ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿង​លោក​ឡាយ វណ្ណៈ បាន​លើក​ពេល​ដោយ​មិន​កំណត់​ថ្ងៃ​…​ស្មុគស្មាញ​ពេក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា នាព្រឹកថ្ងៃទី​២២ សីហា នេះ ការប្រកាសសាលក្រម​​លើសំណុំរឿង​ភ្លោះ(​អត្តឃាតឬ​ឃាតកម្ម​)ទាក់ទិន​នឹង​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ…

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា នាព្រឹកថ្ងៃទី​២២ សីហា នេះ ការប្រកាសសាលក្រម​​លើសំណុំរឿង​ភ្លោះ(​អត្តឃាតឬ​ឃាតកម្ម​)ទាក់ទិន​នឹង​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ ពាក់​ព័ន្ធ​នឹង​ការ​ចោទប្រកាន់​ក្នុង​អំពើ​​​ឃាតកម្ម​លើ​អ្នក​មេម៉ាយ​កូន​៣​រូបស្រស់​ អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ត្រូវ​បាន​​ក្រុមប្រឹក្សា​​សម្រេច​ថា លើក​ពេលទៅថ្ងៃក្រោយដោយមិនកំណត់ថ្ងៃ ។ ចំពោះមូលហេតុនោះត្រូវបាន​ដឹងថា ដោយសារ​តែ​មាន​ភាព​ស្មុគ​ស្មាញដែលត្រូវបន្ត​ស៊ើប​អង្កេតទៀត ​ ។ សូមរំលឹកថា៖​ម្តាយឱបកូនប្រុស​(ឡាយ ​វណ្ណៈ)…មុន​បញ្ជូន​ទៅគុកវិញ រង់​ចាំលទ្ធផល​បញ្ចប់

គួរបញ្ជាក់ថា នៅថ្ងៃទី២២ សីណា ជាការថ្ងៃកំណត់​ការ​សម្រេច​ចុង​ក្រោយ​ពី​សំណាក់​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ ជម្រះថា​ តើ​ត្រូវ​ផ្តន្ទាទោស​ឬ​លើកលែង​ជន​ត្រូវ​ចោទ​ឲ្យ​មាន​សេរីភាព​វិញ​លើ​សំណុំរឿង​ភ្លោះ​មួយ​នេះ ។

ប្រភពបន្តថា ចំពោះជនជាប់ចោទ​ទាំង​៤​នាក់​ មាន ១-​ឈ្មោះ ឡាយ វណ្ណ​: ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ២-​ឈ្មោះ ឡាយ ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ៣-​ឈ្មោះ ម៉េ​ន សា​ម៉ៃ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ និង​៤-​ឈ្មោះ ជឹ​ម វុ​ធ ហៅ​ថូ​ត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ គឺត្រូវបានបញ្ជូនទៅកាន់​កន្លែងឃុំខ្លួន​រៀងៗខ្លួន ។ (សម្រួលដោយ៖ ស្រីណា)

ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ