ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជរុញបន្តឆន្ទះទទួលបានឱកាសនិងលទ្ធ​ភាព​​ជួយកសិករ​មានជីវភាពល្អប្រសើរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​លោក​បណ្ឌិត ឡី សុភាព​ ​បាន​ដាក់​គោលដៅ​ធ្វើការ​ជម្រុញ​​​ឱ្យ​បន្ត​ឆន្ទះ​របស់​ខ្លួន​​បង្កើន​ឱកាសនិង​លទ្ធភាព​ជួយ​ដល់​កសិករ​កម្ពុជា​មាន​ជីវភាព​ប្រសើរ​ទាំង​ចំណេះដឹង និងរក​ស៊ី​ផ្នែក​កសិកម្ម​។ សារ​លើក​ឡើង​បែប​នេះ​ធ្វើ​ឡើង​ ដោយ​លោក​សមូហ​ក​បណ្ឌិត ឡី…

រាជធានី​ភ្នំពេញ ៖ ​លោក​បណ្ឌិត ឡី សុភាព​ ​បាន​ដាក់​គោលដៅ​ធ្វើការ​ជម្រុញ​​​ឱ្យ​បន្ត​ឆន្ទះ​របស់​ខ្លួន​​បង្កើន​ឱកាសនិង​លទ្ធភាព​ជួយ​ដល់​កសិករ​កម្ពុជា​មាន​ជីវភាព​ប្រសើរ​ទាំង​ចំណេះដឹង និងរក​ស៊ី​ផ្នែក​កសិកម្ម​។

សារ​លើក​ឡើង​បែប​នេះ​ធ្វើ​ឡើង​ ដោយ​លោក​សមូហ​ក​បណ្ឌិត ឡី សុភាព ជាប្រធាន​នាយក​ប្រតិបត្តិ​នៃ​សមា​គម​សហព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​អ្នក​ទីផ្សារ​បណ្ដាញ​កម្ពុ​ជា នា​ឱកាស​ដែល​លោក​អញ្ជើញ​ជា​អធិបតីភាព​ ក្នុងសិក្ខាសាលា​ស្ដី​ពី ផលិតផល​កសិកម្ម និង​ឱកាស​អាជីវកម្ម មាន​សមាជិក​និង​បណ្តាញ​កសិករ​ប្រមាណ​ជិត​៣​ពាន់​នាក់​ចូលរួម ​កាលពី​ល្ងាច​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៩ ធ្វើឡើង​ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

លោក​បណ្ឌិត​បាន​និយាយ​ថា ទាំង​សមាគម​និង​ក្រុមការងារ​របស់​លោក​គាំទ្រ​ដល់​វិស័យ​ឯកជន​ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​ក្រសួងកសិកម្ម ដែល​មាន​ចក្ខុវិស័យ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​នេះ ឱ្យ​កាន់តែ​មាន​ភាព​ជឿនលឿន​ទៅ​មុខ ​ដូច​បណ្តា​ប្រទេស​មួយ​ចំនួន​ក្នុង​ពិភពលោក​។ កសិករ​កម្ពុជា ភាគច្រើន​ពួក​គាត់​បាន​បន្ត​ទម្លាប់​ធ្វើស្រែ​ចម្ការ​តាម​ប្រពៃណី​បុរាណ​ដោយ​ប្រើប្រាស់​កម្លាំង​អូស​ទាញ​ពី​សត្វពាហនៈ និង​ពឹងផ្អែក​ទឹកភ្លៀង​សម្រាប់​ស្រោចស្រព​ដំណាំ​កសិកម្ម​។ ហេតុនេះ ពួក​គាត់​គប្បី​ការ​អនុវត្ត​កសិកម្ម​បែប​ទំនើប​ដើម្បី ផ្លាស់​ប្តូរ ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា ឲ្យ​ធានា​បាន​នូវ​សន្តិសុខ​ស្បៀង អាហារូបត្ថម្ភ និង​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជនបទ​។

អត្ថបទសរសេរ ដោយ