវ​ហេតុ​ដែល​ជា​គ្រឿង​ការពារ​មរណភ័យ​នោះ គឺ​ការ​ការពារ​មិន​ឱ្យ​កូន​ស្លាប់ ។

ព្រាហ្មណ៍​ក៏​គាត់​មិន​បានដឹង​ច្បាស់​អំពី​ហេតុ​នោះ​ដែរ ហើយ​បាន​ប្រាប់​ឱ្យ​ម្តាយ​ឪពុក​ទៅ​ទូល​សួរ​ដល់​ព្រះ​សាស្តា​។ មាតាបិតា​បាន​នាំ​កូន​នោះ​ទៅ​ក្រាបថ្វាយបង្គំ​ព្រះ​សាស្តា ព្រះ​សាស្តា ទ្រង់​បាន​ព្យាករ​ដូច​ព្រាហ្មណ៍​ដែរ ហើយ​ត្រាស់​សម្តែង​នូវ​ហេតុ​ជា​គ្រឿង​ការពារ​មរណភ័យ​នោះ ដោយ​ត្រាស់​ឱ្យ​និមន្ត​ព្រះសង្ឃ​មក​ចម្រើន​ព្រះ​បរិត្ត​មិន​ឱ្យ​ឈប់​ក្នុង​រវាង​៧​ថ្ងៃ គឺ​រហូត​ដល់​៧​ថ្ងៃ នៅ​ក្នុង​ថ្ងៃ​ទី​៧ ព្រះ​សាស្តា​ទ្រង់​បាន​និមន្ត​ទៅ​ដោយ​ព្រះ​អង្គ​ឯង ។

គ្រានោះ​ពួក​យមបាល​ដែល​មាន​បំណង​មក​យក​ជីវិត​របស់​កុមារ​នោះ គ្រាន់តែ​ឃើញ​ព្រះ​សាស្តា​ភ្លាម​ក៏​ភ័យ​ខ្លាច​នូវ​អានុភាព​របស់​ព្រះ​អង្គ អានុភាព​នៃ​ព្រះ​បរិត្ត​ផង ហើយ​បានរ​ត់បា​ត់ទៅ​មួយ​រំពេច​នោះ​ឯង​។ លុះ​ថ្ងៃ​ទី​៧​បាន​កន្លង​ផុត​ទៅ​ហើយ ថ្ងៃ​ទី​៨​ក៏​បាន​ចូល​មក​ដល់ ហើយ​បាន​ហួសកំណត់​នឹង​ផ្តាច់​នូវ​អាយុជីវិត​របស់​កុមារ​នៅ​ថ្ងៃ​ទី​៨​នេះឯង ។

កុមារ​នោះ​បាន​រួច​ផុត​ពី​សេចក្តីស្លាប់ ហើយ​បាន​ដល់​នូវ​សិរី​សួស្តី​មាន​អាយុ​រស់រាន​ឡើង រហូត​ដល់​ទៅ​១២០​ឆ្នាំ បាន​នាម​ថា អាយុវឌ្ឍន​កុមារ​ប្រាកដ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ