ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣ រចនាសម្ព័ន្ធ IT ដ៏​សំខាន់​ដែល​អាជីវកម្ម​របស់​អ្នក​ត្រូវ​ពឹងផ្អែក

4 ឆ្នាំ មុន

រចនាសម្ព័ន្ធ IT ឬ​បច្ចេកវិទ្យា​ព័ត៌មាន (Information Technology) គឺជា​កត្តា​សំខាន់​ដែល​អាជីវកម្ម​ជា​ច្រើន​មើល​រំលង​ដូច​ជា ការ​ប្រើប្រាស់ VPNs ជាដើម ។…


រចនាសម្ព័ន្ធ IT ឬ​បច្ចេកវិទ្យា​ព័ត៌មាន (Information Technology) គឺជា​កត្តា​សំខាន់​ដែល​អាជីវកម្ម​ជា​ច្រើន​មើល​រំលង​ដូច​ជា ការ​ប្រើប្រាស់ VPNs ជាដើម ។ ប៉ុន្តែ​ការ​ធ្វើ​ដូច្នេះ​អាច​បង្ក​បញ្ហា​ជា​ច្រើន​ដល់​អាជីវកម្ម​របស់​អ្នក​មិន​ថា​តូច ឬ​ធំ​ទេ ។

ប្រាកដ​ណាស់ ការ​ផ្លាស់​ប្តូរ​បច្ចេកវិទ្យា​បាន​នាំ​មក​ការ​លូតលាស់​សេដ្ឋកិច្ច និង​ឱកាស​សេដ្ឋកិច្ច​ជា​ច្រើន​ផង​ដែរ ប៉ុន្តែ​វា​កើត​មាន​ឡើង​សម្រាប់​តែ​មនុស្ស​ដែល​ចេះ​សម្រប​តាម​ការ​ផ្លាស់​ប្តូរ​នេះ​ប៉ុណ្ណោះ ។ ហើយ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​អាជីវកម្ម​ត្រូវ​យល់​ដឹង​ពី​រចនាសម្ព័ន្ធ IT ឲ្យ​បាន​ស៊ីជម្រៅ​ផង​ដែរ ជា​ពិសេស​លើ​ចំណុច​ខាងក្រោម​នេះ ៖

១. គ្រាន់តែ​ប្រើ​កន្លែង​ផ្ទុក​ឯកសារ​រួម​មួយ​មិន​គ្រប់គ្រាន់​ទេ ៖ ក្រុមហ៊ុន និង​អាជីវកម្ម​ជា​ច្រើន​ចូល​ចិត្ត​ប្រើ​កន្លែង​ផ្ទុក​ឯកសារ​រួម ឬ​អាច​ហៅ​បាន​ថា សេវា Cloud ដែល​អនុញ្ញាត​ឲ្យ​ពួក​គេ​បង្ហោះ​ឯកសារ​ទុក​លើ​អ៊ី​ន​ធើ​ណេ​ត និង​ចែករំលែក​ដល់​បុគ្គលិក​ដទៃ​ក្នុង​ក្រុមហ៊ុន ឬ​អាជីវកម្ម ។ ការ​ធ្វើ​ដូច្នេះ​ផ្តល់​ភាព​ងាយស្រួល ព្រោះ​បុគ្គលិក​មាន​សិទ្ធិ​ក្នុង​ការ​ចូល​មើល និង​ទាញ​យក​ឯកសារ​ដែល​ត្រូវការ​បាន​ឆាប់រហ័ស​ដែល​ជួយ​ដល់​ការ​បំពេញការងារ​ផ្សេង​ៗ​ជាដើម ។ ប៉ុន្តែ​ក្នុង​សតវត្ស​ទី ២១​នេះ គ្រាន់តែ​ប្រើ​សេវា​ខាងលើ គឺ​មិន​គ្រប់គ្រាន់​ឡើយ ក្នុង​ការ​ជួយ​ដល់​អាជីវកម្ម​របស់​អ្នក ។ Cloud គ្រាន់តែ​ផ្តល់​ជា​គ្រោងឆ្អឹង​ប៉ុណ្ណោះ​ហើយ​អាជីវកម្ម​គួរតែ​ចេះ​ប្រើ​សេវា​នេះ ដើម្បី​បង្កើន​ប្រសិទ្ធិ​ភាព និង​ឱកាស​ផ្សេង​ៗ ។

២. តម្រូវការ​ក្នុង​ការ​ធ្វើ​បច្ចុប្បន្នភាព Hardware ៖ អ្នក​មិន​អាច​រៀន​ចំ​ប្រព័ន្ធ​បណ្តាញ IT សម្រាប់​អាជីវកម្ម​អ្នក​តែ​ម្តង ហើយ​ទុក​វា​ចោល​រហូត​ទេ ។ អ្នក​ត្រូវការ​ធ្វើ​បច្ចុប្បន្នភាព​វា​ជា​ប្រចាំ ដើម្បី​អាច​ជួយ​ឲ្យ​អាជីវកម្ម​របស់​អ្នក​ដើរ​ទាន់​អាជីវកម្ម​ដទៃ​ក្នុង​សតវត្ស​ទី​២១​នេះ ។ ដូច្នេះ​អ្នក​គួរតែ​ឧស្សាហ៍​ធ្វើការ​ផ្លាស់​ប្តូរ Hardware តាម​សមត្ថភាព​ដែល​អាច​ធ្វើ​បាន ។

៣. យល់​ដឹង​ពី Software ៖ ក្រៅពី Hardware ហើយ​ការ​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី Software គឺ​កាន់តែ​សំខាន់​ទៅ​ទៀត ។ បច្ចុប្បន្ន​នេះ អាជីវកម្ម​ជា​ច្រើន​ពឹងផ្អែក​លើ Software ដើម្បី​អាច​ប្រកប​អាជីវកម្ម​បាន ដូច្នេះ​ការ​ធ្វើ​បច្ចុប្បន្នភាព​វា​អាច​ជួយ​ចៀសវាង​បញ្ហា​ដែល​មិន​ទាន់​កើត​មាន​ឡើង ព្រមទាំង​បង្កើន​ប្រសិទ្ធិ​ភាព និង​ល្បឿន​ការងារ​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ