ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការចុះពិនិត្យក៏ត្រូវបានរកឃើញលើភេសជ្ជៈទឹកក្រូច

4 ឆ្នាំ មុន
  • មណ្ឌលគិរី

​ខេត្តមណ្ឌលគិរី ​៖ ដើម្បី​ការពារ​សុខុមាលភាព និង​សុវត្ថិភាព​ចំណីអាហារ ជូន​ចំពោះ​ប្រជាពលរដ្ឋ និង​អ្នក​ប្រើប្រាស់​ទូទៅ កាលពី​​ថ្ងៃ​ទី​២២ ​សីហា ​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តមណ្ឌលគិរី ដឹកនាំ​ដោយ​លោក…

​ខេត្តមណ្ឌលគិរី ​៖ ដើម្បី​ការពារ​សុខុមាលភាព និង​សុវត្ថិភាព​ចំណីអាហារ ជូន​ចំពោះ​ប្រជាពលរដ្ឋ និង​អ្នក​ប្រើប្រាស់​ទូទៅ កាលពី​​ថ្ងៃ​ទី​២២ ​សីហា ​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តមណ្ឌលគិរី ដឹកនាំ​ដោយ​លោក ចាន់ វាសនា ប្រធាន​សាខា​កាំ​កុង​ត្រួ​ល​ខេត្ត សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ និង​ចំណីអាហារ​នានា និង​ធ្វើការ​អប់រំ​ណែនាំ​ដល់​អាជីវករ ក៏​ដូច​ជា​ពលរដ្ឋ​ទាំងអស់ ត្រូវ​ពិនិត្យ​មើល​គុណភាព​ទំនិញ​ណា​ដែល​គួរ​ប្រើប្រាស់ ឫ​ទំនិញ​ណា​មិន​គួរ​ប្រើ​ប្រាស់ ចៀសវាង​បរិភោគ​ធ្វើ​ឱ្យ​ប៉ះពាល់​សុខភាព ប្រតិបត្តិការ​នេះ បាន​ធ្វើ​ឡើង​នៅ​ផ្សារ​សែន​មនោ​រម្យ ស្ថិត​នៅ​ក្រុង​សែន​មនោ​រម្យ​។ ជា​លទ្ធផល ​មន្ត្រី​ជំនាញ​បាន​ដក​ហូត​ភេ​ស​ជ្ជះ​ម៉ាក​IZE ហួស​កាល​បរិ​ច្ឆេ​ទ។​

លោក ចាន់ វាសនា ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបាន​ឲ្យ​ដឹង​ថា ការ​ចុះ​ត្រួតពិនិត្យ​នេះ ក្នុង​គោលបំណង ការពារ​ផលប្រយោជន៍ និង​សុខភាព​អ្នក​ប្រើប្រាស់ ផ្ដោត​ទៅ​លើក​ទំនិញ​វេច​ខ្ចប់​ស្រាប់ ជា​ពិសេស​ទំនិញ​ហួល​ការ​បរិ​ច្ឆ​ទ​ប្រើប្រាស់ ទំនិញ​គ្មាន​សុវត្ថិភាព ឬ​លាយ​សារធាតុ​គីមី​ហាមឃាត់ ​។ លោក​បន្ថែម​ថា ការ​ចុះ​ត្រួតពិនិត្យ​ទំនិញ​នេះ មន្ត្រី​ជំនាញ​បាន​ធ្វើតេស្ត​លើ​ចំនីអាហារ ដើម្បី​ស្វែងរក​សា​ធាតុគីមី​ហាមឃាត់​លើ​មុខ​ទំនិញ​បន្លែ​ជា​ច្រើន​មុខ ជា​លទ្ធផល​ពុំ​មាន​សា​ធាតុគីមី​ហាមឃាត់ ព្រមទាំង​បាន​ធ្វើតេស្ត​រកសារ​ធាតុគីមី​ហាមឃាត់ Formalin លើ​មុខទំនិញ មឹក​ត្រាំ បង្គា ជា​លទ្ធផល​ក៏​ពុំ​មាន​សារធាតុ​គីមី​ហាមឃាត់​នោះ​ដែរ និង​បាន​ធ្វើតេស្ត​រក​សារធាតុ​អ៊ីយ៉ូត​នៅ​ក្នុង​អំបិល​ម៉ាក លី​លី​ដា ជា​លទ្ធផល​មាន​អ៊ីយ៉ូត​ត្រឹមត្រូវ​ ។

ក្រៅពី​នោះ មន្ត្រី​ជំនាញ​បាន​ត្រួតពិនិត្យ​ទៅ​លើ​ទំនិញ​វិច​ខ្ចប់​ស្រាប់ នៅ​តាម​តូប និង​តាម​ផ្ទះ​លក់​ចា​ហ៊ួ​យ​នានា ដើម្បី​ស្វែងរក​ទំនិញ​ខូចគុណភាព និង​ហួស​កាល​បរិ​ច្ឆេ​ទ​ប្រើប្រាស់ ជា​លទ្ធផល​មន្ត្រី​ជំនាញ​បាន​ដក​ហូត​ភេ​ស​ជ្ជះ​ម៉ាក​IZE ហួស​កាល​បរិ​ច្ឆេ​ទ​ប្រើប្រាស់​ចំនួន​៦១​កំប៉ុង យក​ទៅ​រក្សា​ទុក​នៅ​នៅ​មន្ទីរ​ពាណិជ្ជ​កម្ម​ខេត្ត រង​ចាំ​ធ្វើការ​ដុត​កម្ទេច​ចោល​នៅ​ពេល​ក្រោយ ​។

ទន្ទឹម​នឹង​នោះ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត បញ្ជាក់​ថា បើសិនជា​មន្ត្រី​ជំនាញ​រក​ឃើញ​មុខទំនិញ​ណាមួយ​មាន​សារធាតុ​គីមី​ហាមឃាត់​ដាក់​លក់​នៅ​លើ​ទីផ្សា មន្ត្រី​ជំនាញ​នឹង​ធ្វើការ​ដកហូត ឬ​កម្ទេច​ចោល និង​រក​វិធានការ​ទប់ស្កាត់​ការ​នាំ​ចូល​ជា​បន្ត​ទៀត​ ។ លោក​បន្ថែម​ថា កន្លង​មក សាខា​កាំកុងត្រូល​បាន​នាំ​យក​រថយន្ត​ពិសោធន៍​ចល័ត​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល ​មក​ធ្វើតេស្ត​រកសារ​ធាតុគីមី​ហាមឃាត់​២​ទៅ​៣​លើក​មក​ហើយ ក្នុង​ខេត្តមណ្ឌលគិរី ដើម្បី​ឲ្យ​កាន់តែ​ច្បាស់ ប៉ុន្តែ​លទ្ធផល​ចេញ​មក​ដូចនឹង​អ្វី​ដែល​សាខា​កាំកុងត្រូល​ត្រួតពិនិត្យ​គឺ​រក​ពុំ​ឃើញ​មាន​សារធាតុ​គីមី​ហាមឃាត់​នោះ​ទេ​។

ជាង​នេះ​ទៅ​ទៀត លោក​ក៏​បាន​បាន​ធ្វើការ​ណែនាំ​បន្ថែម ដល់​អាជីវករ ពាណិជ្ជករ​ឲ្យ​មានការ​យល់​ដឹង និង​មានការ​ប្រុង​ប្រយ័ត្ន ចំពោះ​ទំនិញ​ទាំងឡាយ​ណា​ដែល​មិន​មានគុណ​ភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ហើយ​ត្រូវ​រៀបចំ​ទំនិញ​លក់ដូរ​ទុកដាក់​ឲ្យ​មាន​សណ្តាប់ធ្នាប់​ល្អ និង​បាន​បិទ​រូបភាព ដែល​រៀបចំ​ដោយអគ្គ​នាយកដ្ឋាន​កាំ​ង​កុងត្រូលជូន​ដល់​អ្នកលក់ និងអ្នក​ប្រើប្រាស់អោយ​បាន​យល់​ដឹង​ពី​រូបភាព ជាបឋម​នូវ​ទំនិញ​​ណា​ ដែល​គួរ​ប្រើ និង​ទំនិញ​ណា​មិន​គួរ​ប្រើប្រាស់​ ។ (សម្រួលដោយ​៖ ស្រីណា)

អត្ថបទសរសេរ ដោយ