ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកកែប ជុតិមា ​ផ្តល់​អំណោយ​​ដល់កងកម្លាំង​​នគរបាល​ និងកងរាជអាវុធ​​ហត្ថ​​​​​រង​គ្រោះ​អគ្គីភ័យ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​មន្ត្រី​​នគរបាល​​ខណ្ឌ​ឫស្សីកែវ ​និង​មន្ត្រី​​កងរាជអាវុធហត​​​៥​គ្រួសារ ​ដែល​​កំពុង​ជួបការ​លំបាក​​ក្នុង​​ចំណោម​​ប្រជា​ពលរដ្ឋ​​​៩៦​គ្រួសារ ​រង​គ្រោះ​​អគ្គីភ័យ​​កាលពី​យប់ថ្ងៃទី​​​១៨ មករា ​២០១១ នៅសង្កាត់​ច្រាំង​ចំរេះ​​ទី​២ ខណ្ឌ​ឫស្សី​កែវនោះ ត្រូវ​បានទទួល​​អំណោយ​​ជា​ថវិកា​ពី​លោក​​អភិបាល​​រាជធានី​ភ្នំពេញ គ្រាន់​បាន​សម្រាល​ទុក្ខ​​លំបាក​មួយ​គ្រាៗ ​។ ដោយ​ក្តីអាណិត​​អាសូរ​​ ម្យ៉ាង​​​ជា​​មន្ត្រី​បម្រើ​​​​ការ​​ងារ​ជា​សមត្ថ​កិច្ច​​​ក្នុង​​រាជ​ធានី​ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​មន្ត្រី​​នគរបាល​​ខណ្ឌ​ឫស្សីកែវ ​និង​មន្ត្រី​​កងរាជអាវុធហត​​​៥​គ្រួសារ ​ដែល​​កំពុង​ជួបការ​លំបាក​​ក្នុង​​ចំណោម​​ប្រជា​ពលរដ្ឋ​​​៩៦​គ្រួសារ ​រង​គ្រោះ​​អគ្គីភ័យ​​កាលពី​យប់ថ្ងៃទី​​​១៨ មករា ​២០១១ នៅសង្កាត់​ច្រាំង​ចំរេះ​​ទី​២ ខណ្ឌ​ឫស្សី​កែវនោះ ត្រូវ​បានទទួល​​អំណោយ​​ជា​ថវិកា​ពី​លោក​​អភិបាល​​រាជធានី​ភ្នំពេញ គ្រាន់​បាន​សម្រាល​ទុក្ខ​​លំបាក​មួយ​គ្រាៗ ​។ ដោយ​ក្តីអាណិត​​អាសូរ​​ ម្យ៉ាង​​​ជា​​មន្ត្រី​បម្រើ​​​​ការ​​ងារ​ជា​សមត្ថ​កិច្ច​​​ក្នុង​​រាជ​ធានី​ភ្នំពេញ ​​​ផង​​នោះ​ លោកកែប ជុតិមា ​​អភិបាល​រាជ​ធានី​ភ្នំពេញ ​​បានផ្តល់​អំណោយ​​ជា​ថវិកា​​ដល់ក្រុម​គ្រួសារ​​មន្ត្រីទាំង​នេះ​​ចំនួន​​​២លានរៀល​​​ក្នុង​មួយ​គ្រួសារ ។​

​អំណោយ​​លោកកែប ជុតិមា ​ខាងលើនេះ​ត្រូវ​បាន​​លោក​​លី សាវេត ​នាយក​​រដ្ឋបាល​​សាលា​​រាជធានីភ្នំពេញ ​ជា​តំណាង​​ប្រគល់ជូន​ដល់​មន្ត្រី​​នគរបាល និង​កង​​រា​ជអាវុធហត្ថ​​ទាំង​​​៥រូប ​នៅ​សាលា​​រាជធានីភ្នំពេញ ​​កាលពី​ព្រឹកថ្ងៃទី​​​៩ មីនា ​២០១១ ។​ លោក​លី សាវេត ​ជំនួស​​មុខ​លោក​​កែប ជុតិ​មា​ ​អភិបាលរាជធានីភ្នំពេញ ​​បាន​ចូលរួម​​សោក​ស្តាយ​​ជា​ខ្លាំង​ដល់ក្រុម​គ្រួសារ​​មន្ត្រីនគរ​បាល​ និង​​កង​រាជអាវុធហត្ថ​​​ក៏ដូច​ជា​​ប្រជាពលរដ្ឋ​​​​ដែល​ទទួលរងគ្រោះ​​​អគ្គីភ័យទាំង​អស់​​ផងដែរ​ ។ ​​​ថវិកា​ដែល​បាន​ផ្តល់ជូន​​នេះគឺ​​ជាការ​ជួយ​​រំលែក​​​ទុក្ខ​​លំបាក​​ដល់​ក្រុមគ្រួសារ​កង​កម្លាំង​​ ដែល​​យ៉ាង​ហោចណាស់​​ក៏​​មួយ​​គ្រា​ផង​ដែរ ​ទោះ​ជា​មាន​ចំនួន​មិន​ច្រើន​​​ តែ​នេះ​​ជា​​ទឹកចិត្ត​របស់​​លោកកែប ជុតិ​មា ​​ដែល​យក​ចិត្ត​ទុក​ដាក់​​ចំពោះ​បង​ប្អូន​រងគ្រោះ​ ។​

លោក​លី សាវេត ​​បា​នផ្តាំ​ផ្ញើ​​ដល់​តំណាង​​​មន្ត្រី​​ជា​សមត្ថកិច្ច​​រង​គ្រោះ​ទាំង​​​​៥​​រូបថា សូម​​ជួយ​នាំ​ពាក្យ​​​ទៅបង​ប្អូនប្រជា​ពលរដ្ឋ​​យើង​ផង បើ​​មានការ​​សា​ងសង់​​​លំនៅ​ឋាន​​ក្រោយៗ​ត្រូវ​លៃ លក​ឱ្យ​មាន​​ផ្លូវចេញ​-ចូល​​ ជា​ពិសេស​កន្លែង​​​សម្រាប់​​ធ្វើ​​ដំណើរ​ឱ្យ​បាន​ស្រួល​ ​ក្រែង​មានគ្រោះ​អាសន្ន​​​ សមត្ថកិច្ច​​យើង​​ងាយស្រួល​​ចូលទៅ​ជួយសង្គ្រោះ​​ទាន់ពេល​​​វេលា​​ដូចជា​​អគ្គីភ័យ​​ជា​ដើម ៕