ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាជន​រង​គ្រោះ​ចាញ់បោក​អស់​លុយ​អស់ជាច្រើន​លាន​ដុល្លារ​ទាមទារ​រក​យុត្តិធម៌

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ «​អង្គការ​គ្រួសារ​រុងរឿង​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា​» ទទួល​ប្រាក់​បញ្ញើ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​សណ្តែក ស្រុក​បា​ធា​យ អស់១.០៨០.០០០​លាន​ដុល្លារ ហើយ​ធានា​ឲ្យ​ការ​ប្រាក់​បាន​ធ្វើ​ឲ្យ​ប្រជាជន​ទឹកភ្នែក​យំ​មិន​ចេញ ដោយ​ការ​ប្រាក់​មិន​បាន​ហើយ លុយ​ដើម​ក៏​បាត់បង់​ទៀត ។…

ខេត្តកំពង់ចាម ៖ «​អង្គការ​គ្រួសារ​រុងរឿង​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា​» ទទួល​ប្រាក់​បញ្ញើ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​សណ្តែក ស្រុក​បា​ធា​យ អស់១.០៨០.០០០​លាន​ដុល្លារ ហើយ​ធានា​ឲ្យ​ការ​ប្រាក់​បាន​ធ្វើ​ឲ្យ​ប្រជាជន​ទឹកភ្នែក​យំ​មិន​ចេញ ដោយ​ការ​ប្រាក់​មិន​បាន​ហើយ លុយ​ដើម​ក៏​បាត់បង់​ទៀត ។ ទើប​កើត​ទុក​មិន​សុខចិត្ត​នាំ​គ្នា​មក​ប្តឹង​ដល់​សាលាដំបូង​ខេត្ត ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ​រក​យុត្តិធម៌ ។

លោក ផែ ឡេ​ង វ័យ​៥២​ឆ្នាំ មក​ពី​ភូមិ​ស្វាយព្រៃ ឃុំ​សណ្តែក ប្រាប់​ឲ្យ​ដឹង​ថា ដោយសារ​តែ​សំឡឹង​ឃើញ​អង្គការ​គ្រួសារ​រុងរឿង​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា គឺជា​ស្ថាប័ន​ផ្តល់​សេវា​ហិរញ្ញវត្ថុ​សម្រាប់​ប្រជាជន​កម្ពុជា​ដែល​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ពី​ក្រសួងមហាផ្ទៃ រូប​លោក​បាន​ដាក់​លុយ​បញ្ញើ​ចំនួន​៥០០០​ដុល្លារ ដើម្បី​បានការ​ប្រាក់​គ្រាន់បើ ដោយ​ក្នុង​៣​ខែ​ដក​បាន​ចំនួន​១.០៨០.០០០​រៀល ។

លោក​ផៃ ឡេ​ង ប្រាប់​បន្ត​ថា ក្នុង​រយៈពេល​ចំនួន​១០​ថ្ងៃ​ដំបូង​ចរន្ត​លុយ​បាន​ដំណើរការ​ល្អ ហើយ​អ្នកស្រុក​រាប់រយ​នាក់​បាន​នាំ​គ្នា​យក​លុយ​មក​ដាក់ ដើម្បី​ទទួល​បានការ​ប្រាក់​សម្រាប់​ចាយ និង​ដោះស្រាយ​ជីវភាព​គ្រួសារ ។ តែ​ក្រោយមក​ឈ្មោះ ប៊ុ​ន វ័យ តំណាង​ឲ្យ​អង្គការ​គ្រួសារ​រុងរឿង​បាន​រត់​ចេញ​បាត់​ពី​ស្នាក់​ការ​នៅ​ភូមិ​ស្វា​យា​ព្រៃ ឃុំ​សណ្តក ដោយ​បាន​គេចខ្លួន​ក្នុង​រយៈពេល​១០​ទៅ​១៥​ថ្ងៃ ទើប​ត្រឡប់​មក​ផ្ទះ​វិញ ។ គាត់​មក​សាលាដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​២១ សីហា​នេះ ដើម្បី​តាមដាន​មើល​សវនាការ​កាត់ក្តី​ថា​ពិតជា​បាន​ផ្តល់​យុត្តិធម៌​ជូន​ដល់​ពួក​គាត់​ដែរ​ឫ​ទេ ។

លោក​សុទ្ធ ស្រ៊ី​ម វ័យ​៣៧​ឆ្នាំ នៅ​ភូមិ​តាំង​ជ្រៃ ឃុំ​សណ្តែក ស្រុក​បា​ធា​យ តំណាង​ឲ្យ​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ដោយសារ​តែ​មានការ​ការ​ផ្សព្វផ្សាយ​ពី «​អង្គការ​គ្រួសារ​រុងរឿង​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា​» បាន​មក​បញ្ចុះបញ្ចូល​ឲ្យ​ប្រជាជន​យក​ប្រាក់​មក​បញ្ញើ និង​បានការ​ប្រាក់​ចំនួន​៣​ភាគរយ​ដោយ​មើលឃើញ​ការ​ប្រាក់​គ្រាន់បើ​ទើប​ម្នាក់​ៗ យក​លុយ​ទៅ​ដាក់ សូ​ម្បី​តែ​រូប​លោក​ផ្ទាល់​បាន​ដាក់​លុយ​បន្តបន្ទាប់​ចំនួន​៣៥​លាន​រៀល និង​ដក​ការ​ប្រាក់​បាន​ចំនួន​៥​ដង ក្រោយមក​ដក​មិន​បាន​ក៏​ជួប​បញ្ហា​តែ​ម្តង ។ ហើយ​ប្រជា​ជន​បាន​ទៅ​ដក​លុយ ដើម្បី​ទិញ​ស្វាយចន្ទី​ដក​មិន​បាន​ទេ នៅ​ថ្ងៃ​ទី​១៥ មក​រា ២០១៨ តំណាង​អង្គការ​នោះ​ឈ្មោះ ប៊ុ​ន វ័យ បាន​គេច​ចេញពី​ភូមិឋាន នៅ​ថ្ងៃ​ទី​២ សីហា ២០១៩ ពួក​គាត់​បាន​មក​កាន់​សាលាដំបូង​ខេត្ត​ដាក់​ពាក្យបណ្តឹង និង​បាន​ពន្យា​ពេល​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២១ សីហា​នេះ​លើកគ្នា​មក​ម្តងទៀត ដើម្បី​ទាមទារ​រក​យុត្តិធម៌​នោះ ។

ប្រសិនបើ​មិន​មាន​ដំណោះស្រាយ​ទេ​នោះ​ពួក​គាត់ និង​លើកគ្នា​ទៅ​ភ្នំពេញ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ពី​សម្តេច​តេ​ជោ​សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បុណ្យ​រ៉ា​នី​-​ហ៊ុន សែន​បន្ត​ទៀត ដើម្បី​ឲ្យ​បាន​លុយ​ជិត​២​លាន​ដុល្លារ​ត្រឡប់​មក​វិញ ។

សមត្ថកិច្ច​មួយ​រូប​បាន​ប្រាប់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២១ សីហា​នេះ សាលាដំបូង​ខេត្ត​បាន​បើក​សវនាការ​កាត់ក្តី​លើ​រឿង​ឆបោក​លុយ​ជាមួយ​នោះ​ឈ្មោះ​ប៊ុ​ន វ័យ និង​កូនប្រុស​ឈ្មោះ វ័យ ម៉ា​ប់ ដែល​តំណាង​ឲ្យ​អង្គការ​គ្រួសារ​រុងរឿង​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា​ត្រូវ​បាន​មន្ត្រី​សាលាដំបូង​ខេត្ត​ឃាត់ខ្លួន​បណ្តោះអាសន្ន ហើយ​តាម​បណ្តឹង​របស់​ប្រ​ជ​ពលរដ្ឋ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ