ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសឯក ហ៊ី ប៊ុ​ន្ថា រំពឹង​បាន​ពាន​ពី Mister Tourism and Culture Universe 2019 នៅ​ភូមា

4 ឆ្នាំ មុន
  • ភ្នំពេញ

ដោយសារ​តែ​មាន​ទំនុកចិត្ត​លើ​រូបរាង និង​ភាព​ឈ្លាសវៃ​រួម​ទាំង​ទេព​កោសល្យ​បាន​ជំរុញ​ឲ្យ​បុរស​សង្ហា ហ៊ី ប៊ុ​ន្ថា ក្លាយជា​អ្នកតំណាង​កម្ពុជា​ចេញ​ទៅ​ប្រកួត​ដណ្តើម​ជ័យ​លា​ភី​លក្ខណៈ​អន្តរជាតិ​នៅ​ប្រទេស​ភូមា ។ ជាមួយ​ស្នាមញញឹម​ដោយ​ភាព​រឹងប៉ឹង បុរស​សាច់​ស មុខមាត់​កាត់​ចិន​រូប​នេះ​ជឿ​ថា អាច​ដណ្តើម​ពាន​ណាមួយ​ជូន​កម្ពុជា…

ដោយសារ​តែ​មាន​ទំនុកចិត្ត​លើ​រូបរាង និង​ភាព​ឈ្លាសវៃ​រួម​ទាំង​ទេព​កោសល្យ​បាន​ជំរុញ​ឲ្យ​បុរស​សង្ហា ហ៊ី ប៊ុ​ន្ថា ក្លាយជា​អ្នកតំណាង​កម្ពុជា​ចេញ​ទៅ​ប្រកួត​ដណ្តើម​ជ័យ​លា​ភី​លក្ខណៈ​អន្តរជាតិ​នៅ​ប្រទេស​ភូមា ។ ជាមួយ​ស្នាមញញឹម​ដោយ​ភាព​រឹងប៉ឹង បុរស​សាច់​ស មុខមាត់​កាត់​ចិន​រូប​នេះ​ជឿ​ថា អាច​ដណ្តើម​ពាន​ណាមួយ​ជូន​កម្ពុជា ក្រោយ​ពេល​លោក​បាន​ហ្វឹកហាត់​យ៉ាង​យកចិត្តទុកដាក់​បំផុត ។

មុន និង​ហោះ​ទៅ​កាន់​ប្រទេស​ភូមា​ជាមួយនឹង​ភាព​រីករាយ​អម​ដោយ​មិត្តភក្តិ​សាច់ញាតិ​នា​ព្រឹក​ថ្ងៃ​ទី​២២ ខែសីហា​នេះ បេក្ខភាព Mister Tourism and Culture Universe 2019 លោក ហ៊ី ប៊ុ​ន្ថា ជឿ​ថា នឹង​ឈ្នះ​ពាន​មួយ​ត្រឡប់​មក​វិញ ជា​ពិសេស គឺ​ពាន​អ្នក​គ្រង​ឈុត​តំណាង​ជាតិ​លេចធ្លោ​ជាងគេ ។ លោក​ជឿជាក់​បែប​នេះ គឺ​បន្ទាប់​ពី​ឈុត​តំណាង​កាលពី​ឆ្នាំ​មុន​ៗ​ដែល​មិន​អស្ចារ្យ​ដូច​គ្នា​នឹង​ឈុត​ដែល​បាន​សម្រិតសម្រាំង​ដ៏​ល្អ​ឥត​ខ្ចោះ​នា​ពេល​នេះ​ផង​ក៏​បាន​ឈ្នះ​ពាន​ក្នុង​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ដែរ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ការ​ប្រកួត​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២២ រហូត​ដល់​ថ្ងៃ​ទី​៣១ សីហា ដោយ​លោក​បាន​ជឿជាក់​យ៉ាង​ខ្លាំង​លើ​ឈុត​រាជបុត្រ​នាគរាជ ដែល​ច្នៃ​យ៉ាង​ផ្ចិតផ្ចង់​ពី​អ្នក​ច្នៃ​ម៉ូ​ដ​ខ្មែរ​អស់​ទឹកប្រាក់​ប្រមាណ ៦​ពាន់​ដុល្លារ ដែល​យក​ទៅ​ប្រកួត​នោះ ។

លោក ហ៊ី ប៊ុ​ន្ថា បាន​បង្ហាញ​ពី​អារម្មណ៍​សប្បាយ​រីករាយ​នៅ​ពេល​លោក​មានសំណាង​បាន​គ្រង​ឈុត​នេះ​ដោយ​លោក​បញ្ជាក់​ថា មាន​សង្ឃឹម​មិន​ក្រោម ៨០​ភាគរយ​សម្រាប់​ការ​ទទួល​ពាន ។
ការ​ប្រកួត​នេះ​មាន​ទាំង​បេក្ខជន និង​បេ​ក្ខ​នារី​មក​ពី​ប្រទេស​ផ្សេង​ៗ​រហូត​ដល់​ជាង​៣០ ប្រទេស​នៅ​ជុំវិញ​ពិភពលោក ចូលរួម​ប្រកួតប្រជែង ដូច្នេះ​យើង​មាន​តែ​ជូនពរ​ឲ្យ​បេក្ខភាព​រូប​នេះ​ព្យាយាម​សម្តែង​ឲ្យ​បាន​ល្អ ដើម្បី​នាំ​អ្វី​ដែល​កម្ពុជា​មាន​បង្ហាញ​លើ​ឆាក​ដ៏​ធំ​លំដាប់​អន្តរជាតិ​នេះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ