ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករមកថ្មីរកបន្ទប់ស្នាក់នៅ លុះបើកទ្វារមើលឃើញហើយស្រែកផ្អើលឆោឡោ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានកម្មករសំណង់ប្រទះឃើញចងកសម្លាប់ខ្លួនក្នុងបន្ទប់រោងស្នាក់នៅរបស់កម្មករ ហើយ​ត្រូវបានគេ​សង្ស័យថា​បណ្ដាលមកពីបែកថ្នាំ ដែល​ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង​កាលពីវេលាម៉ោង៦​យប់​ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចក្នុង​រោងកម្មករ​ស្នាក់នៅ​របស់ក្រុមហ៊ុនអុី​អន ក្បែរផ្សារទំនើបអុី​អនទី២ ស្ថិតក្នុងភូមិបន្លាស្អិត…

រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានកម្មករសំណង់ប្រទះឃើញចងកសម្លាប់ខ្លួនក្នុងបន្ទប់រោងស្នាក់នៅរបស់កម្មករ ហើយ​ត្រូវបានគេ​សង្ស័យថា​បណ្ដាលមកពីបែកថ្នាំ ដែល​ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង​កាលពីវេលាម៉ោង៦​យប់​ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចក្នុង​រោងកម្មករ​ស្នាក់នៅ​របស់ក្រុមហ៊ុនអុី​អន ក្បែរផ្សារទំនើបអុី​អនទី២ ស្ថិតក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

បុរសរងគ្រោះដែលស្លាប់​ខាងលើ​មិនត្រូវបានស្គាល់​អត្ត​សញ្ញាណ​នោះទេ ។

បើតាមប្រភពពីសមត្ថកិច្ចមូលដ្ឋានដែលចុះទៅធ្វើការសួរនាំនៅទីតាំងកើតហេតុខាងលើបានឱ្យដឹងថា បុរស​រងគ្រោះខាងលើមិនមែនជាកម្មករដែលធ្វើការនៅក្នុងការដ្ឋានរបស់ក្រុមហ៊ុនអុី​អនខាងលើនេះ​ទេ​ និងមិនមែនជាកម្មករដែលស្នាក់នៅក្នុងរោងកម្មករខាងលើនោះ​ដែរ។ កន្លងមកបុរសរងគ្រោះគឺធ្លាប់មានមិត្តភក្តិដែលធ្វើការនិងស្នាក់នៅក្នុងរោងកម្មករ​កើតហេតុខាងលើ ហើយ​គេ​តែងតែឃើញបុរសរងគ្រោះឧស្សាហ៍​មកលេងមិត្តភក្តិដែលស្នាក់នៅក្នុងរោងកម្មករ​កើតហេតុខាងលើ​ជាញឹកញាប់ផងដែរ។

តាម​ប្រភពដដែល​បាន​បន្ត​ថា ក្រោយមក បន្ទាប់ពីមិត្តភក្តិរបស់បុរសរងគ្រោះខាងលើឈប់ធ្វើការនិង​ឈប់ស្នាក់នៅក្នុងរោងកើតហេតុបាត់ទៅ ក៏គេ​នៅតែឃើញបុរសរងគ្រោះមកលេងនៅក្នុងបរិវេណរោងខាងលើយូៗម្តងដែរ។ ប៉ុន្តែមិនមានកម្មករ​ណា​ម្នាក់បានស្គាល់ពីប្រវត្តិរបស់បុរសរងគ្រោះអោយបានច្បាស់លាស់នោះទេ។

តាម​ប្រភពដដែលបាន​បន្តថា កាលពីវេលា​ម៉ោង៧និង៣០នាទីព្រឹក​ថ្ងៃទី១៨​ សីហា ​បុរសរងគ្រោះបានមកកន្លែងកើតហេតុខាងលើ គោលបំណងមកសុំចូលធ្វើការនៅក្នុងការដ្ឋានសំណង់របស់ក្រុមហ៊ុនអុីអនដែរ​ ប៉ុន្តែដោយសារតែបុរសរងគ្រោះពុំមានលក្ខណៈត្រឹមត្រូវស្របតាមលក្ខខណ្ឌរបស់ក្រុមហ៊ុន ​ម្យ៉ាង​ទៀត​​ក៏ព្រោះតែបុរសរងគ្រោះជាមនុស្សដែលញៀនថ្នាំផងនោះ ទើបមិនត្រូវបានទទួល​​អោយចូលធ្វើការក្នុងការដ្ឋានខាងលើនោះឡើយ​ ។

តាមប្រភពដដែលបាន​បន្ត​ទៀត​ថា លុះមកដល់វេលាកើតហេតុ ក៏មានកម្មករដែលទើបតែចូលមកធ្វើការនៅក្នុងការដ្ឋានខាងលើ​​បានដើររកមើលបន្ទប់ដែលនៅទំនេរ ដើម្បីចូលទៅស្នាក់នៅ ​លុះ​ពេលដែលបើកទ្វារបន្ទប់រោង​កើតហេតុ ស្រាប់តែឃើញបុរសរងគ្រោះ​ចងកសម្លាប់ខ្លួន ដោយយកខ្សែអង្រឹងចងកជាប់ទៅនឹងមេដំបូល​រោង​ស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់មកក៏បង្កអោយមានការភ្ញាក់ផ្អើលដល់កម្មករដទៃទៀត​ដែលស្នាក់ក្បែរកន្លែងកើតហេតុ​នាំគ្នាចោមរោមមើល និងផ្អើលដល់សមត្ថកិច្ចមូលចុះមកអន្តរាគមន៍ភ្លាមៗតែម្តង​ ។

បើតាម​ប្រភព​ពីសាច់ញាតិរបស់បុរសរងគ្រោះខាងលើបានរៀបរាប់ឲ្យដឹងថា បុរសរងគ្រោះឈ្មោះ ហេង ចាន់ទ្រា អាយុ៣៤ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើត នៅភូមិខ្វាវលិច ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ហើយ​ជន​រងគ្រោះក៏​ជាមនុស្សញៀនថ្នាំអស់រយៈពេលជាង១០ឆ្នាំមកហើយ និងត្រូវបានក្រុមគ្រួសារកាត់កាល់​លែងទទួលស្គាល់ផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានទាក់ទងហៅសមត្ថកិច្ចជំនាញកោសល្យវិច័យ​ឱ្យ​​ចុះ​មកធ្វើការត្រួតពិនិត្យសពបុរសរងគ្រោះផងដែរ​ បន្ទាប់ពីពិនិត្យរួចរក​ឃើញថាបុរសរងគ្រោះគឺស្លាប់ដោយសារធ្វើអត្តឃាត​ដោយ​ចងកសម្លាប់ខ្លួនប្រាកដមែនហើយ ដោយ​ជំហានដំបូងសមត្ថកិច្ចសន្និដ្ឋាន​ថា បែកថ្នាំ។

បន្ទាប់មកសពបុរសរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅឯវត្តទឹកថ្លា៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ