រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា យុវជនម្នាក់ដែលក្រុមគ្រួសារអះអាង មានវិបត្តិស្នេហាបានសម្រេចចិត្តបញ្ចប់ជីវីតដោយចង.កសម្លាប់ខ្លួន នៅលើដំបូលផ្ទះជាន់ទី៣ តែមិនបានសម្រេចក៏បានហូតខ្សែធ្លាក់មកក្រោមទាក់ខ្សែភ្លើងបានរងរបួសធ្ងន់ ។ ហេតុការណ៍ នេះបង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ៦ព្រឹកថ្ងៃទី២៣ ខែសីហានេះ នៅចំណុចផ្ទះជួលក្នុងភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សេចក្តីរាយការណ៍បានបន្តថា យុវជនដែលគិតខ្លីឈ្មោះ ធី ចាន់តាក់ អាយុ២៧ឆ្នាំ មុខរបរសន្តិសុខឯកជន ស្នាក់នៅបន្ទប់ជួលជាន់ទី៣ កន្លែងកើតហេតុខាងលើ និងមានស្រុកកំណើតភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ។ តាមព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុស្រាប់តែអ្នកជិតខាងឮសំឡេងធ្លាក់នៅផ្នែកខាងក្រោយផ្ទះក៏បាននាំគ្នាទៅមើលឃើញបុរសមានវិបត្តិរូបនោះបានធ្លាក់ពីជាន់លើមក និងបានទាក់ខ្សែភ្លើង ។ ក្រោយមកទើបដឹងថា បុរសរូបនោះចង.កសម្លាប់ខ្លួន ។
តាមព័ត៌មានអោយដឹងទៀតថា យុវជនរូបនោះបានចង.កសម្លាប់ខ្លួននឹងដែកស្មាហាលខោអាវ ភ្ជាប់ទៅនឹងដែកពិដានដំបូលជាន់ទី៣ ហើយក៏របូតដែលធ្លាក់មកក្រោយទាក់នឹងខ្សែភ្លើងដាច់រប៉ាត់រប៉ាយ បណ្តាលអោយរងរបួសធ្ងន់ ។ តាមក្រុមគ្រួសារបានអោយដឹងថា ទាក់ទិនការចង.កសម្លាប់ខ្លួនដោយសារតែយុវជនរូបនោះមានវិបត្តិស្នេហាដោយសារតែស្រលាញ់នារីម្នាក់មិនបានដូចបំណង ។
តាមព័ត៌មានអោយដឹងទៀតថា កន្លងមកយុវជនរូបនោះ មានទំនាក់ទំនងស្នេហាជាមួយនារីម្នាក់ដែលជាកូនអ្នកធូរធារ តែមិនបានដូចបំណង ព្រោះតែឪពុកម្តាយខាងស្រីមិនពេញចិត្ត ជាហេតុធ្វើអោយយុវជនរូបនោះមិនចងរស់នៅ ពេលដែលបងប្អូនដេកលង់លក់ក៏បានងើបឡើង ទៅចង.កសម្លាប់ខ្លួនតែមិនបានសម្រេច ។ ទោះបីជាយ៉ាងណាក្រុមគ្រួសារ មិនបានដឹងច្បាស់ថា ស្នេហារបស់យុវជននោះឈានដល់កម្រិតណានោះទេបានជាគិតខ្លីបែបនេះ ។ នៅព្រឹកនោះដែលម្ចាស់ផ្ទះ រួចជាមួយសមត្ថកិច្ច និងអាជ្ញាធរក៏បាននាំគ្នាសែងដាក់រថយន្តបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈដើម្បីសង្គ្រោះផងដែរ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ