ទានគឺជាការផ្តល់នូវប្រយោជន៍ ឱ្យសេចក្តីសុខដល់អ្នកដទៃដូចជា ការជួយសង្គ្រោះដល់ជនក្រីក្រ ការផ្តល់ឈាមដល់អ្នកជំងឺ ការណែនាំក្នុងផ្លូវល្អ ការឲ្យអភ័យពោលគឺការមិនចាប់ទោសកំហុសអ្នកដទៃជាដើម នេះឯងជាទានដ៏ប្រសើរ ។
ខាងក្រោមនេះជាប្រភេទនៃការឲ្យទានមាន៣យ៉ាងគឺៈ
១- អាមិសទាន បានដល់ការឲ្យនូវសំពត់ ខោអាវ គ្រឿងឧបភោគបរិភោគ លំនៅឋាន និងថ្នាំកែរោគ ដើម្បីអនុគ្រោះដល់អ្នកដទៃ
២- ធម្មទាន ការឲ្យចំណេះដឹង ការពន្យល់ណែនាំ ការបង្ហាត់ បង្រៀននូវចំណេះដឹងវិជ្ជាសិល្បសាស្ត្រផ្សេងៗ
៣- អភ័យទាន ការចេះយោគយល់ អធ្យាស្រ័យ មិនចាប់ទោសកំហុស ដែលធ្វើលើសលួសមកលើខ្លួន ។
បណ្តាទានទាំង ៣ នេះ ធម្មទានបានអានិសង្សច្រើនជាង ដែលជាទានងាយបដិបត្តិបំផុត ។
(ដោយសាន សារិន)
ចែករំលែកព័តមាននេះ