ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​ក្លិ​ប​បើករថយន្ត​បុក​រះ​ផ្ទះអ្នក​លក់ដូរ​តាម​ផ្លូវ​វេងស្រេង​ផ្អើល​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​ផ្ទះ​​លក់​អីវ៉ាន់​ចាប់ហួយ​មួយ​កន្លែង​ត្រូវ​បាន​រថយន្ត​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ ចង្កូត​ស្តាំ បាន​បើក​បុក​រះ​ ​បណ្តាល​ឲ្យ​ខូចខាត​សំភារៈ​ជា​ច្រើន​ក្នុងផ្ទះលក់ដូរនោះ​ ចំណែក​រថយន្ត​បង្ក​ព្យាយាម​បើក​រត់​គេចខ្លួន​បាត់​ស្រមោល ។ ហេតុការណ៍​ខាងលើនេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​អធ្រា​ត្រ​ថ្ងៃ​ទី​២២​ ខែសីហា​…

រាជធានីភ្នំពេញ ៖ ​ផ្ទះ​​លក់​អីវ៉ាន់​ចាប់ហួយ​មួយ​កន្លែង​ត្រូវ​បាន​រថយន្ត​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ ចង្កូត​ស្តាំ បាន​បើក​បុក​រះ​ ​បណ្តាល​ឲ្យ​ខូចខាត​សំភារៈ​ជា​ច្រើន​ក្នុងផ្ទះលក់ដូរនោះ​ ចំណែក​រថយន្ត​បង្ក​ព្យាយាម​បើក​រត់​គេចខ្លួន​បាត់​ស្រមោល ។

ហេតុការណ៍​ខាងលើនេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​អធ្រា​ត្រ​ថ្ងៃ​ទី​២២​ ខែសីហា​ ឆ្នាំ​២០១៩​ នៅ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ទល់មុខ​ក្លិប​ស្ពាយ​ឌ័​រ ស្ថិត​នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​​ម្ចាស់​ផ្ទះ​​រង​គ្រោះ​​ដែល​​មិន​បាន​​ប្រាប់​ឈ្មោះ​​រៀ​ប​រាប់​​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ខាងលើ​ជា​ប្រភេទ​រថយន្ត​មួយ​បាំង​កន្លះ ពណ៌​ស្លែ បើក​ចេញពី​ក្លឹ​ប​ស្ពាយ​ឌ័​រ ដែល​នៅ​ទល់មុខ​ផ្ទះ​របស់​គាត់ ​លុះពេល​​បើក​ចេញពី​ក្លឹ​ប​ស្ពាយ​ឌ័​រក៏​បា​ន​រ៉េ​ចង្កូត​ទៅ​បុក​អីវ៉ាន់​លក់ដូរ​នៅ​មុខ​ផ្ទះ បណ្តាល​ឲ្យ​រង​ការ​ខូចខាត​​អីវ៉ាន់​លក់ដូរ​យ៉ាងធ្ងន់ធ្ងរ បន្ទាប់មក​រថយន្ត​បង្ក​ខាងលើ​ក៏​បាន​ព្យាយាម​បើក​គេច​បាត់​ស្រមោល​ផង​ដែរ ។

តាម​ប្រភព​ព័ត៌មាន​ពី​យុវជន​ដែល​កំពុង​អង្គុយ​លេង​ជិត​កន្លែង​កើតហេតុ​ និង​បានឃើញ​ហេតុការណ៍ជាក់ស្ដែង​បាន​រៀបរាប់​ឱ្យ​ដឹងថា ​មុនពេលកើតហេតុ ​រថយន្ត​បង្ក​មួយគ្រឿង​ខាងលើ​​បើក​ចេញ​ពី​ក្លឹ​ប​ស្ពាយ​ឌ័​រ ​ធ្វើ​ដំណើរក្នុងទិសដៅ​ពី​កើត​ទៅ​លិច ហើយ​​បាន​បត់​ត្រឡប់​ក្រោយ​វិញ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ បន្ទាប់​មក​ក៏​​រ៉េ​ចង្កូត​ទៅ​ផ្នែក​ខាងស្តាំ​បាន​បុក​រះ​ចូល​ផ្ទះ​លក់​អីវ៉ាន់​ចាប់ហួយ​ខាងលើ និង​បុក​ក្មេង​ស្រី​ម្នាក់​ដែរ ​តែ​រង​របួសស្រាល ​បន្ទាប់ពីបង្កហេតុរួច ​រថយន្ត​​​ខាងលើ​​បាន​បើក​គេច​​បាត់ ។ ​ភ្លាម​ៗនោះ​​សមត្ថកិច្ច​បាន​តាម​ដេញ​​ដែរ តែ​ដោយសារ​​រថយន្ត​​បង្ក​ខាងលើ​បើក​លឿន​ពេក ទើប​សមត្ថកិច្ច​ដេញ​មិន​ទាន់ ហើយ​រថយន្ត​បង្ក​បើកគេច​បាត់​ដោយ​សុវត្ថិភាព ។

ក្រោយ​ពេល​កើតហេតុ អ្នកលក់​ចាប់ហួយ​ខាងលើ បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​ភ្លាម​ៗ​ផង​ដែរ​ដើម្បី​អោយ​សមត្ថកិច្ច​សើ​ប​អង្កេត​រក​រថយន្ត​បង្ក​ខាងលើ​មក​ចាក់​ការ​តាម​និ​តិ​វិធី ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ